ខេត្តស្វាយរៀង៖ បេីទោះបីអនុគណៈកម្មការសុវត្តិភាពចរាចរណ៏ផ្លូវគោកខេត្ត ចុះធ្វើការអប់រំផ្សព្វផ្សាយច្បាប់ ចរាចរណ៏ផ្លូវគោកសំដៅបញ្ជៀសការគ្រោះថ្នាក់ចរាចណ៏
តាមរយះពាក់មួកសុវត្តិភាពនៅតាមវេទិការសាធារណៈទីផ្សារសាលារៀននិងការចុះត្រួតពិនិត្យរឹតបណ្តឹងលើអ្នកធ្វើដំណើរតាមម៉ូតូនៅតាមផ្លូវសាធារណៈរយះពេល១ខែមករាឆ្នាំ២០១៧ នៅទូទាំងខេត្តស្វាយរៀង មានការគ្រោះថ្នាក់ចរាចណ៏ចំពោះអ្នកមិនប្រើប្រាស់មួកសុវត្តិភាពកើនឡើងដល់៧១% ។
តាមរបាយការណ៏ របស់ការិយាល័យចរាចណ៏ផ្លូវគោក ខេត្តស្វាយរៀង ដោយចាប់គិតពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ក្នុង រយះពេល១ខែមករាឆ្នាំនេះនៅទូទាំងខេត្តមានការគ្រោះថ្នាក់ចរាចណ៏ កើតឡើងចំនួន១៤លើក បើប្រៀបធៀបទៅនិងខែធ្នូឆ្នាំ២០១៦មានការកើនឡើង ០៥លើក ក្នុងនោះមានអ្នកបើកម៉ូតូចំនួន១៥នាក់ បានរងរបួសនិងស្លាប់ក្នុងពេលបើកបរមិនពាក់មួកសុវត្តិភាពស្មើនិង៧១%ក្នុងចំណោមអ្នកបើកបរម៉ូតូចំនួន២១នាក់ ។ លោកអ៊ុកសារ៉ននាយការិយាល័យចរាចណ៏ផ្លូវគោកខេត្ត បានប្រាប់តាមទូរសព្ទ័ថាថ្ងៃទី៣០ខែមករាឆ្នាំ២០១៧ បន្ថែមថាក្នុងឧទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៏ទាំង១៤លើកខាងលើនោះបណ្តាលអោយមនុស្សចំនួន៧៣នាក់បានរងប៉ះពាល់ ក្នុងនោះមាន មនុស្សស្លាប់ ចំនួន៧នាក់ កើនឡើង៥នាក់ ស្មើនិង ៧១% របួសធ្ងន់ ចំនួន២៨នាក់កើនឡើងចំនួន១៩នាក់ ស្មើនិង៦៨% និង របួសស្រាលចំនួន៣៨នាក់ កើនឡើងចំនួន ៣៣នាក់ស្មើនិង ៨៧% ។លោកបានបន្តថា មូលហេតុដែលមានការគ្រោះថ្នាក់មានការកើនឡើងមកពី អ្នកបើកបរ ក្នុងល្បឿនលឿន ចំនួន៩លើកស្មើនិង ៦៤% បើកបរបត់ឆ្វេងមិនមើលក្រោយកើតឡើងចំនួន ៣លើកស្មើនិង២១% បើកមិនគោរពសិទ្ទអាទិភាព ១លើកស្មើនិង០៧% មិនប្រកាន់សាំ ១លើកស្មើនិង០៧% ក្នុងចំណោមអ្នកបើកម៉ូតូចំនួន២១នាក់ (មានអ្នកបើកម៉ូតូមិនពាក់មួកសុវត្តិភាព ចំនួន១៥នាក់ បានរងរបួសធ្ងន់ស្រាលនិងស្លាប់)ផងដែរ ។
លោកនាយការិយាល័យ បន្តថាដោយកំណើនពីអ្នកបើកបរម៉ូតូ មិនពាក់មួក សុវត្តិភាព ហើយមានគ្រោះថ្នាក់កើនឡើង ការិយាល័យចរាចរណ៏ រួមនិង កងរាជអាវុធហត្ថខេត្តស្រុកក្រុង បានចុះអនុវត្តតាមរយះ វិន័យដល់អ្នកបើកបរម៉ូតូនៅគ្រប់ដងផ្លូវ បានចំនួន៤៨២លើក ត្រួតពិនិត្យល្បឿនបានចំនួន៣០លើក ពិនិត្យជាតិស្រវិងពេលយប់បានចំនួន១៣០លើក និង ត្រួតពិនិត្យការអនុវត្តច្បាប់លើអ្នកបញ្ជាយានយន្តបានចំនួន៤៨២លើក។លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្តសូមមេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នានឹងអាចកាត់បន្ថយភាពក្រីក្របានមួយកម្រឹតផងដែរ៕គឹម សេង