រាជធានីភ្នំពេញ៖វីឡារបស់ឯកឧត្ដម តាន់ ស៊ុនតូ ត្រូវចោរ ចូលគាស់បង្អួចចូលយកទ្រព្យសម្បត្តិអស់ជាង2ម៉ឺនដុល្លារ ហេតុការនេះបានភ្ងាក់ផ្អើលឡើងកាលពីវេលាម៉ោង14និង00 នាទីថ្ងៃទី6 ខែមិថុនា ឆ្នាំ2014 តាមបណ្ដោយផ្លូវលេខ99(ផ្លូវឯកឧត្ដម ខាន សារិន) ស្ថិតក្នុងផ្ទះលេខ324 ក្រុមទី5 ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ ជនរងគ្រោះដែលជាម្ចាស់វីឡាហើយត្រូវបានចោរគាស់បង្អួចចូលយកទ្រព្យសម្បត្តិនោះឈ្មោះ ឯកឧត្ដម តាន់ ស៊ុន តូ ភេទប្រុស អាយុ67 ឆ្នាំមុខងារជា ទីព្រឹកសារក្រសួងពាណិជ្ជកម្មស្នាក់នៅកន្លែងកើតហេតុខាងលើ។
បើតាមប្រភពព័តមានបានអោយដឹងថា៖ មុនពេលកើតហេតុម៉ោងប្រហែលជា10 និង00 នាទីថ្ងៃទី6 ខែមិថុនា ឆ្នាំ2014 ម្ចាស់ផ្ទះបានចាក់សោររួចចេញទៅមន្ទីពេទ្យលុះដល់ម៉ោង13 និង00 នាទីពេលដែលម្ចាស់ផ្ទះត្រឡប់មកផ្ទះវិញក៍បានចាក់សោរចូលផ្ទះស្រាប់តែឃើញបន្ទបមានសភាពរាយប៉ាយហើយក៍បានប្ដឹងសមត្តកិច្ចអោយចុះមកត្រួតពិនិត្យ។
បើតាមការអោយដឹងជាជុំហានដំបូងបានអោយដឹងថា៖ ទ្រព្យសម្បត្តិដែលត្រូវក្រុមចោរគាស់បង្អួចចូលយកនោះសរុបអស់ប្រហែលជាង2មឺុនដុល្លាររួមមាន ៖ ខ្សែកបន្តោងព្រះស្រោបមាសមួយខ្សែនិងវត្ថុសាកសិទ្ធដែលមានតំលៃជាច្រើនទៀតសរុបប្រហែលជាង2មឺុនដុល្លារ ។
បើតាមសាក្សីបានអោយដឹងថា៖ ក្រុមចោរដែលចូលក្នុងវីឡាគាស់បង្អួចចូលយកទ្រព្យសម្បត្តិនោះប្រហែលមានគ្នាប្រហែល4ទៅ5នាក់សមត្តកិច្ចកំពុងធ្វើការត្រួតពិនិត្យកន្លែងកើតហេតុដើម្បីស្វែងរកភស្តុតាងដើម្បីកសាងសុំណុំរឿងស្វែងរកចាប់ជនល្មើស៕