ដោយ យក្ខឡោម
ខេត្តរតនគិរី៖ ដើម្បីឆ្លើយតបទៅនឹង សូមណូមពរ របស់ប្រជាពលរដ្ឋ ផ្លូវមួយខ្សែរ របស់ប្រជាពលរដ្ឋ កាលពីឆ្នាំ២០១៦ កន្លងទៅមានការលំបាកគ្រាដែល លោក ថង សាវុន អភិបាលខេត្ត រតនគិរី។ នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៧ បានអញ្ជើញ ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ នៅ
ភូមិអ៊ីទូប ឃុំវ៉ើនសៃ ស្រុកវើនសៃ ឯកឧត្តមអភិបាលខេត្ត បានសម្រេច ចំណាយថវិកា ផ្ទាល់ខ្លួន ក្នុងការត្រួសត្រាយ បើកផ្លូវមួយខ្សែ ប្រវែង ០៣គីឡូម៉ែត្រ តភ្ជាប់ពីភូមិវ៉ើនសៃ ទៅភូមិអ៊ីទូប ឃុំវ៉ើនសៃ ស្រុកវ៉ើនសៃ ដើម្បីជួយសម្រួល ដល់ការធ្វើដំណើរ និង ការដឹកជញ្ជូន កសិផលរបស់បងប្អូន ប្រជាពលរដ្ឋ នៅមូលដ្ឋាន ។
លោកថង សាវុន អភិបាលខេត្តរតនគិរី អមដំណើរ ដោយមន្ត្រីរាជការក្នុងខេត្ត បានអញ្ជើញ ចុះពិនិត្យ ស្ថានភាពផ្លូវ ក្រោយពីធ្វើការត្រួសត្រាយបើកផ្លូវរួចមក ។
បច្ចុប្បន្ន ផ្លូវនេះបាន ត្រួសត្រាយ បើកផ្លូវសម្រេចបាន ១០០%បានសម្រាលដល់ ការលំបាក និង បម្រើផលប្រយោជន៍ យ៉ាងច្រើន សម្រាប់ពលរដ្ឋ នៅក្នុងភូមិ ឃុំ នេះ។
ឯកឧត្តម អភិបាលខេត្ត ស្នើសុំឲ្យ ប្រជាពលរដ្ឋ និង អាជ្ញាធរមូលដ្ឋានចូលរួមថែរក្សាផ្លូវនេះ សម្រាប់ប្រើប្រាស់ ឲ្យបានយូរអង្វែង ហើយឯកឧត្តម នឹង បន្តធ្វើការ កែលម្អរ ជួសជុល ទៅជាផ្លូវក្រាលគ្រួស ក្រហមបន្តទៀត។
ប្រជាពលរដ្ឋ នៅភូមិអ៊ីទូប បានថ្លែងអំណរគុណ យ៉ាងស្មោះអស់ពីចិត្ត ចំពោះ ឯកឧត្តម អភិបាលខេត្ត ដែលបានយកចិត្ត ទុកដាក់ដោះស្រាយបញ្ហា លំបាករបស់ពួកគាត់។
ឯកឧត្តម អភិបាលខេត្ត ក៏បានបន្តចុះ ពិនិត្យសមិទ្ធផល មួយចំនួនដែលនៅក្នុង ទីអារាម កែវដួងបាង ភូមិអ៊ីទូប ដែលជា អំណោយ របស់សម្ដេចវិបុលសេនាភក្តីសាយឈុំ បច្ចុប្បន្ន កំពុងដំណើរការ សាងសង់សម្រេចបានប្រមាណជា ២០% ហើយ៕