ជនសង្ស័យ​ម្នាក់​ដែល ជា​អ្នក​ប្រើប្រាស់​ ចែកចាយ​ថ្នាំញៀន និង លួច យ៉ាង​សកម្ម​ត្រូវបាន​សមត្តកិច្ច ក្របួច​ជាប់​

​ជនសង្ស័យ​ម្នាក់​ត្រូវបាន​សមត្តកិច្ច​ចាប់​ឃាត់ខ្លួន​បន្ទាប់ពី​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​ពី​ប្រជា​​ពលរដ្ឋ​បាន​ចំនួន​5​ថ្ងៃ ហេតុ​កាណ៍ ភ្ញាក់ផ្អើល​បាន​កើតឡើង​នៅវេលា​ម៉ោង​11​និង​00​នាទី​​ថ្ងៃទី​05​ខែ មិថុនា ឆ្នាំ​2014​ស្ថិត​នៅ​ចំនុច ព្រៃ​កៅស៊ូ​ក្នុងភូមិ ស្លាប​ក្តោង ឃុំ ជប់ ស្រុក​ត្បូងឃ្មុំ​​ខេត្ត ត្បូងឃ្មុំ​។

 ប្រភព​ពត៌មាន​មន្ត្រី​សមត្តកិច្ច​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ​បាន​ប្រាប់​ឱ្យដឹងថា​​ជនសង្ស័យ​ឈ្មោះ ហ៊ួ​    ហ៊​ន់​    ភេទ​ប្រុស​  អាយុ 22 ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​រស់​​នៅ​ភូមិ ច្រក់​ចំបក់​  ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ​   ខេត្ត​ត្បូងឃ្មុំ​  ជា​មុខ សញ្ញា លួច និង​ចែកចាយ​  គ្រឿង​​ញៀន​  យ៉ាង សកម្ម​  នៅក្នុង​  ស្រ​ក ត្បូងឃ្មុំ​  ប៉ុន្តែ​  ខាង កម្លាំង​សមត្តកិច្ច​មិន​មាន​បន្ទុក ណាមួយ អាច ឃាត់​  ខ្លួន​បាន​។

បច្ចុប្បន្ន​រស់នៅ​សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម​  ហើយ​ជនសង្ស័យ​ជា​ដៃស្តាំ​របស់លោក​   សុខ​  ទិត្យ​សីហា​   នាយរង ការិយាល័យ ផ្នែក​សណ្តាប់ធ្នាប់ ស្នងការដ្ឋាន​នគរបាល​ខេត្ត កំពង់ចាម ដោយ លោក​នាយ​រង​​ជា​អ្នក​ជួល​ឱ្យ​នៅ ងាយ ស្រួល​ធ្វើ​សកម្មភាព សេព​  ចែកចាយ​គ្រឿងញៀន​  និង​  លួច ទ្រព្យ ពី​​ប្រជាពលរដ្ឋ​  ជាក់ស្តែង​ថ្ងៃ​31 ខែ​ឧសភា​  ឆ្នាំ​  2014 ជនសង្ស័យ បាន​ជិះ​ម៉ូតូឌុប ដើរ ធ្វើ សកម្មភាព​  លុះ​ទៅដល់ ភូមិ 8-11 មូលដ្ឋាន​ចំការកៅស៊ូ​  ស្ថិតក្នុង​ឃុំ​  រកា​រព​ប្រាំ​  ស្រុក​ត្បូង​​ឃ្មុំ​ហើយ ក៏បាន ឃើញ​ម៉ូតូ​មួយ គ្រឿង​ម៉ាក​C-125 សេរី​2013​ទុក​នៅ​ក្នុងផ្ទះ ចំ ហ ទ្វារ ឃើញ​​ឱកាសល្អ នៅ​ម៉ោង​ប្រហែល​7 ទៅ​  8 យប់​  ជនសង្ស័យ​ក៏ ចូល​តាម ទ្វារក្រោយ ពួន​សម្ងំ រហូតដល់​ពេល យប់​ស្ងាត់​  រំលង អាធ្រា​ត ជនសង្ស័យ ក៏​ធ្វើ សកម្មភាព លួច តែម្តង បន្ទាប់មក​នៅ ម៉ោង​3h ទៀប​ភ្លឺ ម្ចាស់ផ្ទះ​បាន​ភ្ញាក់​ពី ដេក រៀបចំ ទៅ​ធ្វើការ​ស្រាប់ តែ បាត់ ម៉ូតូ ​ក៏ ផ្អើល​ឆោរឡោឡើង ហើយ នារី​ម្ចាស់​ម៉ូតូ​ដាក់​ពាក្យបណ្តឹង​ទៅ ប៉ុសិ៍នគរបាល រកា​រព​ប្រាំ​​ឱ្យ​ជួយ​អន្តរាគមន៍​ផងដែរ​. បន្ទាប់ មក កម្លាំង​ប៉ុសិ៍នគរបាល​  រកា​រព​ប្រាំ បាន រាយ​កាណ៍​​មក លោក​  សួស​     ស៊ា​ង​លី​    អធិការ នៃ​អធិការ​រដ្ឋា​ន​នគរបាល ស្រុក​ត្បូងឃ្មុំ​ពី​ករណី​នេះ​
   ជានិច្ចកាល លោក​  អធិការ​  តែងតែ​  ដាក់ ពង្រាយ កម្លាំង​នគរបាល បាន យាម​ល្បាត ជា​រៀង រាល់ថ្ងៃ​   ហើយ​នៅ​ថ្ងៃ​05  ខែមិថុនា នេះ កម្លាំង​  សមត្តកិច្ច បានឃើញ ជនសង្ស័យ​​ជិះ ម៉ូតូ​  គួ ឱ្យ សង្ស័យ ក៏បាន ឃាត់ខ្លួន យកមក អធិការ​  ដើម្បី​  សាកសួរ​    បន្ទាប់ពី​សាកសួរ​
​រួចមក ជនសង្ស័យ បាន ឆ្លើយ សារភាព ថាៈ​រូបគេ ពិតជា​បាន លួច ម៉ូតូ ពី​នារី រងគ្រោះ ពិត​​ប្រាកដ មែន​​ចំនែក​នារី​ម្ចាស់​ម៉ូតូ​ឈ្មោះ​  ម៉ាន​    រស្មី​    អាយុ​  23​ឆ្នាំ រស់នៅ​ភូមិ​8-11 ឃុំ រកា​រព​ប្រាំ ស្រុក​ត្បូងឃ្មុំ​  ខេត្ត ត្បូងឃ្មុំ​    ហើយ​នៅ ថ្ងៃ ទី​06 មិថុនា ជនសង្ស័យ​ត្រូវ បាន​កម្លាំង សមត្តកិច្ច​
​នៃ​អធិការ​រដ្ឋា​ន​នគរបាល ស្រុក ត្បូងឃ្មុំ កសាង សំណុំ រឿង​បញ្ជូន​តុលាការ ខេត្ត កំពង់ចាម ដើម្បី ចាត់ការ តាម នីតិវិធី ច្បាប់​៕

1 2 (1) 3