បន្ទាយមានជ័យ:លំនៅដ្ឋានមួយខ្នងរបស់ប្រជាពលរដ្ឋជាអតីកអធិការស្រុកស្វាយចេកស្ថិតនៅក្នុងភូមិឃុំរលួសស្រុកស្វាយចេខេត្តបន្ទាយមានជ័យដែលរងគ្រោះដោយសារខ្យល់ព្យុះបណ្តាល់អោយដួលរំលំផ្ទះត្រូវបានលោក ឧត្តមសេនីយ៍ត្រី អាត់ ខែម នាំយកស័ង្កសីនិង ដឹកនាំកំលាំងចុះជួយសាងសងទ្បើងវិញកាលពីព្រឹកថ្ងៃទី៦មិថុនា២០១៤។
លោក ជា ឈ្លូញ អធិការនគរបាលស្រុកស្វាយចេក បានអោយដឹងថា លំនៅដ្ឋានដែលត្រូវទទួលបានស័ង្កសីនិងការជុសជុលទ្បើងវិញពីកំលាំងនគរបាលដែលដឹកនាំនិងប្រគល់អោយដោយផ្ទាល់ពីលោកស្នងការជាលំនៅដ្ឋានរបស់លោក ណាក់ អ៊ុន អតីកអធិការនគរបាលស្រុកស្វាយចេកនាឆ្នាំ១៩៩០។
លោក ឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានអោយដឹងថាដោយមានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំនិងឃើញពីការលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់ព្យុះបណ្តាលអោយដួលរំលំផ្ទះ លោកឧបនាយករដ្ឋមន្ត្រី កែ គឹម យ៉ាន ប្រធានអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀននិងជា ប្រធាន
ក្រុមការងារចុះជួយខេត្តនន្ទាយមានជ័យបានចាត់អោយអាជ្ញាធរខេត្តស្រុកក្រុងត្រូវចុះជួយតាមភាពជាក់ស្តែងដល់ប្រជាពលរដ្ឋជាបន្ទាន់បន្ទាប់ពីទទួលបានព័ត៍ពីការរងគ្រោះទាំងទ្បាយរបស់ប្រជាពលរដ្ឋដោយមិនទុកអោយពួកគាតលំបាកឬឯកកោទ្បើយ ហើយក្នុងនោះដែលលោកតែបាននាំយកអំណោយកាកបាទក្រហមនិងអំណោយផ្ទាល់ខ្លួនជាបន្តបន្ទាប់ចែកជូនប្រជាពលរដ្ឋ។
ក្រៅពីនោះលោកក៍បានចាត់អោយកំលាំង នគរបាលតាមមូលដ្ឋានត្រូវចុះជួយសាងសងលំនៅដ្ឋានដល់ពលរដ្ឋណាដែលគ្មានលទ្ធភាព។ជាស្តែងអំណោយជាស័ង្កសីចំនួន២០សន្លឹក ថវិការ៧មឺុនរៀល ត្រីខ អង្ករ ជាអំណោយរបស់ឯកឧត្តម ឧបនាយករដហឋមន្ត្រី កែគឹម យ៉ាន ចែកជូនដល់ពលរដ្ឋជាអតីកអធិការស្រុកនិងបានជួយកសាងលំនៅដ្ឋានទ្បើងវិញ៕