បាត់ដំបងៈមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតរវាងរថយន្កនិងម៉ូតូជិះឌុបគ្នាពីនាក់ឪពុកនិងកូនធ្វើដំណើពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានរថយន្ដរថយន្ត ម៉ាកកាម៉ាស់ពណ៌ប្រផះ គ្មានស្លាកលេខបើកបររដោយយុវជនម្នាក់ បើកលឿនអស់ស្ទះក្នុងទិសដៅពីកើតទៅលិចប្រលះ
និងម៉ូតូ ម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1L.3268 ពេញទុំហឹងបើងអូសជិត40ម៉ែត្រ បណ្តាលអោយស្លាប់មនុស្សចំនួន០២នាក់ភ្លាមនៅកន្លែងកើតហេតុដែលស្ថិតក្នុងភូមិកណ្តាលឃុំអូរដាស្រុកកំរៀង ខេត្ដបាត់ដំបង កាលពីវេលាម៉ោង១៤:០០នាទី(២៤/០១/២០១៧)។
ក្រោយពីបង្ករតៃកុងឡានបាបចុះរត់គេចខ្លួន បន្ទាប់ពីទទួលពត៌មាន បានភ្លាមសមត្ថកិច្ចបានពង្រាយកម្លាំងតាមចាប់ខ្លួនបាន។
អ្នកបើករថយន្តបង្ករឈ្មោះមុី ប្រុសអាយុ32ឆ្នាំរស់នៅភូមិអណ្តួងចេញ ក្រុងនិងខេត្តបាត់ដំបងចំណែកជនរងគ្រោះគឺទី១ឈ្មោះសូភាពភេទប្រុសអាយុ៤៦ឆ្នាំមុខរបរកសិករនិងជាមេភូមិតាំងយូជាអ្នកបើកម៉ូតូ(ស្លាប់)។២-ឈ្មោះ វង សុផល ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស អ្នករួមដំណើជាមួយម៉ូតូ(ស្លាប់)-ទាំង០២នាក់ជាឳពុកនិងកូន
រស់នៅភូមិតាំងយូ ឃុំអូរដាស្រុកកំរៀង ខេត្តបាត់ដំបង។
-សាកសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី-ចំណែករថយន្តនិងម៉ូតូត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគបាលស្រុកកំរៀងដើម្បីចាក់ការតាមនីតិវិធីច្បាប់។ដោយផន សជាតិ