បញ្ចុះបឋមសិលាក៍សាងអាគារអនុសាខាកាកបាតក្រហមកម្ពុជាស្រុកព្រះនេតព្រះ

0

បន្ទាយមានជ័យ៖ ដើម្បីជួយជនរងគ្រោះដោយបញ្ហាផ្សេងៗ និងជនចាស់ជរា ពិការទាន់ពេលវេលានិងរហ័សរហួន ស្រុកព្រះនេតព្រះបានបញ្ចុះបឋមសិលាក៍សាងអាគារអនុសាខាកាកបាតក្រហមកម្ពុជាឡើង ក្រោមវត្តមានលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ លោក លី សុវណ្ណរិទ្ធ អភិបាលស្រុកព្រះនេតព្រះ នាយកសាខា អនុសាខា និង សប្បរស់ជនក្នុងស្រុកចូលរួមនាថ្ងៃទី ២៦ មករា ២០១៧។
លោក ឆាយ ថ្នម ប្រធានគណះកម្មការអនុសាខាកាកបាតក្រហមកម្ពុជាស្រុកព្រះនេតព្រះមានប្រសាសន៍ថា: រយះពេលកន្លងមកក្រុមការងារបានចុះជួយពលរដ្ឋក្រីក្រ ចាស់ជរា កុមារកំព្រារនិងជនងាយរងគ្រោះ ៩ឃុំនៅទូរទាំងស្រុក ៥គ្រួសារចុះ ហើយលើសពីនេះ ជាបន្ទុករបស់សាខាកាកបាតក្រហមខេត្ត។
លោក ឆាយ ថ្នម អាគារមានទំហំ ៩ គុណ១០.៥០ម លើផ្ទៃដី ៥៦មគុណ២៥ម ជាការចែករំលែកដីពីការិយាល័យអប់រំស្រុកព្រះនេតព្រះ ស្ថិតក្នុងភូមិចក្រី ឃុំជប់វារី ស្រុកព្រះនេតព្រះខេត្តបន្ទាយមានជ័យ តម្លៃ ១៩០០០ដុល្លា រួចរាល់រយះពេល៥ ខែទៀត។
លោក លី សារីមានប្រសាសន៏ថ្លែងការកោតសសើរ ដល់សប្បរស់ជន ក៍មន្ត្រីរាជការកងកំលាំងទាំងបី ក្នុងស្រុកព្រះនេតព្រះដែលបានចូលរួម ការក៍សាងអាគារអនុសាខាកាបាតក្រហមកម្ពុជាស្រុកព្រះនេតព្រះ។ ក្នុងនោះលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យនិងជាប្រធានគណះកម្មការសាខាកាកបាតក្រហមខេត្ត ក៍បានជួយឧបត្ថមចំនួន៣០០ដុល្លា ព្រះតេគុណបញ្ញតិរេតមន្នី អ៊ុច សារិទ្ធ អនុគុណស្រុក សសរ៤ដើម។
លោក លី សារី សំណូមពរដល់ដល់សប្បរស់ជនក្នុងស្រុកក៍ដូចជានៅទូទាំងខេត្ត ជួយការស្ថបនានេះអោយរួចរាស់ជាស្ដាពរនិង ផ្ដែរផ្ដាំដល់អ្នកម៉ៅការធ្វើយ៉ាងសាង់ប្រកបដោយគុណដើម្បីបានប្រើប្រាស់យូអង្វែង។
ក្នុងថ្ងៃជាមួយគ្នានេះដែរ លោក លីសារី និងក្រុមការងារនាំយកអំណោយកាកបាតក្រហមកម្ពុជា និងថវិការ៣០ម៉ឺនរៀល ប្រគល់ជូនវត្តន៍ជន១គ្រួសារស្ថិតនៅភូមិគោកលន់ ឃុំជប់វារី ដែលជាគ្រួសារ នេះមានជីវភាពលំបាក៕ដោយ:ឃិន គន្ធា