មេយោធាសឹករងផឹកស្រាវឹងខឹងស្រីទាញអាកាដេញគំរាមបាញ់ម្ចាស់ហាងនិងកូនចៅរត់ផ្អើលនៅហាងផេងគង់

0

បន្ទាយមានជ័យ៖ ផឹកស្រវឹង ខឹងស្រីៗ មេយោធារសឹករងម្នាក់បានស្ពាយកាំភ្លើងអាការ និងគ្រាប់ពេញខ្លួនគំរាមបាញ់ម្ចាស់ហាងហេងគង់និងកូនចៅ បណ្តាលរត់ផ្អើលហាងបាតជើងសព្រាត កាលពីល្ងាចថ្ងៃទី០១ខែកុម្ភះឆ្នាំ២០១៧នៅភោជនីយដ្ឋាននិងខារ៉ាអូខេហេងគង់ស្ថិតភូមិជំទាវ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
តាមសំដីមេការភោជនីយ៍ដ្ឋាននិងខារ៉ាអូរខេហេងគង់បានប្រាប់ថា:ឈ្មោះ កែវ ស៊ុនលី មានតួនាទីជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្រុកមង្គលបូរីចូលផឹកស៊ីក្នុងកញ្ចុះហាងមានគ្នាចំនួន៦នាក់បង្កររឿងម្ដងហើយ ក្រោយមកក៍បន្តចូលច្រៀងខារាអូខេបន្ត ពេលយកស្រីៗ៥នាក់អង្គុយច្រៀងកំដរ លោក កែវ ស៊ុនលីថាមុខដូចក្រពើអាណាច្រៀងជាមួយកើត អោយដូរថ្មី ពេលចាក់បទចម្រៀងគាត់ច្រៀងបទគេកម្មង់មិនចេះ យកថាសវៃ យកទឹកកកគប់លើស្រីៗ និងសម្ភារះក្នុងបន្ទប់ច្រៀង ដោយខ្លាចខូចសម្ភារះ មេការតាមអង្វររហូតគិតលុយ ចេញវិក័យប័ត្រអស់លុយចំនួន២៥០ដុល្លា ឈ្មោះកែវ ស៊ុនលីថាថ្លៃហើយជេប្រមាត គំរៀមបាញ់ម្ចាស់ហាងហេង គង់និងនារីបំរើការក្នុងហាង ហើយនាំប្រពន្ធនិងក្រុមខ្លួនចេញទៅ។
មួយសន្ទះក្រោយមក មេសឹករងស្រុកម្នាក់នេះបានបើកឡាន មកឈប់មុខហាង ហើយទាញកាំភ្លើងអាកា ស្ពាយទុសៀដែលគេបានមើលឃើញថាមានបង់ចំនួន៥ចេញពីក្នុងឡាន គំរាមដើរកម្ចាស់ហាងនិងនារីៗបំរើ តែសំណាងរត់គេចខ្លួនបាត់។
លោក ហេង គង់ម្ចាស់ភោជនីយដ្ឋាននិងខារ៉ាអូខេហេងគង់ប្រាប់ថា: លោកកែវ ស៊ុនលី មេសឹករងស្រុកធ្លាប់រករឿងនិងជេប្រមាត កូនចៅនិងខ្លួនជាច្រើនដង លើកនេះមេសឹករងស្រុកម្នាក់នេះ ក្រោយពីផឹកស៊ី រួចរករឿងកូនចៅ ជេប្រមាត បំផ្លាញ់សំភារះក្នុងហាង និងយកាំភ្លើងអាកាគំរាមបាញ់ទាំងម្ចាស់ហាងនិងកូនចៅ ក្រោយខ្លួននិងកូនចៅរត់គេចរឿង មេសឹករងស្រុកម្នាក់នេះបានតាមទៅរកដល់ផ្ទះម្ដាយខ្លួន នៅផ្សារមង្គលបុរីទាំងយប់ទៀតផង។ ទ្រាំនិងទង្វើនេះមិនបានលោក ហេង គង់ម្ចាស់ភោជនីយដ្ឋាននិងខារ៉ាអូខេហេងគង់បានដាក់ពាក្យបណ្ដឹងទៅសមត្តកិច្ចដើម្បីចាត់ការតាមផ្លូវច្បាប់។
សម្តកិច្ចប្រាប់អោយដឹងថា: ករណីនេះពិតជាកើតមាននៅក្នុងហ៊ាងខាងលើ ហើយក្រុមការងារក៍បានទទួលពាក្យបណ្ដឹងរួចហើយដែរ មន្រ្តីបាននិងកំពុងស៊ើបសួរ សសេរកំណត់ហេតុដើម្បីបញ្ជូនទៅថ្នាក់លើចាត់ការបន្ត៕ដោយ: ឃិន គន្ធា