ខេត្តកំពត៖ នារសៀលថ្ងៃទី ០៦ ខែ គុម្ភ ឆ្នាំ២០១៧ វេលា ម៉ោង០២និង៣០នាទី កម្លាំង កងរាជអាវុធហត្ថ ខេត្ត កំពត ក្រោយពីទទួលបានបទបញ្ជារពីលោក ឧត្ដមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត ។កំលាំងមន្ទីរយុត្តិធម៌ ដឹកនាំដោយលោក វរះសេនីយ៍ទោ ហែម ចាន់ដារ៉ា មេបញ្ជាការង ប្រធានមន្ទីរយុត្តិធម៌ នឹង សម្របសម្រួល និតិវិធីច្បាប់ ដោយលោក ខៃ សម្ភស្ស ព្រះរាជអាជ្ញារង តំណាងអយ្យការសាលាដំបូង ខេត្តកំពត បានចុះមកបង្ក្រាបល្បែងសីុសង ដុះស្លែ មួយកន្លែង ស្ថិតនៅភូមិ កំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្ត កំពត និងឃាត់ខ្លួន អ្នកញៀនល្បែង បានជាច្រើននាក់ និងម៉ូតូមួយចំនួនផងដែរ។
បច្ចុប្បន្ន ជនសង្ស័យ នឹង វត្ថុតាង ត្រូវឃាត់ខ្លួន នឹង រក្សាទុក នៅមន្ទីយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្ត ចាត់ការតាមនិតិវិធីច្បាប់ ៕