លោក ស៊ាង ណារ៉េន ប្រធានគណៈកម្មាការ ប្រតិបត្តិសមាគមអាជីវករ សំណង់ ផ្សារលើធំ ថ្មីសៀមរាប ប្រតិកម្ម លោក សូរ ប្លាតុង អភិបាលក្រុងសៀមរាប ជ្រើសរើស ប្រធាន គណៈកម្មាការ ថ្មី រំលោភលើច្បាប់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

0

ខេង ឧត្តម
ខេត្តសៀមរាប៖ លោក ស៊ាង ណារ៉េន ប្រធានគណៈកម្មាការ ប្រតិបត្តិសមាគមអាជីវករ សំណង់ផ្សារលើធំថ្មី សៀមរាបបានប្រាប់អ្នកយកព័ត៌មាន នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ ២០១៧

ម្សិលមិញ នេះថា៖ អាជ្ញាធរក្រុងសៀមរាប ! បានរៀបចំបោះឆ្នោត ជ្រើសរើស តំណាង ប្រធានគណៈ កម្មាការគ្រប់គ្រងផ្សារ ( ថ្មីមកជំនួស ) កាលពីវេលាម៉ោង០៨ ព្រឹកថ្ងៃ អាទិត្យទី ២២ ខែមករា ឆ្នាំ ២០១៧ ! ប៉ុន្តែត្រូវបានអាក់ខានទៅវិញដោយសា អាជីករ មកចូលរួមបោះឆ្នោតមានចំនួនតិចពេក ។
លោក ស៊ាង ណារ៉េន បានបញ្ជាក់ថា៖ ខណៈពេលនោះ អាជ្ញាធរក្រុង មិនបានជូនតំណឹងឲ្យ លោកដឹងឡើយ ! ដំណឹងនេះលោក ដឹងតាមរយៈ អាជីវករលក់ដូរនោះទេ ! ទង្វើរបស់លោក សូរ ប្លាតុង អភិបាលក្រុងសៀមរាប បាន រំលោភលើច្បាប់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ ០០១២សអសផលចុះថ្ងៃទី៣១/០៧/២០០០ !!! ដែលមានខ្លឹម សាដូចខាងក្រោម ( សំណើសុំ ការ អនុគ្រោះរយៈពេលនៃអាណត្តិគ្រប់គ្រងផ្សារលើចំនួន ( ៣០ ឆ្នាំ )ដែលយោងតាមចំណារ សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ចុះថ្ងៃទី១០/០៨/២០០០ និងមាន លខិត មួយទៀត ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០០១ សរសេរដោយដៃសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ! និងនៅមានឯកសាពាក់ព័ន្ធផ្សេងៗជាច្រើនទៀត មិនមែនធ្វើអ្វីតាមអំពើចិត្តឡើយ ។
លោក ស៊ាង ណារ៉េន បានបញ្ជាក់បន្ថែមថា៖ អាជីវករម្ចាស់តូបផ្សារលើធំថ្មីខេត្តសៀមរាប បាននាំ គ្នាផ្តិតមេដៃគាំទ្រលោក ត្រូវបានលោក សូរ ប្លាតុង ឲ្យកូនចៅ ធ្វើការហាមឃាត់មិនឲ្យ អាជីវករ ផ្តិតមេដៃគាំទ្ររូបលោកឡើយ ។
អាជីវករម្ចាស់តូបបាននិយាយថា៖ ផ្សារលើធំថ្មីខេត្តសៀមរាបបាន កសាងឡើង ចាប់តាំង ពីភក់ ជ្រាំ រហូតប្រែក្លាយទៅជា ប៉ីតុង ទាំងនេះវាជាស្នាដៃរបស់លោក ស៊ាង ណារ៉េន ប្រធានគណៈ កម្មាការផ្សារ ដូច្នេះហើយការគាំទ្ររនេះ ត្រឹមត្រូវបំផុតសម្រាប់ពួកគាត់ដែលជាប្រជាពលរដ្ឋ ប្រកបមុខរបរ ចិញ្ចឹមជីវិតកូនចៅ គ្រប់ៗគ្នា ។
ជុំវិញការចោទប្រកាន់ពាក់ព័ន្ធករណីខាងលើ អ្នកព័ត៌មានបានសួរទៅលោក សូរ ប្លាតុង អភិ បាលក្រុងសៀមរាប ដើម្បីសុំការបំភ្លឺ តាមទូរស័ព្ទនៅវេលា ម៉ោង ១០ និង០០នាទី ព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១៧ ដែរ ! ប៉ុន្តែលោក មិនទទួលទូរស័ព្ទទេ ! ទាក់ទិនការចោទប្រកាន់នេះ អ្នកព័ត៌មានមិនអស់ចិត្តបានបន្តសួរទៅឯកឧត្តម គឹម ឆៃហៀង អភិបាលរងខេត្ត សៀមរាប និងជាអ្នក នាំពាក្យ និងជាអ្នកចូលរួមជាធិបតីក្នុងពិធីជ្រើសរើសតំណាងខាងលើ ! តាមទូរស័ព្ទ នៅវេលា ម៉ោង ១១ និង ៣៨នាទី ថ្ងៃដដែលទៀត ប៉ុន្តែ ឯកឧត្តម មិនទទួលទូរស័ព្ទដូចគ្នា ៕