ក្រុមប្រជាពលរដ្ឋសហគមន៏អូរដំរីចំនួន១៤៩គ្រួសារស្នើសម្តេចតេជោហ៊ុនសែនជួយរកយុត្តិធម៌ខណៈដីរបស់ពួកគាត់ត្រូវអ្នកមានទ្រព្យធ្វើប្លង់រំលោភយក

0

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋចំនួន១៤៩គ្រួសារដែលត្រូវបានគេប្រើប្រព័ន្ធតុលាការក្នុងការបណ្តេញចេញដោយបង្ខំពីទីតាំងដីមានទំនាស់ខាងលើនេះស្ថិតនៅភូមិ៤ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រហសីនុ បានអះអាងថាជាដីរបស់ពួកកាត់តែត្រូវបានអ្នកមានទ្រព្យទាំងបានធ្វើប្លង់រំលោភយកដោយមានការឃុបឃិតគ្នាជាប្រពន្ធ័ជាមួយអាជ្ញាធរនិងមន្ត្រីជំនាញនាពេលកន្លងមក។

នៅថ្ងៃទី៣កុម្ភៈឆ្នាំ២០១៧នេះក្រុមប្រជាពលរដ្ឋទាំងនោះបាននាំគ្នាតវ៉ាសុំអោយ ឯឧ លឹម វ៉ាន់ រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់និង សម្តេចតេជោ ហ៊ុន សែន ជួយរកយុត្ត៊ធម៌ខណៈឯឧ លឹម វ៉ាន់ បានដឹកនាំក្រុមការងារចុះពិនិត្យផ្ទៀងផ្ទាត់បណ្ណ័ដែលបានចេញអោយទៅអ្នកមានទ្រព្យមួយចំនួននៅលើទីតាំងដីនេះដោយជាន់លើជាន់គ្នា។

ប្រជាពរឮលរដ្ឋបានអះអាងថាដីដែលអាជ្ញាធរឃុំ/ស្រុក/ខេត្តនិងមន្ត្រីជំនាញបានចេញបណ្ណ័តាំងពីឆ្នាំ១៩៩៣ខ្លះឆ្នាំ១៩៩៧ខ្លះខាងលើនេះគឺជាដីរបស់ពួកគាត់តែគេរំលោភយកដោយមានការឃុបឃិតគ្នាជាប្រពន្ធ័តាំងពីក្រោមរហូតដល់លើនាពេលកន្លងមក។

លោក ហ៊ូ សុផាត មេភូមិ៤ ឃុំអូរត្រេះបានអះអាងថា”ដីនេះគឺពិតជាដីរបស់ប្រជាពលរដ្ឋប្រាកដមែនតែត្រូវគែធ្វើប្លង់គ្របយក។លោកមេភូមិ៤បានបន្តថា ការចុះធ្វើប្លង់គេមិនដែលអោយគាត់ដឹងទេ។គេចុះមកចុចវាស់ស្ងាត់ៗ មិនដឹងតាំងពីពេលណាទេ។លោក មេភូមិ៤ ឈ្មោះ ហ៊ូ សុផាត បានសំនូមពរដកល់មន្ត្រីថ្នាក់លើៗនិងសម្តេចតេជោហ៊ុន សែន ជួយរកយុត្តិធម៌ជូនពលរដ្ឋក្រីក្ររបស់គាត់ដែលបាននឹងកំពុងមន្រ្តីថ្នាក់ក្រោមមួយចំនួននាំគ្នាលបលួចឃុបឃិតគ្នាធ្វើបាបប្រជាជនក្នុងភូមិ៤ ឃុំងូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុនាពេលកន្លងមក។

ដោយឡែកអាជ្ញាធរក្រៅពីមេភូមិ៤ខាងលើនេះរួមទាំងប្រធានភូមិបាលស្រុកស្ទឹងហាវ លោក ស៊ិន សឿន ផងនោះ  បានបញ្ជាក់ដូចៗគ្នាថា”ដីគេមានបណ្ណ័អស់ហើយ ដោយមិនបានបញ្ចាក់អោយបានច្បាស់ថា អ្នកដែលមានបណ្ណ័កាន់កាប់នោះបានដិនេះមកពីណានិងមានកិរិយាកាន់កាប់បែបណាឡើយ។

