កំពង់ធំ = ប្រជាពលរដ្នលក់បន្លែរបង្កាតាមគ្រែនិងកញ្ច្រែង ជាច្រើននាក់បានថ្អូញថ្អែរថាពួកគាត់សព្វថ្ងៃលក់ដូចចិញ្ចឹមតែលោក ណាក់ និងក្រុមបក្សពួក១ក្រុមដែលតែងតែធ្វើស្រែលើខ្នងរាស្ដ្រ កំពុងតែជំរឹតទាលុយថ្លៃកន្លែងលក់ កប់ពពក និងទាថ្លៃផាស៊ី ប្រឆាំងនិងគោលការរបស់រាជរដ្ឋាភិបាលដែលបានចេញសេចក្ដីប្រកាសលើកលែងការមិនយកភាស៊ីតាមកញ្ច្រែង តែផ្ទុយទៅវិញពួកគេនៅតែទាភារស៊ីដដែលផ្កើន ទៅនិងប្រសាសន៍របស់សម្ដេច តេជោហ៊ុន សែន នាយករដ្នមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបឈ្ឈប់ការយក ថ្លៃភាស៊ីតាមអ្នកលក់ដាក់កញ្ច្រែង កញ្ចើ ដូចជាបន្លែបង្កាជាដើម។
ប្រជាពលរដ្នជាច្រើននាក់បានប្រាប់ក្នុងកិច្ចសម្ភាសថា យើងខ្ញុំមិនសប្បាយចិត្តនិងទង្វើរបស់អ្នក ទាលុយទាំងនេះទេ ដោយសារមានការគំរាមគំហែងថា ប្រសិនបើអ្នកណាហ៊ាននិយាយការពិតប្រាប់ អ្នកសារពត័មាន បើគេដឹងដឹង គេនិងបញ្ឈប់មិនអោយលក់ដូរ តទៅទៀតទេ បើអ្នកកាសែតសួរអោយឆ្លើយតែ៥០០០រៀលបានហើយក្នុង១កន្លែង តែជាស្ដែង កន្លែងខ្លះគេទា ចាប់ពី១០០០០រៀល ទៅ២០០០០រៀល ក្នុង១ថ្ងៃ ក្នុងនោះមានកន្លែងដាក់គ្រែរ ដាក់តុ ឬកញ្ច្រែងផ្ទាល់ដី ឯភាស៊ី វិញ១កន្លែង៥០០រៀល មិនតែប៉ុណ្ណោះពេលដែលរម៉ក ឬរថយន្ដដឹកបន្លែមកទំលាក់អោយម៉ូយក៏ត្រូវ បង់លុយដែរក្នុងមួយរម៉ក១៥០០រៀល ក្នុងមួយរថយន្ដ៣០០០រៀល ពេលដាក់អីវ៉ាន់ហើយប្រញាប់ចេញមិនអោយនៅយូរទេ។ ប្រសិនបើអ្នកណាដែលត្រូវគេ បញ្ឈប់មិនអោយលក់នោះ ពេលដែលចង់លក់វិញត្រូវបង់១០០ដុល្លាសិនទើបអាចបន្ដអោយលក់តទៅទៀត ក្នុង១ខែៗត្រូវចំណាយលើតូប លើផាស៊ី អស់ចំនួន៧៥ម៉ឺនរៀលទៅ៨០ម៉ឺនរៀល ស្ទើរតែគ្មានលុយចិញ្ចឹមកូន តើច្បាប់នេះចេញមកពីណា បានជាកៀបសង្កត់ ប្រជាពលរដ្នបែបនេះ ?ដូច្នេះយើងខ្ញុំសូមសំណូមពរសុំអោយឯក ឧត្តមសុខ លូ អភិបាលនៃគណះអភិបាលខេត្តកំពង់ធំ មេត្តាពិនិត្យមើលភាពមិនប្រក្រតីរបស់អ្នកទាភាស៊ីផ្សាក្រោម ឬផ្សារបេនឡានកំពង់ថ្ម ដែលស្ថិតនៅក្នុង ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំនេះផង និងម្យ៉ាងទៀតបេនឡានកំពង់ថ្មនេះត្រូវបានអាជ្ញាធរខេត្តកំពង់ធំសន្យារកកន្លែងលក់ដូរអោយប្រជាពលរដ្ននិងប្ដូរទីតាំងបេនឡាន ជាយូរណាស់មកហើយ តែអភិបាលខេត្តហាក់ដូចជាអសមត្ថភាពក្នុងការដោះស្រាយរហូតមកដល់ពេលនេះបានធ្វើអោយពួកអ្នកដើរទាលុយ ទាតាមតែអំពើចិត្ត តាមតែមាត់របស់គេស្រែកមិនគិតថាប្រជាពលរដ្នពិបាកស្ទើរតែរត់ចោលស្រុកទៅហើយ។
ឯក ឧត្តមសុខ លូ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា លោកនិងពិនិត្យមើលបញ្ហានេះ ។ប៊ុនរិទ្ធី