​តំណែង​ស្នងការរង​នគរបាល​ទទួលបន្ទុក​ព្រហ្មទណ្ឌ​និង​អន្តោប្រវេសន៍​ ​កំពុងមាន​អ្នក​រត់ការ​ប្រជែង​គ្នា​សូម​ថ្នាក់លើ​គិតពី​សមត្ថភាព​និង​អតីតភាព​ការងារ​ផង​

0

​កំពង់ឆ្នាំង​៖ មន្ត្រី​ក្នុង​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​ជា​ច្រើ​នាក់ បាន​សំណូមពរ​អោយ​កាសែត​យើង ជួយ​ខ្សឹប​ដាក់​មេក្រូ​ជូនទៅ​ថ្នាក់លើ​ថា​៖ កៅអី​ជា​តំណែង​លោក​ស្នងការរង​នគរបាល​ខេត្តកំពង់ឆ្នាំង ទទួលបន្ទុក​ការិយាល័យ​កណ្តាល​ព្រហ្មទណ្ឌ​និង​អន្តោប្រវេសន៍​កំពុងមាន​អ្នក​រត់ការ​ប្រជែង​គ្នាច្រើន​នាក់ ដែល​ខ្លះ​មាន​អតីត​ការងារ​ល្អ​និង​មាន​សមត្ថភាព​គ្រប់គ្រាន់ តែ​ខ្លះ​វិញ​គ្មានទេ​មានតែ​លុយ​សូក​គេ​តែ​ប៉ុ​ណ្តោះ​។

ហេតុនេះ​សំណូមពរ​របស់​មន្ត្រីនគរបាល​ក្នុង​ស្នងការដ្ឋាន​ខេត្ត​ទាំងអស់ ស្នើសុំ​ថ្នាក់លើ​មេត្តា​គិតពី​សមត្ថភាព​និង​អតីតភាព​ការងារ​ពីមុនមក​ផង ចំពោះ​អ្នក​ដែល​ត្រូវ​តែងតាំង​អោយ​កាន់តំណែង​ទាំង​២​នេះ​។​ ​ ​ប្រ​ភ​ព័ត៌មាន​ពី​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​អោយដឹងថា​៖ នៅក្នុង​កៅអី​តំណែង​ស្នងការរង​ទទួលបន្ទុក​ព្រហ្មទណ្ឌ ត្រូវបាន​លោកស្នងការ​ខេត្ត​ថ្មី ចុះហត្ថលេខា ដាក់សំណើរ​មន្ត្រី​២​នាក់ ជូនទៅ​ថ្នាក់លើ​ពិនិត្យ​សំរេច​ហើយ គឺ​១​លោកនាយ​រងការិយាល័យ​កណ្តាល​សណ្តាប់ធ្នាប់​ម្នាក់​ដែលមាន​អតីត​ការងារ​ល្អ​និង​មាន​សមត្ថភាព និង​ម្នាក់ទៀត​គឺ​លោកនាយ​ការិយាល័យ​នគរបាល​ម្នាក់​មិនសូវមាន​ជំនាញ​និង​មិនមាន​សមត្ថភាព​ទេ​ដែល​មន្ត្រីនគរបាល​ក្នុង​ស្នងការ​ ​ដ្ឋា​ន​ភាគច្រើន​មិន​ចូលចិត្ត​ច​រឹក​វាយ​ឬ​ក​ជា​អ្នកធំ មើលស្រាល​មន្ត្រី​តូចតាច មុខ​មិនដែល​រីក​។​ ​

​ចំណែក​ស្នងការរង​ទទួល​ផ្នែក​អន្តោប្រវេសន៍ ជា​តំណែង​ថ្មី ត្រូវបាន​គេ​អោយដឹងថា​៖ ​មាន​គេ​ចង់អោយ​លោកនាយ​ការិយាល័យ​ម្នាក់​ដែលមាន​បទពិសោធន៍​តិច និង​ជា​បក្ខ​ពួកគេ​ឡើង​ឋា​នះ​ផ្លោះ ធ្វើជា​ស្នងការរង​តែម្តង​តែបើ​គ្មា​លុយ​ក៍​មិនអាច​ឡើង​រួច​ដែរ​បាទ​….! បញ្ហា​នេះ​បានធ្វើអោយ​មន្ត្រី​ក្នុង​ស្នងការដ្ឋាន​៩៥%​មិន​សប្បាយចិត្ត​និង​មិន​គាំទ្រ​ឡើយ​។ ចំណែក​អ្នកមាន​សមត្ថភាព មាន​អតីតភាព​ការងារ​ល្អ មាន​បទ​ពិ​សោ​ន៍ និង​សញ្ញា​ប​ត្រ័​ត្រឹមត្រូវ តែ​គ្មាន​លុយ​ទេ បែរជា​គេ​មើលមិនឃើញ​គាត់​ទេ និង​ត្រូវបាន​គេ​អោយ​គាត់​ទៅកាន់​ការងារ​ខុស​ជំនាញ​ទៅវិញ​ជា​យូរ​ឆ្នាំ​មកហើយ​។​ ​ ​

មន្ត្រីនគរបាល​ក្នុង​ស្នងការដ្ឋាន​អោយដឹងទៀតថា​៖ នៅមាន​មន្ត្រី​តាម​ការិយាល័យ​និង​ ​ផ្នែក​មួយចំនួនទៀត​ដែល​គេ​ត្រៀម​ធ្វើការ​កែសំរួល​ផ្លាស់ប្តូរ ដែល​កន្លែង​ខ្លះ​គេ​ដក​អ្នកមាន​សម​ ​ត្ថ​ភាព​ចេញ ដាក់​អ្នក​គ្មាន​សមត្ថភាព​ចូល​តែមាន​លុយ​ច​អោយ​មេ និង​ជា​ខ្សែស្រឡាយ​អ្នកធំ ដែល​ប​ញ្ហ​នេះ​កំពុង​ធ្វើអោយ​មន្ត្រី​មួយចំនួន​បាត់បង់​តំណែង មានប្រតិកម្ម​យ៉ាងខ្លាំង និង​មិន​សប្បាយចិត្ត​ឡើយ​ចំពោះ​ទង្វើ​របស់លោក​ស្នងការ​នគរបាល​ខេត្ត​ឡើង​ថ្មី​។

តាម​ប្រសាសន៍​ ​របស់​ឯកឧត្តម​អគ្គស្នងការ​នគរបាល​ជាតិ ក្នុងឱកាស​ផ្លាស់ប្តូរ​តំណែង​លោកស្នងការ​ខេត្ត បាន​ណែនាំ​ថា​៖​វប្បធម៌​រត់ការ​យក​តំណែង​ដូច​ខាងលើនេះ​ល្មម​ដល់ពេល​បញ្ចប់​ហើយ ការតែងតាំង​តំណែង និង​តំឡើង​ស​ក្ត័ ត្រូវតែ​ធ្វើតាម​ឋានានុក្រម និង​តាម​សមត្ថភាព និង​អតីត​នៃ​ការងារ គេ​ស​ង្ឃឹ​ថា ឯ​ឧ​ត្ត​ម​អគ្គ​ពិតជា​បាន​ជ្រាប​បញ្ហា​ទាំងអស់​ខាងលើនេះ​។​ជុំវិញ​បញ្ហា​នេះ​លោក ប្រាក់​វុទ្ធី​ស្នងការ​នគរ​បាន​ខេត្ត យើង​មិនអាច​សុំ​ការបំភ្លឺ​បានទេ ព្រោះ​ទូរ​សព្ទ័​មិន​ចូល​៕DSC02213 DSC02228 IMG_7245 DSC02205