ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិជនជាតិចិនក្នុងឆ្នាំ២០១៧ ភ្ញៀវទេសចរណ៍មកលេងក្នុងខេត្តមណ្ឌលគិរី ច្រើនមិនខុសពីទិវាចូលឆ្នាំសកល

0

មណ្ឌលគិរី៖ យ៉ាងណាមិញបើសង្កេតមើលទៅ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិជនជាតិចិនក្នុងឆ្នាំ២០១៧ ភ្ញៀវទេសចរណ៍មកលេងក្នុងខេត្តមណ្ឌលគិរីច្រើន មិនខុសពីទិវា

ចូលឆ្នាំសកលនាពេកន្លងមកនោះដែរ។ភ្ញៀវដែលកមលេងមិនខុសពីភ្ញៀវទេសចរណ៍មុនៗដែរ គឺភ្ញៀវចូលចិត្តទៅលេងនៅទឹកធ្លាក់ប៊ូស្រា ដែលស្ថិតនៅក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដាខេត្តមណ្ឌលគិរី។ សូម្បីតែកន្លែងចតរថយន្តពេញចង្អៀតតែម្តង រកតែចតរថយន្តមិនចង់បានដោយសារតែនៅទឹកធ្លាក់ប៊ូស្រានេះមានទឹកធ្លាក់ពីរជាន់ និងមានធម្មជាតិស្រសបំព្រងនៅជុំវិញនោះ ដែលធ្វើឲ្យភ្ញៀវរំសាយនូវទុក្ខកង្វល់ បង្កើននៅអារម្មណ៍ស្រសថ្លា ។

រីឯនៅទីធ្លាទឹកធ្លាក់វិញមានភ្ញៀវជាច្រើនបាននាំគ្នាថតរូប ដើម្បីទុកជាអនុស្សាវរីយ៍ និងយកទៅសង្ហាញដល់បងប្អូនក្នុងថ្ងៃដែលខ្លួនបានមកលេងក្នុងខេត្តមណ្ឌលគិរី ហើយភ្ញៀវខ្លះទៀតនាំគ្នាញាំអាហារ និងភេសជ្ជៈនៅទីនោះតែម្តងដោយសារនៅទីនោះមានសេវាកម្មកុម្មង់អាហារទៅតាមចិត្តដែលភ្ញៀវត្រូវការ ហើយនៅតាមរោងកញ្ចូះវិញភ្ញៀវអង្គុយពេញៗតែម្តង ភ្ញៀវខ្លះជួលកន្ទេលយកមកក្រាលអង្គុយញាំអាហារ រកកន្លែងក្រាលកន្ទេលមិនចង់បាន មកពីភ្ញៀវច្រើនពេក៕