ខេត្តកំពត៖ កាលពីម៉ោង2យប់រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី០១កុម្ភៈ២០១៧ ប្រជាពលរដ្ឋអ្នកនេសាទនៅភូមិដូនតោក សង្កាត់ត្រើយកោះ ក្រុងកំពត បានឃាត់ចាប់
ទូកអួនអូសរបស់អ្នកនេសាទវៀតណាមមួយគ្រឿងនិងអ្នកនេសាទវៀតណាមនៅលេីទូកចំនួន 2នាក់នាំយកមកប្រគល់អោយខណ្ឌ័រដ្ឋបាលជលផលខេត្តកំពតដោះស្រាយតាមផ្លូវច្បាប់ ដោយលេីកហេតុផលថា ទូកអ្នកនេសាទវៀតណាមមួយគ្រឿងនេះចូលមកនេសាទក្នុងដែនសមុទ្រកម្ពុជា ដោយប្រើឧបករណ៍ឆក់ នៅចំណុច គ្រលុកកាម៉យ មុខព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូខេត្តកំពត៕