ខេង ឧត្តម
សៀមរាប៖ បច្ចុប្បន្ននៅខេត្តសៀមរាប មានរឿងប្លែកៗជាច្រើនដែលមជ្ឈដ្ឋានខ្លះ ចោទសួរគ្នាថា តើហេតុអ្វីបានជា មានការឡើងកាន់ មុខតំណែង តួនាទី របស់មន្ត្រីខ្លះ លោតផ្លោះ កាំច្រើនម៉្លេះ? ឧទាហរណ៍ ថ្មីៗនេះ អនុប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាបម្នាក់ ត្រូវឡើង
កាន់តំណែង ជាអភិបាលរងខេត្តសៀមរាប។ ហើយកាលពីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ទៀតសោត លោកម៉ុង ប៊ុនលីម នាយផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ក៏ត្រូវបានតែងតាំងជា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប ជំនួសលោកទា គឹមសុទ្ធ ដែលត្រូវឡើងទៅធ្វើជា ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តសៀមរាប។ ចុះចំណែក លោក ប្រាក់ ម៉ារីណា ដែលជានាយរងខណ្ឌរដ្ឋបាលព្រៃឈើ ដុះស្លែទៅហើយ ម៉េចក៏មិនអាចឡើងធ្វើជានាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តសៀមរាបបាន?៕
គ្មានអ្នកណាម្នាក់ អាចពន្យល់ឱ្យសមរម្យបានទេ ចំពោះឋានានុក្រម ផ្លាស់ប្ដូរតួនាទី មន្ត្រីរាជការ នៅក្នុងសម័យនេះ ៕