ខេត្តកំពង់ធំៈ លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ បានដឹកនាំកម្លាំង ប៉ូលិសប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ធ្វើជាធ្នាក់សម្រាប់ការសុំទិញគ្រឿងញៀន ពីមុខសញ្ញាចែកចាយដើម្បីចាប់ឃាត់ខ្លួន នឹងរឹបអូសយកវត្ថុតាង ខណៈពេលដែលជនសង្ស័យបាននាំយកគ្រឿងញៀនមកប្រគល់។
ជនសង្ស័យត្រូវបានប្រភពព័ត៌មានច្បាស់ការ បានឲ្យដឹងថា គឺជាមុខសញ្ញាជួញដូរ នឹងចែកចាយគ្រឿងញៀនដ៏សំខាន់ក្នុង ស្រុកកំពង់ស្វាយ និងទីរួមខេត្តកំពង់ធំ ខណៈពេលដែលមានបក្ខពួកនាំមកពីភ្នំពេញ និងត្រូវជាកូនប្រុសរបស់ អតីតប៉ូលិស មួយរូបនៅស្រុកកំពង់ស្វាយ ខណៈពេលនេះគាត់បានស្លាប់ទៅហើយ ក្រោយពីឪពុកបានស្លាប់ ជនសង្ស័យបានធ្វើជាអ្នក ចែកចាយគ្រឿងញៀនម្តងដ៏ល្បីមួយរូប ។
លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង បានឲ្យដឹងថា កាលពី២រសៀលថ្ងៃទី ១ ខែកុម្ភះ ឆ្នាំ ២០១៧ បានបញ្ជាកំលាំងភ្នាក់ងារ ដើរតួរជាអ្នកសុំទិញថ្នាំ ក្រោយមកក៏បានណាត់គ្នាឲ្យជនសង្ស័យនាំយកថ្នាំមកឲ្យ លុះនៅពេលដែលជនសង្ស័យយកថ្នាំមកឲ្យ សមត្ថកិច្ចក៏បានចាប់ឃាត់ឆែករកឃើញថ្នាំញៀន ប្របេតមហ្វេតាមីនចំនួន១១កព្ចាប់ ដែលបាននាំជាប់នឹងខ្លួនមក ស្ថិតនៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
លោក អ៊ិត សុធា បានបញ្ជាក់ផងដែរថា ចំពោះបក្ខពួកដែលនៅសេសសល់ សមត្ថកិច្ចកំពុងតែស្រាវជ្រាវបន្តបន្ទាប់ រកអ្នកទទួលទិញ និងអ្នកលក់ ដើម្បីទប់ស្កាត់ការចែកចាយដល់យុវ័យ និងសិស្សសាលាដែលជាបញ្ហាចម្បង និងបានសំណូមពរ ឲ្យមាតាបិតានិងអាណាព្យាបាលសិស្សទំាងអស់ ជួយអប់រំកូនចៅបន្ថែម ឲ្យចៀសឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀន ជាថ្នាំពុលវាបានបំផ្លាញ់ប្រព័ន្ឋសរសៃប្រសាទខួរក្បាល ធ្វើឲ្យបាត់ការចងចាំ លែងស្គាល់ឪពុក ម្តាយ បងប្អូន លែងដឹងខុសត្រូវក្លាយជាមនុស្សវិកលចរិកខួរក្បាល នឹងប្រព្រឹត្តអំពើហឹង្សា បាត់បង់កិត្តិយស់ ខូចអានាគត់ ដូច្នេះសុំឲ្យប្អូននិងអាណាព្យាបាលទាំងអស់ត្រូវយកចិត្តទុកដាក់ចំពោះកូនចៅឲ្យបានល្អ។
ដោយ ប៊ុន រដ្ឋា




































