ខេត្តរតនគិរី៖ បុរសម្នាក់ទៅកាប់រំលំដើមឈើក្នុងដីចំការមួយកន្លែងក៍ផ្លាត់ស្នៀតដួលសង្កត់មកត្រូវខ្លួនឯងស្លាប់ភ្លាមៗ ចោលប្រពន្ធនឹងកូនយ៉ាងអណោចអធម៌បំផុត។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០១៧ត្រង់ចំណុចចន្លោះបង្គោលតំរុយលេខ២៤នឹង២៥ ស្ថិតនៅក្នុងភូមិភិ ឃុំសេសាន្ត ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
នគរបាលស្រុកអូរយ៉ាដាវបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ក្លាន បើក ភេទប្រុស អាយុ២៥ ឆ្នាំ ជនជាតិចារ៉ាយ បច្ចុប្បន្នរស់នៅភូមិឃុំកើតហេតុខាងលើ។
បច្ចុប្បន្នសាកសពត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីជនជាតិដើមភាគតិច៕ ដោយ: យក្ខឡោម