ខេត្តរតនគិរី: មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងបាន បែកកង់ខាងក្រោយ រ៉េចង្កូតធ្លាក់ផ្លូវចូលប្រឡាយកាលពីវេលាម៉ោង១០នឹង៣០នាទីព្រឹកថ្ងៃទី៧ ខែកុម្ភ:
ឆ្នាំ២០១៧នៅត្រង់ ចំណុចព្រំប្រទល់ភូមិកាឡៃ១ ស្ថិតនៅភូមិថារ៉ងស្វាយ ឃំុអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរីពុំមានប៉ះពាល់ដល់អ្នកធ្វើដំណើរតាមដងផ្លូវនោះឡើយ ។
នគរបាលស្រុកអូរជុំបានឲ្យដឹងថា រថយន្តម៉ាកឡងគ្រីស័រ ពណ៌សំបកឪឡឹកពាក់ស្លាកលេខភ្នំពេញ2K-8689 អ្នកបើកបរ ឈ្មោះ ជួប ឡឹង ភេទប្រុស អាយុ៥៧ ឆ្នាំជនជាតិខ្មែរមានមុខរបរជីកអណ្តូងទឹកមានទីលំនៅភូមិអភិវឌ្ឍន៍សង្កាត់ឡាបានសៀកក្រុងបានលុងខេត្តរតនគិរី រងរបួសធ្ងន់(ភ្លាត់ស្មាខាងឆ្វេង)អ្នករួមដំណីេរ ឈ្មោះ ជាង អូនភេទប្រុសអាយុ៤១ ឆ្នាំជនជាតិខ្មែររងរបួសស្រាលមានទីលំនៅភូមិជ័យជំនះសង្កាត់ឡាបានសៀកក្រុងបានលុងខេត្តរតនគិរី។
បច្ចុប្បន្នជនរងគ្រោះត្រូវបានដឹកបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្តរីឯរថយន្តបានខូចខាតផ្នែកខាងមុខអស់ទាំងស្រុង សមត្ថកិច្ចបានប្រគល់ទៅឲ្យ ក្រុមគ្រួសារយកទៅជួសជុលវិញ ៕ដោយ: យក្ខឡោម