លោកសំសាវុធ៖មន្ទីរសាធារណការណ៍កំពុងសំរុកជួសជុលផ្លូវជាតិលេខ១និងផ្លូវក្នុងខេត្តដែលរងការខូចខាតដោយទឹកជំនន់ឆ្នាំ២០១៦៖នុតនាង

0

Neang:
,ខេត្តស្វាយរៀង÷លោកសំសាវុធបានមានប្រសាសន៍ថាដេីមឆ្នាំ២១៧នេះមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពុងមមាញឹកក្នុងការជួសជុលផ្លូវជាតិលេខ១ផងនិងផ្លូវក្នុងខេត្តផងដែលរងកាខូចខាតជាច្រេីនខ្សែដោយសារទឹកជំនន់ទឹកភ្លៀងកាលពីចុងឆ្នាំ២០១៦កន្លងទៅនេះ។ក្រៅការងារជួសជុលផ្លូវខាងលេីមានការងាជាច្រេីនទៀតកំពុងខិតខំអនុវត្តការណែនាំរបស់ក្រសួងសាធារណការនិងដឹកជញ្ជូនរួមមានសំអាតដេីមឈេីដែលដុះសងខាងផ្លូវជាតិនិងផ្លូវក្នុងខេត្តជួសជុលលាបបង្គោលគីឡូម៉ែតព្រមទាំងប៉ះចិញ្ជេីមផ្លូវផងដែរ។
លោក សំ​ សាវុធ ប្រធានមន្ទីរសាធារណការនិងជញ្ជូនខេត្តបានឱយដឹងបន្តទៀតថាការងារជួសជុលក្នុងសប្តាហ៍ទីបី ខែមករា ឆ្នាំ២០១៧នេះខាងមន្ទីរសាធារណការនិងដឹកជញ្ជូនសម្រេចបានរួមមានទី១បានបញ្ចប់ការងារជួសជុលកំណាត់ផ្លូវខេត្តលេខ៣១៥ដោយក្រាលកៅស៊ូDBSTប្រវែង៥.៧០០ម៉ែត្រ។
២.បានបញ្ចប់ការងារជួសជុលកំណាត់ផ្លូវខេត្តលេខ៣១៥ ដោយក្រាលគ្រួសក្រហមប្រវែង៦.៣០០ម៉ែត្រ។
៣.លើកំណាត់ផ្លូវជាតិលេខ១:បានកាប់សម្អាតរុក្ខជាតិសងខាងផ្លូវជួសជុលលាបបង្គោលគីឡូម៉ែត្រប៉ះចិញ្ចើមផ្លូវ កៀរចិញ្ចើមផ្លូវ និងបានស្រោចកៅស៊ូស្រទាប់ទី១ ត្រង់កន្លែងកាត់ជួសជុល(ចន្លោះPK១២៥+០០០ ដល់PK១៤៩+១៦០)។លោកបានបញ្ជាក់ថា ចាប់តាំងពីក្រសួងសាធារណការនិងដឹកជញ្ជូនបានផ្ដល់ឱយម៉ូតូកង់បីចំនួន២គ្រឿងនិងសម្ភារៈមួយកំផ្លេសំរាប់ជួសជុលផ្លូវសំបុកមាន់នោះ ក្រោយបានទទួលហេីយកម្មករជំនាញចុះជួសជុលជាប្រចាំតាមបណ្ដោយផ្លូវជាតិលេខ១ផងតាមផ្លូវក្នុងខេត្តដេីម្បីឱយប្រជាពលរដ្ឋដឹកកសិផលមកកាន់ទីផ្សារបានងាយស្រួលធ្វេីដំណេីរផងព្រមទាំងអាចកាត់បន្ថយបាននៅគ្រោះថ្នាក់ចរាចរណ៍បានមួយកំរឹតផងដែរ៕