ប្រទេសកម្ពុជាបានជួបប្រទះនៅភ្លើងសង្គ្រាមឥតឈប់ឈរនៅចុងទស្សវត្តកន្លងមកនេះ!

0

សួន លីណា

ព្រះវិហារ៖ នៅក្នុងទស្សវត្តប៉ុន្មានឆ្នាំចុងក្រោយកន្លងមកនេះ ប្រទេសកម្ពុជាបានជួបប្រទះ នូវភ្លើងសង្គ្រាមឥតឈប់ឈរ គឺចាប់តាំងពីឆ្នាំ១៩៧០ រហូតដល់ឆ្នាំ១៩៩៨ ធ្វើឲ្យហេត្ថារចនាសម្ព័ន្ធនៅកម្ពុជា ត្រូវបានបំផ្លិចបំផ្លាញខ្ទិចខ្ទី អស់ទាំងស្រុង ក្រោមការដឹកនាំដ៍ខ្មៅងងឹត

របស់ពលពត នេះជាប្រសាសន៏លើកឡើងរបស់ឯកឧត្តម នាយឧត្តម សេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ បានថ្លែងក្នុងពិធីសំណេះសំណាល និង ផ្សព្វផ្សាយអំពីព៍តមានជាតិក្នុងប្រទេស និងអន្តរជាតិ នៅទីបញ្ចាការ កងពលធំអន្តរាគមន៍លេខ៣ នៅរសៀលថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១៧ ។ ឯកឧត្តមបានបន្តថា បើយើងប្រៀបធៀបនៅពេលបច្ចុប្បន្ន ប្រទេសកម្ពុជាមាន ការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាកម្ពុជា តាំងពីបាទដៃទទេ ក្រោមនយោបាយបង្រួបបង្រួមជាតិ ដោយគ្មាន អ្នកចាញ់ គឺឈ្នះទាំងអស់គ្នា ។ ឯកឧត្តមបន្តទៀតថា តួនាទីភារកិច្ចរបស់កងទ័ព គឺត្រូវប្រកាន់ភ្ចាប់ នូវវិន័យ និងបទបញ្ចារបស់កងយោធពលខេមរភូមិន្ទ ត្រូវបន្តចូលរួមសការណ៍ជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បី ទប់ស្កាត់និងបង្ក្រាប់ ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន រក្សាឲ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈសង្គម ជូនប្រជាពលរដ្ឋ បង្កើនកិច្ចសហប្រតិបត្តិការណ៍ល្អរវាង ប្រទេសជាប់ព្រំដែន ។
ឈ្លាតនៅក្នុងឳកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក នាយរងសេនាធិការចម្រុះ មេបញ្ចាការ កងពលធំអន្តរាគមន៍លេខ៣ បានរាយការណ៍ អំពីសភាពការទូទៅ នៅតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅភូមិសាស្ត្រទិសទី១ប្រាសាទព្រះវិហារ មានសភាពស្ងប់ស្ងាត់ជាធម្មតា បើទោះបីជាកន្លងមក មាសភាពមិនប្រក្រតី ខ្លះៗ បានកើតឡើងក៍ពិតមែន តែរាល់សភាពការទាំងនោះ យើងបានពុះពារធ្វើការដោះស្រាយ ដោយសន្តិវិធី ដើម្បីបញ្ជាសបាននូវការប្រឈរមុខដាក់គ្នាដោយប្រដាប់អាវុធរវាងប្រទេសទាំងពីរ ។ ឯកឧត្តម បានបញ្ជាក់ថា បច្ចុប្បន្ន ភាគីកម្ពុជា និងថៃ បាននិងកំពង់គិតគូរពិភាក្សាគ្នា លើបញ្ហាហ្វឹកហ្វឺន និងការធ្វើសមយុទ្ធរួមគ្នា ក្នុងគោលដៅ ជួយគ្នាទៅវិញទៅមក លើវិស័យមនុស្សធម៌ និងកត្តាគ្រោះធម្មជាតិជាដើម ៕