សួន លីណា
ព្រះវិហារ៖ កងពលធំអន្តរាគមន៍លេខ៣ បានបើកសិក្ខាសាលាប្រជុំបូកសរុបលទ្ធផលការងារយោធា ឆ្នាំ២០១៦ និងទិសដៅ អនុវត្តបន្តឆ្នាំ២០១៧ រយៈពេល២ថ្ងៃ គឺថ្ងៃ២៣.២៤ ខែមករា ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត គន់ គីម អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ និងជាអនុប្រធានទី១ គណៈបញ្ជាការសមរភូមិ ព្រំដែន (កម្ពុជា.ថៃ) នៅក្នុងអង្គសិក្ខាសាលាប្រជុំបូកសរុប លទ្ធផលការងារខាងលើនេះដែរ ក៍មានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ លំផាត់ នាយរងសេនាធិការចម្រុះ និងជានាយលេខាធិការដ្ឋាន សេនាធិការចម្រុះ អគ្គបញ្ជាការ រួមទាំងវត្តមានឯកឧត្តម មេបញ្ជាការ មេបញ្ជាការរង កងពលតូចទាំងបី ចំណុះកងពលធំអន្តរាគមន៍លេខ៣ ។
ក្រោយពីបានស្តាប់រាល់ការលើកឡើងរបស់ឯកឧត្តមមេបញ្ជាការកងពលតូចទាំងបីរួចមក ឯកឧត្តម ឧត្តមសេនីយ៍ ឯក ស្រី ឌឹក នាយរងសេនាធិការចម្រុះ និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានបញ្ជាក់ថា លទ្ធផលដែល សម្រាច់បានក្នុងឆ្នាំ២០១៦ អង្គភាពបានធ្វើការអប់រំចិត្តសាស្ត្រនៅនិងកន្លែងបានចំនួន.១៧១លើក បញ្ជូនសិក្ខាកាមចំនួន .១៥៩នាក់ ចូលរៀនសាលាក្នុង និងក្រៅប្រទេស ចំពោះការងារហ្វឹកហ្វឺននៅទូរទាំងកងពលធំអន្តរាគមន៍លេខ៣ បរិមាណ ហ្វឹកហ្វឺនយោធាបានចំនួន.៨វគ្គ ក្នុងនោះបំប៉នគ្រូបង្គល.០១វគ្គ បំប៉នអាវុធគាំទ្រថ្មើរជើង.០១វគ្គ បណ្តុះបណ្តាលត្រែទ័ព. ០១វគ្គ ផ្នែកព័ត៏មានវិទ្យា.០១វគ្គ ហ្វឹកហ្វឺនក្រៅប្រព័ន្ធ.០១វគ្គ ពង្រឹងវរសេនាតូចរៀបរយ.០៣វគ្គ និងពាក់កណ្តាលរៀបរយ .០១វគ្គ ដោយខ្លឹមសាររួមមាន៖ លំហាត់របៀប យុទ្ធវិធីថ្មើរជើងទប់ទល់ការពារទីតាំង បច្ចេកទេសអាវុធថ្មើរជើង វិន័យទូទៅរបស់កងយោធពលខមរភូមិន្ទ យល់ដឹងពីទិសគោលប្រុងប្រៀបបាញ់ ។ ដោយឡែកនៅឆ្នាំ២០១៦ កងពលធំអន្តរាគមន៍លេខ៣ ធ្វើស្រែបានចំនួន ៤៨០៥ហិកតា/៥៤០៣ហិកតា ទិន្នផលបានចំនួន.៧៣៤១តោន/៨៤៩៨តោន ថយចុះ៥៩៨ហិកតា ទិន្នផល.១១៥៧តោន ស្មើនិង ១៣ភាគរយ បើប្រៀបធៀបក្នុងឆ្នាំ២០១៥ ។ ឯកឧត្តមបញ្ជាក់ថា ការថយចុះដោយសារដើមឆ្នាំ មានការរាំងស្ងួត បណ្តាលឲ្យគ្រួសារទ័ពមួយចំនួន ផ្លាស់ប្តូរពីការធ្វើស្រែ មកដាំដំណាំ យុទ្ធសាស្ត្រដូចជា៖ ស្វាយ .ដំឡូងមី .ពោត .សណ្តែក និងស្វាយចន្ទី ។
ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត គន់ គីម អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ និងជាអនុប្រធានទី១ គណៈបញ្ជាការសមរភូមិ ព្រំដែន (កម្ពុជា.ថៃ) បានប្រគល់លិខិត និងបណ្ណ័សរសើរដល់មេបញ្ជាការវរៈ ដែលមានស្នាដៃឆ្នើម ក្នុងការដឹកនាំ ។ នាយឧត្តមសេនីយ៍ បណ្ឌិត បានថ្លែងនូវការកោតសរសើរ និងវាយតំលៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង សាម្គីល្អសម្រាច់បានតួនាទីគួរជាទីមោទនៈ ក្នុងឆ្នាំ២០១៦កន្លងមកនេះ ។ នាយឧត្តមសេនីយ៍ បណ្ឌិត ក៍បានជម្រុញបន្ថែម នូវទិសដៅបន្តឆ្នាំ២០១៧ ដែលអគ្គបញ្ជាការក្រសួងការពារជាតិ បានដាក់ចុះ ពិសេសបទបញ្ជា១១ចំណុះ របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជាបានដាក់ចេញ ហើយក៍ត្រូវជម្រុះចាលឲ្យអស់ នូវអ្វីដែលជាចំណុចអវិជ្ជមាន និងភាពអសកម្ម នាពេលកន្លងមក សម្រាប់អង្គភាពនីមួយៗ ឲ្យកាន់តែលេចធ្លោ និងមានភាពល្អប្រសើរទ្វេរឡើងថែមទៀត ។ ជាទីបញ្ចប់នាយឧត្តមសេនីយ៍ បណ្ឌិត បានប្រគល់អំណោយជានិមិត្តរូបដល់មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ សម្រាប់ធ្វើការបែងចែកផងដែរ ៕