កំពង់ស្ពឺ=សត្វគោចំនួន៩ក្បាលត្រូវបានប៉ូលីស៏ស្រុកសំរោងទងបានរកឃើញជាបន្តបន្ទាប់ខណះដែលចោបាលួចហើយយកទៅលាក់ទុកក្នុងលំនៅដ្ឋានមួយក្នុងទឹកដីស្រុកបាទីខេត្តតាកែវក្បែរផ្ទះលោកមេប៉ុស្តិ៏ឃុំលំពង់។បន្ទាប់ពីបានស្រាវជ្រាវមុខសញ្ញាក្រុមចោដែលបានលួចគោជាច្រើក្បាលពីទឹកដីស្រុកគងពិសីនិងស្រុកសំរោងទងខេត្តកំពង់ស្ពឺសមត្ថកិច្ចស្រុកសំរោងទងបានកំណត់គោលដៅក្រុមចោដែលជាបក្សពួកឪពុកនិងកូនជាអ្នកទទួលទិញគោពីក្រុមចោមួយក្រុមទៀតដែលរស់នៅក្នុងមូលដ្ឋានជាអ្នកធ្វើសកម្មភាពលួចដោយផ្ទាល់។
លោកវិរសេនីយ៏ត្រី ឃុត.សុផល អធិការស្រុកសំរោងទងបានឲ្យដឹងថាកន្លងមក ក្នុងមូលដ្ឋានតែងបានបាត់គោរបស់ប្រជាពលរដ្ឋជាច្រើនក្បាលដែលធ្វើពលរដ្ឋមួយចំនួនមានការព្រួយបារម្មណ៏ពីករណីចោលួចសត្វគោដែលជាកំលាំងអូសទាញយ៉ាងសំខាន់ក្នុងការងារបង្កបង្កើនផលរបស់ពួកគាត់។
អធិការបន្តថាដោយសារតែមានបណ្តឹងទាក់ទងរឿងបាត់គោលោកបានចាត់កំលាំងជំនាញតាមដានឈានដល់រកឃើញចំនួន៩ក្បាលជាបន្តបន្ទាប់នៅក្នុងផ្ទះរបស់ឈ្មោះម៉េស.មុតប្រុសអាយុ៦៤ឆ្នាំនៅក្នុងភូមិថ្មសឃុំលំពង់ស្រុកបាទីខេត្តតាកែវនិងមួយចំនួនបានរកឃើញផ្ទះរបស់ម៉េស.ម៉េតភេទប្រុសអាយុ៤៤ឆ្នាំនិងឈ្មោះម៉េស.រ៉ាភេទប្រុសអាយុ៣២ឆ្នាំអ្នកទាំង២ជាកូនប្រុសបង្កើតរបស់ជនសង្សយ័ម៉េស.មុតរស់ក្នុងស្រុកនេះជាមួយគ្នា។
យោងតាមការសាកសួរនិងស្រាវជ្រាវបានឲ្យដឹងថាគោទាំង៩ក្បាលត្រូវបានជនសង្សយ័២នាក់បានលួចយកទៅទុកនៅផ្ទះជនសង្សយ័ខាងលើទី១ឈ្មោះហ៊ូ.រ៉ាត់ហៅឡាក់ភេទប្រុសអាយុ៣៧ឆ្នាំរស់នៅភូមិឈូកសឃុំព្រៃញ្ញាតិស្រុកគងពិសីខេត្តកំពង់ស្ពឺទី២ឈ្មោះសេង.ប៉ុលភេទប្រុសអាយុ៣៦ឆ្នាំរស់នៅភូមិថ្មក្តាឃុំជង្រុកស្រុកគងពិសីខេត្តកំពង់ស្ពឺបច្ចុប្បន្នអ្នកទាំង២កំពង់រត់គេចខ្លួន។
អធិការបានបញ្ជាក់ថាជនសង្សយ័ម៉េស.មុតក្រោយពីបានដឹងថាសមត្ថកិច្ចរកឃើញគោដែលបានបាត់ឃើញនៅផ្ទះរបស់ខ្លួនក៏បានគេចខ្លួនបាត់។ហើយគោដែលរកឃើញសមត្ថកិច្ចបានប្រគល់ទៅដល់ដៃពលរដ្ឋវិញដោយនៅសល់បាត់៦ក្បាលទៀតលោកបានចាត់កំលាំងជំនាញតាមដានយ៉ាងក្តៅគគុកដើម្បីស្វែងរកប្រភពលាក់ទុកគោទាំងនោះយកមកជូនប្រជាជនវិញ៕