ខេង ឧត្តម
សៀមរាប៖ មានសេក្តីរាការណ៍ មួយចេញ ពីតំបន់ អូជង្រុក ថា មាសកម្មភាព ឈ្មួញឈើម្នាក់ឈ្មោះ រិ ដឹកជញ្ជូន ឈើឆៅ ក្រោមក្លៀកជំនាញ សង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នាក្រៅ កាលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង៣និង៣០នាទីរសៀល ស្ថិតនៅចំណុច អូជង្រុក ក្នុង
ភូមិឃុនរាម ឃុំឃុនរាម ស្រុកបន្ទាយ ខេត្តសៀមរាប។
លោកម៉ុង ប៊ុនលីម នាយសង្កាត់រដ្ឋបាលព្រៃឈើ បានបញ្ជា លោក ស្នា មន្តី្រក្រោមឱវាទ សហកាជាមួយ កម្លាំងអាវុធហត្ថ ស្រុកបន្ទាយស្រី ចាប់បានឈើមួយគោយន្តនោះ រួចហើយយកទៅ រក្សាទុកនៅថ្នាលបណ្តុះកូនឈើខណ្ឌ័រដ្ឋបាលព្រៃឈើ សៀមរាប ។
សេចក្តីរាយការណ៍បានបន្តថា លុះព្រឹកឡើងឈ្មោះ រិ ដែលជាឈ្មួញដ៏ល្បីហើយប្រហែលជាទំនង មានខ្នងមន្ត្រីជំនាញ ចាំជួយអន្តាគមន៍ ពីក្រោយ ពេលចាប់ឈើ របស់ខ្លួន បន្ទាប់ពី មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ បានអូសឈើ ទាំងនោះ ទៅរក្សាទុក នៅក្នុងថ្នាលបណ្តុះកូនឈើ ខណ្ឌរដ្ឋបាលព្រៃឈើ សៀមរាប នៅស្រុកបន្ទាយស្រីរួច។ តែអ្វីដែល គួរមានការភ្ញាក់ផ្អើល នឹងចាប់អារម្មណ៍នោះ បើតាមប្រភពបានបញ្ជាក់ ឲ្យដឹងថា ឈើទាំងនោះ ប្រមាណជាង(បួនម៉ែត្រគូប) ព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ ឈើដែលជា វត្ថុតាង នៅសល់តែប៉ុន្មានដុំ មិនដឹងបាត់ទៅណា ដោយមានអាថ៍កំបាំង ក្នុងថ្នាលបណ្តុះកូនឈើ ខណ្ឌរដ្ធបាលព្រៃឈើ សៀមរាប ចំណែក នាយសង្កាត់រដ្ឋបាលព្រៃឈើ កន្ទួតខ្នាក្រៅ លោក ម៉ុង ប៊ុនលីម បានប្រាប់ តាមទូរសព្ទ័ នៅរសៀលថ្ងៃទី២៥នេះ លោកនៅមិនទាន់បាន ទទួលរបាយការណ៍ ណាមួយពីមន្ត្រីរបស់ខ្លួន នូវលើយទេ បើដឹងលោកហ្នឹងប្រាប់ ៕