កំពង់ធំ៖ គ្រួសារស្ត្រីអភ័ព្វត្រូវប្តីស្លាប់ កូនស្រី៤នាក់ ធ្លាក់ខ្លួនមានជម្ងឺដើរមិនរួច រស់យ៉ាងសែនលំបាកវេទនាជាមួយម្តាយជាស្រីមេម៉ាយ និងជីដូនចាស់ជរាត្រូវបានទទួល
អំណោយពីឯកឧត្តមអភិបាលខេត្តកំពង់ធំ!
ដើម្បីជួយសម្រាលបន្ទុកក្នុងគ្រួសារ១ដែលកំពុងតែលំបាកវេទនា នៅល្ងាចថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បាននាំយកនូវអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិការផ្ទាល់របស់លោកទៅជួយឧបត្ថម្ភដល់ក្រុមគ្រួសារអ្នកមីង រុន ផុន អាយុ៦១ឆ្នាំរស់នៅភូមិពាមគ្រែង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំដែលអំណោយទាំងអស់នោះរួមមានៈអង្ករចំនួន៤បេរស្មើ២០០.គ មីសៀម៤កេះ ទឹកត្រី៤យួរ ទឹកស៊ីអ៊ីវ៤យួរ ត្រីខរ៤យួរ ធុងសម្រាប់ដាក់ទឹកប្រើប្រាស់៤ ចម្រោះទឹកស្អាតរូបទន្សាយ២ និងថវិការចំនួន៣០០$ ធ្វើឲ្យអ្នកមីងមានចិត្តត្រេកអររកអ្វីមកប្រៀបពុំបាន មានតែម្រាមដៃទាំង១០ លើកឡើងប្រណំសូមសួងសួងដល់អស់ទេវតា និងវត្ថុស័កសិទ្ធសូមជួយបីបាច់ថែរក្សាដល់ឯកឧត្តម និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារបានជួបប្រទះតែនឹងសេចក្តីសុខគ្រប់ប្រការ និងជួបនូវពុទ្ធពរទាំង៤ប្រការគឺអាយុ វណ្ណះ សុខះ ពលះ គម្បីឃ្លាងឃ្លាតឡើយ!
សូមស្តាប់ប្រសាសន៏អ្នកមីង
អ្នកមីងបានប្រាប់ ដោយសង្ខេបថា!អ្នកមីងបានរៀបការជាមួយនឹងស្វាមីឈ្មោះ ហ៊ឹម សុខ អាយុ៦៦ឆ្នាំក្នុងចំណងអាពាហ៏ពិពាហ៏ជាមួយស្វាមីអ្នកមីងមានកូនប្រុសស្រីចំនួន៩នាក់ ស្រី៧នាក់ និងប្រុស២នាក់ លុះដល់ឆ្នាំ១៩៨៤ ប្តីអ្នកមីងក៏ទទួលមរណៈភាពចោលទៅ អ្នកមីងរស់នៅថែរក្សាកូនៗទាំង៩នាក់ និងម្តាយចាស់ជរាឈ្មោះ អៃ មឿន អាយុ៨១ ហើយឪពុកក៏ស្លាប់ចោលដែរ កូនប្រុសស្រីក៏បានរៀបការអស់៧នាក់ នៅសល់កូនស្រី២នាក់មិនទាន់ការ ក្នុងចំណោមកូនស្រីទាំង៧អ្នករបស់គាត់គឺមានចំនួន៤នាក់ អាយុ
ចាប់ពី២៥ឆ្នាំឡើងទៅក៏ធ្លាក់ខ្លួនមានជម្ងឺមើលមិនជាពិការម្តងម្នាក់ៗទាំង៤រួមមានៈ ទី១.ឈ្មោះ សុខ មុំ អាយុ៤០រៀបការរួចមានកូនស្រីម្នាក់ត្រូវប្តីលែងចោល ទើបតែស្លាប់ជិត១ខែនេះ ទី២. ឈ្មោះ សុខ រ៉ូ អាយុ៣៨ឆ្នាំ ការរួចមានកូន២នាក់ប្រុសម្នាក់ស្រីម្នាក់ ទី៣.សុខ ភឿន អាយុ៣០ឆ្នាំរៀបការរួចមានប្រុសម្នាក់ និងទី៤.ឈ្មោះ សុខ លីដា អាយុ២៧ឆ្នាំ មិនទាន់រៀបការ!
អ្នកមីងរៀបរាប់បន្តរទាំងអួលណែនដើមករបង្ហូរទឹកភ្នែកនឹកតូចចិត្តនឹងវាសនាណាស់មិនគួរណា កើតមកជាមនុស្សនឹងគេដែរបែរជាជួបប្រទះនូវរឿងអកុសល់យ៉ាងដូច្នេះសោះ! ដីស្រែ គោក្របីត្រូវបានលក់អស់គ្មានសល់យក់ប្រាក់មកមើលជម្ងឺកូនៗថានឹងបានជាសះស្បើយតែមើលមិនជា ឥឡូវជំពាក់បំនុលគេ ហើយកូនក៏ពិការទៀត!ពាក់ព័ន្ធនិងជម្ងឺរបស់កូនៗនេះអ្នកមីងប្រាប់ថាយកទៅពេទ្យកូរ៉េប្រាប់ថាជាជម្ងឺចំបួរ ចំណែកគ្រូពេទ្យខ្មែរយើងវិញប្រាប់មីងថាជម្ងឺកូនៗមីងនេះគឺបណ្តាលមកអំពីសរសៃរតែម្តង!ជុំវិញបញ្ហាកូនៗ អ្នកមីងនេះផងដែរ បើតាមជំនឿអរូបិយ៏វិញនោះ ចាស់ៗខ្លះនិយាយថាត្រូវបណ្តាសារ !!!!!!!!!
ជាមួយគ្នានេះអ្នកមីងមានតែម្រាមដៃ១០លើកឡើងប្រណំសូមសប្បុរសជនក្នុង និងក្រៅប្រទេសសម្តេច ឯកឧត្តម ទ្រង់ លោកជំទាវ មេត្តាជួយឧបត្ថម្ភជាថវិការ សម្ភារៈដល់ក្រុមគ្រួសារអ្នកមីងផងដើម្បីឲ្យអ្នកមីងបានចិញ្ចឹមកូនៗអភ័ព្វ និងចៅៗ ព្រមទាំងម្តាយជារាបន្តរទៅទៀតផង ពីព្រោះរហូតមកដល់ពេលនេះអ្នកមីងអស់លទ្ធភាពហើយ ពីព្រោះតែកេរ្តិអាករទាំងប៉ុន្មានត្រូវបានលក់អស់ដើម្បីមើលជម្ងឺកូន ៕ដោយសុផាត