គ្រឹះស្ថានអង្គរអនុវត្តកែសម្រួលតម្លៃបណ្ណថ្មីចូលទស្សនារមណីយដ្ឋានអង្គរនៅដើមខែកុម្ភ:សម្រាប់ភ្ញៀវបរទេស

0

ខេង ឧត្តម

សៀមរាប៖ គ្រឹះស្ថានអង្គរ បានធ្វើសន្និសិទ្ធមួយ ស្តីពីការអនុវត្ត កែស្រួល តម្លៃបណ្ណថ្មី ចូលទស្សនា រមណីយដ្ឋានអង្គរ សំរាប់ភ្ញៀវបរទេសទាំងអស់ ដើម្បីជៀសវាង នូវការយល់ច្រឡំផ្សេងៗ គិតចាប់ពីថ្ងៃ០១ ខែកុម្ភ: ឆ្នាំ២០១៧ ស្អែកនេះ។
នៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ក្នុងសាលប្រជុំនៃ គ្រឹះស្ថានអង្គរ ខេត្តសៀមរាប។ លោក លី សែ ជានាយកប្រតិបត្តិ គ្រឹះស្ថានអង្គរ ទទួលបន្ទុកការចាត់ចែង លក់សំបុត្រ ចូលទស្សនា រមណីយដ្ឋានអង្គរ បានមានប្រសាសន៏ថា៖(តម្លៃបណ្ណថ្មី)ចូលទស្សនា រមណីយដ្ឋានអង្គរ ទៅតាម ប្រភេទបណ្ណ នីមួយៗ គឺបណ្ណចូលទស្សនា ១ថ្ងៃ ពីតម្លៃ ២០ដុល្លារ ទៅតម្លៃ ៣៧ដុល្លារ និងបណ្ណចូលទស្សនា រយៈពេល៣ថ្ងៃ ពីតម្លៃ ៤០ដុល្លារ ទៅតម្លៃ ៦២ដុល្លារ មានសុពលភាព១០ថ្ងៃ និង បណ្ណចូលទស្សនារយៈពេល៧ថ្ងៃ ពីតម្តៃ ៦០ដុល្លារ ទៅតម្លៃ ៧២ដុល្លារ មានសុពលភាព (មួយខែ )។
បន្ទាប់ពីមានការ សម្រេចខាងលើ កន្លងមក រាជរដ្ឋាភិបាលបានធ្វើការផ្សព្វផ្សាយ ដល់វិស័យឯកជន ជាច្រើនដង រួចមកហើយ ពីការកែសម្រួលតម្លៃ បណ្ណថ្មី ចូលទស្សនា រមណីយដ្ឋានអង្គរ ដោយទុករយ:ពេល ៦ខែ សម្រាប់ឲ្យ វិស័យឯកជន ត្រៀមរៀបចំខ្លួន ក្នុងការអនុវត្តតម្លៃថ្មីនេះ។ គ្រឹះស្ថានអង្គរ បានបញ្ជាក់ថា មូលដ្ឋាន សំខាន់ៗ មួយចំនួននៃការសម្រេច តម្លើងថ្លៃបណ្ណ ចូលទស្សនា ដោយផ្អែកលើការសិក្សាច្បាស់លាស់ និង មានការស្ទាបស្ទង់មតិអំពី តម្លៃបណ្ណថ្មី ពីសំណាក់ភ្ញៀវទេសចរដែលបានមកទស្សនាអង្គរ រួចហើយនោះ ភាគច្រើនមិនមានយោបល់ជំទាស់ទេ យើងប្រៀបធៀប តម្លៃបណ្ណថ្មីចូលទស្សនារមណីយដ្ឋានអង្គរ ទៅនិងតម្លៃនៃរមណីយដ្ឋានដ៏ទៃៗ នៅលើសកលលោក និងបានពិនិត្យឃើញថា តម្លៃបណ្ណថ្មីចូលទស្សនារមណីយដ្ឋានអង្គរ គឺមានតម្លៃទាបជាងនៅឡើយ ។ លោក លី សែ ជានាយកប្រតិបត្តិ គ្រឹះស្ថានអង្គរ ទទួលបន្ទុកការចាត់ចែង លក់សំបុត្រចូលទស្សនា រមណីយដ្ឋានអង្គរ បានមានប្រសាសន៏ បន្ថែមទៀតថា៖ ឈរលើគោលការណ៏តម្លាភាព និងគណនេយ្យភាព ប្រាក់ចំណូលដែលបានមកពីលក់សំបុត្រ ត្រូវបានបង់ចូល ថវិការជាតិ ទាំងស្រុង ជារៀងរាល់ថ្ងៃ ក្នុងនោះប្រាក់ចំណូល ១៥% ពីការលក់សំបុត្រ ត្រូវបានរក្សារទុក សម្រាប់ចំណាយ ទៅលើការងារ អភិរក្ស និងអភិវឌ្ឃន៏ ហេដ្ឋារចនាសម្ព័ន្ធ នៃសេវាសាធារណ: សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ក្នុងតំបន់អង្គរផងដែរ។រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើសេវា ពិនិត្យ និងព្យាបាលជំងឺ របស់កុមារ ក្នុងតម្លៃបណ្ណថ្មីចូលទស្សនារមណីយដ្ឋានអង្គរ នីមួយៗ ត្រូវបានបញ្ចូល ទឹកប្រាក់ចំនួន ២ដុល្លារ សម្រាប់ជា វិភាគទានចូល មន្ទីរពេទ្យគន្ធបុប្ផា។គ្រឹះស្ថានអង្គរបានកែសម្រួលនៅសេវា និងរៀបចំលក់សំបុត្រតាមរយ:ប្រព័ន្ធ( online)អាចដាក់ឲ្យអនុវត្តក្នុងឆ្នាំ២០១៨ខាងមុខនេះ៕