ភាពមិនប្រក្រតី​ជុំវិញ​រឿង​អ្នករត់​តាក់ស៊ី​ប្រមឹក​ម្នា​ក់នៅ​ផ្សារ​កំពង​ថ្ម​បើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍ ហើយ​ប្រមាថមើលងាយ​អ្នក​សា​រព​ត័​មាន​និង​វៃ​ម្ចាស់​រថយន្ដ​សាម​យ៉ុង ជាច្រើន​ដៃ ទាំង​កំរោលចូល ត្រូវបាន​ជនរងគ្រោះ​ប្ដឹង​ទា​ថ្លៃ​សំណង​ជំងឺ​ចិត្ត​

0

​កំពង់ធំ = អ្នករត់​តាក់ស៊ី​ស្រវឹងស្រា​ជោគជាំ​មា្ន​ក់បាន​បើកបរ​រថយន្ដ​មិន​គោរព​ច្បាប់​ចរាចរ​ណ៍ហើយ ចុះមក​វៃ​គេ​ទៀត លុះ​អ្នក​សារ​ព​ត័​មាន ចុះ​ថត​បែរជា​ប្រមាថមើលងាយ និង​ដៀល​ត្មេះ និង​ចង់​រករឿង​វៃ ថែមទៀត ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ពី​ម៉ោង ១​និង​១០​នាទី​ថ្ងៃ ទី​០២ ខែ​កុ​ម្ភះ ឆ្នាំ ២០១៧ នៅ​ចំនុច គល់ស្ពាន​កំពង់ថ្ម ក្នុងភូមិ ត្រស់ ឃុំ ប​ល្ល័​ង្គ ស្រុក បារាយណ៍ ខេត្តកំពង់ធំ​។​
តាម​ប្រភព​ព​ត័​មាន​ពី​ជន រងគ្រោះ​ឈ្មោះ ញែ​ម សុផល ដែលជា​ម្ចាស់​រថយន្ដ​សាម​យ៉ុង បានអោយដឹង​នៅ​ល្ងាច​ថ្ងៃទី​០៣ ខែ​កុ​ម្ភះ ឆ្នាំ​២០១៧​នេះ តាម​ប្រព័ន្ធ​ថា ជនបង្ក​ឈ្មោះ ណន ប៊ុន ណែម បាន​សំពះសុំទោស ដោយ​ដឹង​ពី​កំហុស​របស់ខ្លួន នៅ​និង​ប៉ុស្ដិនគរបាល ប​ល្ល័​ង្គ​និង​ម្យ៉ាង​ដោយសារ​ស្គាល់​និង​យោគយល់​ដល់ លោកពូ​ខាង​ជនបង្ក អង្វរ សុំទោស ជំនួស​ក្មួយ​ដែល​ធ្វើអំពើ​ខុសឆ្គង​ទាំង​ព្រម​គ្នា​នោះ បានធ្វើអោយ​ខ្ញុំ ដាក់ចិត្ត​ដាក់​កាយ​ទទួលយក នូវ​ពាក្យ​ពេ​ជ​សុំទោស​នេះ ហើយ​ម្យ៉ាង​គិតថា​អ្នករត់​តាក់ស៊ី​ដូចគ្នា មិន​ចង់​មានរឿង​វែងឆ្ងាយ បន្ទាប់​បាន​ប្រាប់​អ្នក​សារ​ព​ត័​មាន​សួរថា​ជនបង្ក​បង់់លុយ​អោយ​ប៉ុន្មាន​ដេ​ល​ដោះស្រាយ​គ្នា​រួច លោក ឆ្លើយថា គាត់​គ្មាន​លុយ​ទេ​បាន​បង់អោ​យ​ខ្ញុំ​៥០​ដុល្លា តែ​ខ្ញុំ មិន​ចង់យក​ទេ តែដោយសារ​ខ្មែរ​ដូចគ្នា​ក៏​ទទួល​យកទៅ ។​ក្នុងនោះ​ក៏​លិចលឺ​ព​ត័​មាន ថា​ជនបង្ក​ឈ្មោះ ណន ប៊ុន ណែម បាន​ទៅយក​លុយ​ពី​ប្រពន្ធ​ដែល​លក់ដូរ និង​ខ្ចី​គេ ផង ចំនួន ជាង​១​លាន​រៀល ដើម្បី​យកមក​បង់ ក្នុងការ​ដោះស្រាយ​ទំនាស់​នេះ តែ​ឆ្ងល់​ណាស់​ថា​តើ​ហេតុអ្វី​បានជា​ជនរងគ្រោះ ប្រាប់​អ្នក​សារ​ព​ត័​មាន​ថា​បានតែ​៥០​ដុល្លា​បែបនេះ ។​
ចំណែក​លោក ហេង កុសល មេ​ប៉ុស្ដិនគរបាល​ឃុំ​ប​ល្ល័​ង្គ យើង​បាន​ទំនាក់ទំនង​តាម​ទូ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​០៤ ខែ​កុ​ម្ភះ ឆ្នាំ​២០១៧​នេះ​ដើម្បី​ចង់ដឹង​ការពិត ថា ជនបង្ក​បាន​បង់លុយ​អោយ​ជនរងគ្រោះ​ប៉ុន្មាន តែ​លោក មិនបាន​ឆ្លើយ​ប្រាប់​ការពិត​នោះទេ​ថែមទាំង​មិនអោយ​យើង​សួរដេញដោល​ពី​ការ​បង់លុយ​នេះដែរ តែ​យើង​គ្រាន់តែ​ចង់ដឹង​កុំអោយ​ផ្សព្វផ្សាយ​ខុស​ការពិត​តែប៉ុណ្ណោះ មិន​ចង់បាន ហើយក៏​មិន​ចង់​ឆ្ងល់​ដែរ​។​ប៊ុន រិទ្ធី