លួចម៉ូតូបានសម្រេច តែម៉ូតូបំពាក់ GPS ត្រូវបានសមត្ថកិច្ចឡោមព័ន្ធចាប់បានយ៉ាងស្រួល

0

ភ្នំពេញ...កម្លាំងនគរបាលចោមចៅ ខណ្ឌពោធិ៍សែនជ័យសហការជាមួយកម្លាំងនគរបាលពងទឹក ខណ្ឌដង្កោ ធ្វើការឡោមព័ន្ធតាមរយ: GPS ចាប់ជនសង្ស័យដែលបានធ្វើសកម្មភាពកាច់.កម៉ូតូកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៥ខែមករាឆ្នាំ២០១៧ នៅភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី

ខណ្ឌសែនសុខ រហូតមកដល់វេលាម៉ោង១៣រសៀល ថ្ងៃទី២៥ខែមករាឆ្នាំ២០៧ដដែល ក៏បានឃាត់ខ្លួននៅចំណុចផ្លូវជាតិលេខ៣ សង្កាត់ពងទឹក ខណ្ឌដង្កោ។

តាមរយ:ពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ជិន សារ៉ាត់ អាយុ២៥ឆ្នាំ ស្នាក់នៅភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលាមានស្រុកកំណើត ភូមិឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលជាម្ចាស់តូចក្រតយានយន្ត ម៉ាក់ scopy ភ្នំពេញ 1FC-6648 បានបំពាក់ប្រពន្ធ GPS ។

ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចឃាត់បាននោះឈ្មោះ ស្រី សុភ័ក្រ អាយុ៣៥ឆ្នាំ មុខរបរកម្មករលីសែង និងទីកន្លែងមិនប្រាកដ មានស្រុកកំណើតនៅ ភូមិពងទឹក ឃុំក្រាំងតាយ៉ង ស្រុកពាម៌រ ខេត្តព្រៃវែង។

តាមការបង្ហាញរបស់កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលពងទឹកបានអោយដឹងថា ដោយមានការសហការយ៉ាងយកចិត្តទុកដាក់ តាមពាក្យបណ្តឹងរបស់ជនរងគ្រោះទើបដល់ឈានដល់កំណត់មុខសញ្ញានិងភិនភាគ ទីតាំងយ៉ាងច្បាស់តាមរយ: GPS ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើតែម្តង។បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអសន្ននៅប៉ុស្តិ៍នគរបាលពងទឹកដើម្បីបន្តនិតិវិធី និងរងចាំជនគ្រោះយកឯកសារពាក់ព័ន្ធដើម្បីប្រគល់ម៉ូតូជូនវិញ៕ លោក   បញា