កម្លាំងសមត្ថកិច្ចបង្រ្កាករណីរំលោភបំពានឈួសឆាយដីព​លរដ្ឋ ចាប់ឃាត់ខ្លួនមនុស្ស១៣នាក់

0

ខេត្តកំពត៖ករណីបង្ក្រាបនេះដែរ ដោយ​យោងលើពាក្យ​បណ្តឹងរបស់ប្រជាពលរដ្ឋ៦គ្រួសារ​ស្តីពីករណីរងគ្រោះព្រោះអំពើរំលោភបំពានឈូសឆាយដីកម្មសិទ្ធិបង្កឡើងដោយជន

សង្ស័យមួយក្រុមមានគ្នាជាច្រើននាក់ កាលពីរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងសមត្ថកិច្ចចម្រុះបានចាប់ឃាត់ខ្លួនបក្ខពួកជនសង្ស័យប្រមាណ១៣នាក់ ខណៈដែលមេខ្លោងដែលមានដីកាចាប់ខ្លួនពី​បទដូចគ្នានេះបានរត់គេចខ្លួន។កិច្ចប្រតិបត្តការណ៍នេះ​បានធ្វើឡើងក្នុងភូមិតេជោក្បាលដំរី ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត

កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ គណៈកម្មាធិការគ្រប់គ្រងដីធ្លីខេត្តកំពតបានទទួលបណ្តឹងពីប្រជាពលរដ្ឋតាមរយៈអាជ្ញាធរឃុំតេជោអភិវឌ្ឍន៍ស្តីអំពីក្រុមរបស់ឈ្មោះ(លី គឹមហុង)បានបន្តសកម្មភាពឈួសឆាយបំពានដីប្រជាពលរដ្ឋ និងគំរាមកំហែងម្ចាស់ដីចម្ការយ៉ាងចាស់ដៃ។ ផ្អែកលើបណ្តឹង និងការពិនិត្យជាក់ស្តែង កម្លាំងចម្រុះដឹកនាំដោយ ឯកឧត្តម (ស៊ឹម វុទ្ធា) អភិបាលរងខេត្តនិងបានទទួលបទបញ្ជាពី ឯកឧត្តម ចាន់ ចេស្តា អភិបាលនៃគណះអភិបាលខេត្តកំពត និងមានការសម្របសម្រួលនីតិវិធីពីលោកខាន់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបានចាប់ឃាត់ខ្លួនបក្ខពួកសង្ស័យចំនួន១៣នាក់ ក្នុងនោះមេការពីរនាក់ខណៈដែលមេខ្លោងឈ្មោះ(លី គឹមហុង) ដែលមានដីការចាប់ខ្លួនពីតុលាការក្នុងបទដូចគ្នានេះដែរ​បានរត់គេចខ្លួនបាត់ស្រមោល

បុរសឈ្មោះម៉ែន នឿន អាយុ ៥០ឆ្នាំដែលជាជនរងគ្រោះចុងក្រោយក្នុងចំណោមដើមបណ្តឹងប្រាំមួយគ្រួសារបានរៀបរាប់ថាកាលពីរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រុមរបស់(លី គឹមហុង) ដែលមានឈ្មោះ(លី គឹមហេង)ជាមេការបានបញ្ជាឱ្យអ្នកបើកគ្រឿងចក្រឈូសឆាយដំណាំរបស់ខ្លួនរហូតដល់ម៉ោង៨យប់ទើបសម្រាក។ ជាមួយនឹងហេតុការណ៍នេះខ្លួនបានប្តឹងចូលអាជ្ញាធរឃុំទើបនៅព្រឹកថ្ងៃទី២ ខែកុម្ភៈឆ្នាំ២០១៧​មានការចុះមកពិនិត្យមើល និងហាមឃាត់តែក្រុមនោះមិនស្តាប់អាជ្ញាធរនោះឡើយ គឺបន្តបំផ្លាញបង្គោលរបង និងដំណាំរហូតដល់យប់។ បុរសដដែលបានបន្តថា ក្រុមបក្ខពួកលោក (លី គឹមហុង)នេះធ្លាប់បានបំពានធ្វើទុក្ខបុកម្នេញ ប្រជាពលរដ្ឋរហូតមានបណ្តឹង និងត្រូវបានចាប់បក្ខពួកឃំុខ្លួនមួយរយៈ លុះក្រោយពេលចេញមកវិញក៏បន្តសកម្មភាពរបស់ខ្លួនដដែរ​លោកសាន គ្រីយ៉ា មេឃុំតេជោអភិវឌ្ឍន៍បានរៀបរាប់ថាក្រុមរបស់(លី គឹមហុង)នេះបានបង្កការលំបាកគ្រប់យ៉ាងតាំងពីមកនៅក្នុងភូមិតេជោអន្លង់ក្មេងលេងនោះ។ លោកមេឃុំបញ្ជាក់ថាការមកតាំងទីលំនៅរបស់ក្រុមនោះដោយប្រើប្រាស់កម្លាំងយុវជនមកពីភ្នំពេញជាង១០នាក់មិនមានភាពស្របច្បាប់ទេ ពោលគឺគ្រប់យ៉ាងមិនស្តាប់តាមអាជ្ញាធរមូលដ្ឋានឡើយដែលមើលទៅហាក់ដូចជាមានអ្នកណាមួយនៅពីក្រោយ។
លោកស៊ឹម វុទ្ធា អភិបាលរងខេត្តកំពតបានមានប្រសាសន៍ថាផ្អែកលើការតាមដានរបស់អាជ្ញាមានសមត្ថកិច្ច អំពើរបស់ឈ្មោះលី គឹហុងដែលបានប្រព្រឹត្តកន្លងមកមានបទល្មើសបីករណីរួមមាន រំលោភដីសម្បទានសង្គមកិច្ចរបស់រដ្ឋ បិទផ្លូវសាធារណៈខ្សែទី១២ក្នុងតំបន់ដីសម្បទានសង្គមកិច្ចឃុំតេជោអភិបឌ្ឍន៍ ឈូសឆាយដំណាំប្រជាពលរដ្ឋ។ លោកអភិបាលរងខេត្តបានប្រាប់ឱ្យដឹងផងដែរថាឈ្មោះ(លី គឹមហុង)នេះកំពុងមានដីការតាមចាប់ខ្លួនរបស់តុលាការនៅឡើយ៕