ដោយ ឃិន គន្ធា
បន្ទាយមានជ័យ៖ ម្ហូបអាហារ សំភារះសិក្សានិងសំភារះកីឡាមួយចំនួន ត្រូវបានក្រុមហ៊ុនហ្គ្រេនដាយមុិនសីធី ក្រុមហ៊ុនប៉ោយប៉ែតរីសត នាំយកដើម្បីផ្ដល់ជូន កុមាកំព្រារនៅក្នុងមណ្ឌុលនៃអង្គការ សេចក្ដីសន្យាដំណឹងល្អទាំង៤ ស្ថិតក្នុងសង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ
មានជ័យ នាថ្ងៃទី២៥ មករា២០១៧។ក្រុមការងារសប្បរស់ធម៏ដឹកនាំដោយលោក ជេរេមី ជា នាយកធនធានមនុស្ស របស់ក្រុមហ៊ុនហ្គ្រេនដាយមុិនសីធី និងក្រុមហ៊ុនប៉ោយប៉ែតរីសត និងបុគ្គលិកផ្នែកផ្សេងៗទៀតរបស់ក្រុមហ៊ុន។លោក លឿង ផល្លី ប្រធានអង្គការសេចក្ដីសន្យាដំណឹងល្អទាំង៤បានអោយដឹងថា: អង្កការចាប់ផ្ដើមដំណើរការ ថែរក្សាចិញ្ចឹមបីបាច់កុមារកំព្រារតាំងតែពីឆ្នាំ ១៩៩៩ មកដល់បច្ចុប្បន្នមានរយះពេល១៨ឆ្នាំ ហើយ។ នៅក្នុងមណ្ឌុលមានកុមារតូចៗដែលមានអាយុ ពីបីឆ្នាំរហូតដល់១៥ឆ្នាំមានចំនួននៅសល់១២នាក់ និងអ្នកថែរក្សា៥នាក់ ព្រោះសិស្សខ្លះត្រូវផ្លាស់ចេញ ទៅរៀនបន្តនៅសាលារដ្ឋផ្សេងទៀត។
លោក លឿង ផល្លី បន្តនិយាយប្រាប់ថា: អង្គការមានគោលការថែទាំ ផ្គត់ផ្គង់ចំណីអាហារនិងបង្រៀន កុមារកំព្រារទាំងឱពុកម្ដាយ កុមារកំព្រារឱពុកឬ ម្ដាយនិងកុមារដែលនៅក្នុងគ្រួសារក្រីក្រ មិនមានលទ្ធភាពអោយកូនចូលសិក្សា។
លោក ថ្លែងអំណរគុណដល់ បុគ្គលិកក្រុមហ៊ុនហ្គ្រេនដាយមុិនសីធី និងក្រុមហ៊ុនប៉ោយប៉ែតរីសត ដែលបាននាំអាហារ សំភារះសិក្សារនិងកីឡា ផ្ដល់ជូនកុមារនិងអ្នកថែទាំ នាពេលនេះហើយសង្ឃឹមថាបុគ្គលិកក្រុមហ៊ុនបន្តការជួយដល់អង្ការដើម្បីបានការហូបចុករបស់កុមារសមរម្យ។
លោក ជេរេមី ជា នាយកធនធានមនុស្ស នៃក្រុមហ៊ុនហ្គ្រេនដាយមុិនសីធី និងក្រុមហ៊ុនប៉ោយប៉ែតរីសតប្រាប់ថា: ក្រុមហ៊ុនមានទីតាំងក្នុងតំបន់ច្រកទ្វាអន្តរជាតិប៉ោយប៉ែត សង្កាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជារឿយៗថ្នាក់ដឹកនាំក្រុមនិងបុគ្គលិក គ្រប់ផ្នែកតែងចំណាយធន់ធានផ្ទាល់ខ្លួន ឧបត្ថមដល់ជនក្រីក្រ កុមារកំព្រារ គ្មានទីពឹង និងកុមារកំព្រារដែលរស់នៅក្នុងមណ្ឌុលឬអង្គការផ្សេងៗក្នុងខេត្ត។
លោក ជេរេមី ជា ថាទោះបីជាអំណោយដែលក្រុមខ្លួនឧបត្ថម ដល់អង្គារដើម្បីជូនកុមារកំព្រារនាពេលនេះ បន្តិចបន្ទួច តែវាកើតចេញពីទឹកចិត្តសប្បរស់ផ្ទាល់នៃបុគ្គលិកក្រុមហ៊ុនយើង លោកសង្ឃឹមថាកុមារនិងមានអំណរហើយសន្យានិងចូលឧបត្ថមដល់កុមារកំព្រារទាំងនេះនៅពេលក្រោយៗទៀត៕