រយៈពេល៣ថ្ងៃចូលឆ្នាំចិនវៀតណាមឆ្នាំ២០១៧នេះខេត្តព្រះសីហនុទទួលភ្ញៀវទេចរបានប្រមាណ៨៣,០០០នាក់

0

ខេត្តព្រះសីហនុ៖ដោយសារសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍបានធ្វើអោយពលរដ្ឋមានឱកាសនាំក្រុមគ្រួសារដើរកំសាន្តយ៉ាងសប្បាយរីករាយ។

ជាក់ស្តែងរយៈពេល៣ថ្ងៃចូលឆ្នាំចិនវៀតណាមឆ្នាំ២០១៧នេះខេត្តព្រះសីហនុទទួលភ្ញៀវទេចរបានប្រមាណ៨៣,០០០នាក់មកលេងកំសាន្តយ៉ាងសប្បាយរីករាយ។ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំចិននេះដែរសង្គេតឃើញថាមានពង្រាយសមត្ថកិច្ចតាមគោលដៅដើម្បីការពាសុវត្ថិភាពជូនភ្ញៀវបានយ៉ាងល្អផងដែរ។
តែដែលជាការកត់សំគាល់នោះគឺទាក់ទិនរឿងតំលៃសេវា ស្នាល់នៅ ចំណីអាហារមានការឡើងថ្លៃជាងថ្ងៃធម្មតាបន្តិចបន្តួចដែរ។លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍បានអោយដឹងថា៖ភ្ញៀវទេសចរនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាមរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៧-២៩ខែមករាឆ្នាំ២០១៧នៅខេត្តព្រះសីហនុសរុប៖ថ្ងៃទី២៧ ខែមករា ប្រមាណ១៦,០០០នាក់ថ្ងៃទី២៨ខែមករា ប្រមាណ២៧,០០០នាក់ថ្ងៃទី២៩ខែមករាប្រមាណ ៤០,០០០នាក់សរុបរយៈពេល៣ថ្ប្រមាណ៨៣,០០០នាក់កើន១២,១៦%បើធៀបនឹពេល៣ថ្ឆ្នាំ២០១៦(ឆ្នាំ២០១៦ប្រមាណ៧៤,០០០នាក់)សូមបញ្ជាក់ជូនផងដែរថាខេត្តព្រះសីហនុសព្វថ្ងៃនេះបានប្រែមុខមាត់ថ្មីនិងបានក្លាយជាជាគោលដៅទេសចរណ៍របស់ពលរដ្ឋគ្រប់ស្រទាប់វណ្ណៈទាំងភ្ញៀវជាតិនិងអន្តរជាតិ។
បច្ចុប្បន្ននេះក្រោមការដឹកនាំរបស់ឯឧ យន្ត មីន អភិបាលខេត្តព្រះសីហនុ បាននឹងកំពុងតែរៀបចំអោយកាន់ប្រសើរឡើងថែមទៀតទាំងគុណភាពសេវាទេសចរណ៍ និងសន្តិសុខដើម្បីផ្តល់នូវទំនុកចិត្តដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលមកកំសាន្តនៅខេត្តទេសចរណ៍ធម្មជាតិនាទឹសនីរតីមួយនេះ ៕