ខេង ឧត្តម
សៀមរាប៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានឃាត់ខ្លួនជនសង្សយ័០១ នាក់ជាមុខសញ្ញាចាស់លួចយ៉ាងសកម្មក្នុងក្រុងសៀមរាប។ការឃាត់ខ្លួននេះធ្វើឡើងកាលពី
ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង០៤និង៣០ នាទីទៀបភ្លឺ លោកវរសេនីយ៍ទោ ហង្ស សូផាតភីរម្យ បានឱ្យដឹងថាជនសង្ស័យម្នាក់ឈ្មោះប៊ុនវាសនា ហៅណាង ភេទប្រុស អាយុ២៧ ឆ្នាំ ស្នាក់នៅភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងនិងខេត្តសៀមរាប។ បានធ្វើសកម្មភាពលួចទូរស័ព្ទម៉ាក iphone ៦ ពណ៌ទឹកមាស មួយគ្រឿង ទូរស័ព្ទម៉ាក iphone ៥ ពណ៌ស មួយគ្រឿង និងកង់មួយគ្រឿង ពណ៌ទឹកប្រាក់ របស់ជនរងគ្រោះនៅផ្ទះសំណាក់ ផេនដាអង្គរ ស្ថិតនៅភូមិវហារចិន សង្កាត់ស្វាយដង្គំ ក្រុងខេត្តសៀមរាប ។
លោកវរសេនីយ៍ទោ បញ្ជក់ថាតាមការស៊ើុបអង្កេតរបស់សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ប៊ុន វាសនា ហៅណាង និងដកហូតវត្ថុតាង ទូរស័ព្ទដៃម៉ាកiphone6 ពណ៌ទឹកមាសមួយគ្រឿង និងកង់មួយគ្រឿងពណ៌ទឹកប្រាក់ ប្រគល់អោយជនរងគ្រោះវិញ ចំណែកទូរស័ព្ទម៉ាកiphone5 ពណ៌សមួយគ្រឿងទៀត វាបានលក់អោយម៉ូតូឌុបមិនស្គាល់ឈ្មោះបានតំលៃ៣៥ $ ចាយអស់ហើយ។បញ្ជាក់ ជនសង្ស័យឈ្មោះប៊ុន វាសនា ហៅណាង កន្លងមកធ្លាប់ជាប់ពន្ធនាគារខេត្តសៀមរាប ចំនួនបីលើកមកហើយ លើកទី១.នៅឆ្នាំ២០០៩ជាប់ពន្ធនាគារមួយឆ្នាំ ពីបទលួច លើកទី២.នៅឆ្នាំ២០១០ ជាប់ពន្ធនាគារពីរឆ្នាំ ពីបទលួច លើកទី៣.នៅឆ្នាំ២០១៣ ជាប់ពន្ធនាគារពីរឆ្នាំ ពីបទលួច ពីរករណី ។ហើយជនសង្ស័យខាងលើនេះចេញពីពន្ធនាគារខេត្តសៀមរាប នៅថ្ងៃទី១៧ ខែកក្ដដា ឆ្នាំ២០១៥ មិនកែប្រែទេបានដើរលួចតាមផ្ទះប្រជាពលរដ្ឋជាច្រើនករណីទៀត។ យើងបានរៀបចំនីតិវិធីបញ្ជូនជនសង្ស័យទៅតុលាការចាត់ការតាមផ្លូវច្បាប់៕