ព្រះសីហនុ៖ស្ត្រីម្នាក់ដែលជំនាញទាក់ភ្ញៀវបរទេសទៅដេកហើយដាក់ថ្នាំយកលុយ និង ទ្រព្យសម្បត្តិផ្សេងៗ ត្រូវបានកំលាំងសមត្ថកិច្ចកងរាជអាវុធខេត្តធ្វើការឃាត់ខ្លួនកាលពីវេលាទៀបភ្លឺថ្ងៃទី៥ខែមិថុនាបញ្ជូនទៅកាន់តុលាការហើយនារសៀលថ្ងៃទី៦ខែមិថុនានេះ។
យោងតាមការអោយដឹងពីលោកវរៈសេនីយ៍ត្រី វ៉ា ចាន់ថន នាយការិយាល័យព្រហ្មទណ្ឌនៃទីបញ្ជាការដ្ឋានកងរាជអាវុធខេត្តបានអោយដឹងថា ស្ត្រីម្នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនដោយសង្ស័យពីបទអំពើលួច មានឈ្មោះ ឆន លិនដា ភេទស្រី អាយុ២៩ឆ្នាំ មានស្រុកកំណើតនៅ ភូមិឃុំអរីក្សត្រ ឃុំអរីក្សត្រ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានធ្វើសកម្មភាពលួចយកលុយ ចឹញ្ចៀន និងទូរស័ព្ទដៃម៉ាកសាំសុង កាលពីយប់រំលងអាធ្រាតថ្ងៃទី២ឈានចូលថ្ងៃទី៣ខែមិថុនាឆ្នាំ២០១៤ពីជនរងគ្រោះឈ្មោះម៉ាតេស ឆេប្រោន ភេទ ប្រុសអាយុ៣៨ឆ្នាំជនជាតិស្លូវ៉ានៀ កាន់លិខិតឆ្លងដែនលេខ PB062079 មានមុខរបរជាភ្ញៀវទេសចរណ៏។
យោងតាមការបញ្ជាក់ពីជនរងគ្រោះឈ្មោះ ម៉ាតេស ឆេប្រោន បានអះអាង រូបគេបានមកដល់ខេត្តព្រះសីហនុថ្ងៃទី២ ហើយបានជួបស្ត្រីជនជាតិខ្មែ រហូតដល់វេលាយប់ជ្រៅទៀបភ្លឺរូបគេនិងស្ត្រីខ្មែរបានព្រមព្រៀងគ្នាទៅគេងក្នុងផ្ទះសំណាក់ មួនជួលីណា បន្ទប់លេខ២២៧។បន្ទាប់ពីរូបគេទាំងពីរចូលក្នុងបន្ទប់ខ្លួនក៏បានយកលុយនិងជញ្ជៀនដាក់ក្នុងទូដែកហើយទើបចូលបន្ទប់ទឹក នៅពេឹលចេញមកវិញស្ត្រីខ្មែរ(ជនសង្ស័យ)ក៏បានឆុងការហ្វេមកអោយខ្លួនផឹក នៅពេលខ្លួនផឹករួចភ្លាមក៏ចាន់ផ្តើមងងុយដេកហើតបានដេកលក់ដោយពុំដឹងអ្វីទាំងអស់ រហូតព្រឹកឡើងនៅពេលដឹកខ្លួនទើបដឹងថាស្ត្រីសង្ស័យបានលួចលុយអស់ចំនួន៤០០ដុល្លា ជញ្ជៀន១វង់ និង ទូរស័ព្ទដៃមួយគ្រឿង ។នៅថ្ងៃទី៤ខ្លួនបានទៅដាក់ពាក្យបណ្តឹងនៅទីបញ្ជាការកងរាជអាវុធខេត្ត ហើយនៅយប់ថ្ងៃទី៤ឈានចូលថ្ងៃទី៥ខ្លួនក៏បានជួបស្ត្រីជាជនសង្ស័យ ទើបឃាត់ខ្លួនបញ្ជូនមកអោយសមត្ថកិច្ចតែម្តង។
មកដល់រសៀលថ្ងៃទី០៥ខែមិថុនាឆ្នាំ២០១៤វេលាម៉ោង១៥និង៣០នាទីនេះ ស្ត្រីជនសង្ស័យត្រូវបានកំលាំងកងរាជអាវុធខេត្តនាំខ្លួន បញ្ជូនទៅកាន់សាលាតំបូងខេត្តចាត់ការតាមនិតិវិធី៕




