ឯឧ លឹម វ៉ាន់ រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីកម្មនិងសំណង់បានបញ្ជាក់អោយដឹងគ្រាដែល ឯឧ​ បានដឹកនាំក្រុមការចុះពិនិត្យទីតាំងដីជាក់ស្តែងថា៖”ក្រុមការងារចុះមកនេះមិនមែនមកដោះស្រាយទំនាស់ទេគឺមកដើម្បីពិនិត្យបណ្ណ័ដីដែលជាន់គ្នាប៉ុណ្ណោះ។

ឯឧបានបញ្ជក់ថាបើបងប្អូនប្រជាពលរដ្ឋមានទំនាស់ដីធ្លីសូមដាក់ពាក្យបណ្តឹងទៅតុលាការព្រោះដីនេះមានបណ្ណ័”។​​​​

ទាក់ទិននឹងការដាក់ពាក្យបណ្តឹងទៅតុលាការនេះដែរ ក្រុមប្រជាពលរដ្ឋបានអោយដឹងថាបានដាក់ពាក្យប្តឹងទៅតុលាការរួចហើយដែរតែតុលាការហាក់ដូចជាមិនទាន់មានចំណាត់ការនៅឡើយ។កន្លងមកក្រុមប្រជាពលរដ្ឋទាំងនោះក៏ធ្លាប់លើកគ្នាតវ៉ានៅមុខសាលាដំបូងខេត្តព្រះសីហនុរួមាំងមានលិខិតអន្តាគមន៏ពីស្ថានន័ជាតិមួយចំនួនផងដែរ។

យោងតាមលិខិតរបស់ក្រសួងដែនដីបានបញ្ជាក់ថាបណ្ណ័ជាន់គ្នាទាំង១៦នៅលើទីតាំងដីទំនាស់នេះរួមមាន៖

១.បណ្ណ័សំគាល់សិទ្ធកាន់កាប់ប្រើប្រាស់ចំនួន១០បណ្ណ័​ ចេញនៅឆ្នាំ១៩៩៣ របស់ឈ្មោះ លី ហុង​ស៊ីន និងឈ្មោះ ហួត ឃៀម ។

២.បណ្ណ័សំគាល់សិទ្ធកាន់កាប់ងចលនវត្ថុចំនួន៦បណ្ណ័ ចេញនៅឆ្នាំ១៩៩៧ របស់ឈ្មោះ ម៉ី ឌីនណាត្យា និងឈ្មោះ ហ៊ឹម សុវណ្ណរី ។

សូមបញ្ជាក់ជូនថា កន្លងទៅថ្មីៗនេះ លោក ហាក់ មេង មេឃុំអូរត្រេះ ,លោក ឆាយ សុគន្ថដា អភិបាលស្រុកស្ទឹងហាវ និង លោក ស៊ិន សឿន ប្រធានភូមិបាលស្រុកស្ទឹងហាវ បានអះអាងដូចៗគ្នាថា”ដីគេមានបណ្ណ័អស់ហើយដោយមិននិយាយអំពីការកាន់កាប់អាស្រ័យផលដោយសន្តិភាពរបស់ក្រុមប្រជាពលរដ្ឋឡើយ។

អ្នកមានទ្រព្យទាំងនោះបន្ទាប់ពីបានបណ្តេញពលររដ្ឋចេញអស់ទាំងស្រុងហើយបានរៀបចំច្នៃយ៉ាងគួរជាទីទាក់ទាញផងដែរសំរាប់បង្អួតអ្នកចង់ទិញដូរក្នុងបំណងអភិវឌ្ឍផ្សេងៗ។

ដីនៅតំបន់នេះដែរអាជ្ញាធរស្រុកស្ទឹងហាវនិងអាជ្ញាធរក្រុងព្រះសីហនុកន្លងមកធ្លាប់បានអះអាងថាស្ថិតក្នុងតំបន់រដ្ឋបាលរបស់ខ្លួនកាន់កាប់រៀងៗខ្លួន។

បញ្ហានេះត្រូវបានមតិខ្លះឆ្ងល់ថា៖បើតំបន់ដែនដីរដ្ឋបាលមិនទាន់ច្បាស់លាស់បែបនេះហេតុអ្វីក៏អាចធ្វើបណ្ណ័ទៅកើត?តើបណ្ណ័ទាំងនេះកើតឡើងតាមការឃុបឃិតគ្នាដូចពលរដ្ឋថាឬយ៉ាងណា?