ខេត្តព្រះសីហនុ៖ទំនិញជាច្រើនប្រភេទគ្រោងដុតកំទេចមានដូចជាទំនិញគ្មានការទាមទារនិងទំនិញដែលមានសាលក្រមតុកលាការរឹបអូសជាទ្រព្យសម្បត្តិរដ្ឋដែលខូចគុណភាពកំពុងរក្សាទុកនៅតាមនាយកដ្ឋាននិងសាខាគយនិងរដ្ឋាករពាក់ពន្ធ័ត្រូវខកខានដោយគ្មានមូលហេតុ។
ការខកខានមិនបានកំទេចចោលតាមការគ្រោងទុកនេះបានបណ្តាលអោយមានមតិខ្លះសង្ស័យថាមានភាពមិនប្រក្រតី។
សូមបញ្ជក់ជូនថា គំរោងកំទេចទំនិញទាំងនេះ លោក យ៉ឹក យូ ប្រធានសាខាគយនិងរដ្ឋាករច្រកកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ កាលពីថ្ងៃទី០២ខែកុម្ភៈឆ្នាំ២០១៧បានចេញ្លិខិតលេខ០២១៥/១៧.អគរ/ស.ក.ស បានបញ្ជាក់អោយដឹងថានឹងកំទេចទំនិញខូចគុណភាពចោលនៅទីលានYCកំពុង់ផែស្វយត័ក្រងព្រះសីហនុ វេលាម៉ោង ៩ ព្រឹកថ្ងៃទី៧ខែកុម្ភៈ ២០១៧។
តែអ្វីជាការកត់សំគាល់នៅពេលក្រុមអ្នកសារពត៌មានទៅដល់ទីកន្លែងគ្រោងរៀបចំការដុតកំទេចនោះស្រាប់តែស្ងាត់ឈឹងគ្មានកម្មវិធីដុតកំទេចអ្វីឡើយ។
ជាការឆ្លើយតបចំពោះបញ្ហាខកខាននេះដែរមន្ត្រីគយពីរបីនាក់ដែលប្រចាំការនៅច្រកកំពង់ផែអន្តរជាតិក្រុងព្រះសីហនុបានអោយដឹងថា ពួកគាត់មិនបានដឹងអំពីការដុតកំទេចទំនិញនេះទេ។
ចំណែក លោក យ៉ឹក យូ ប្រធានសាខាគយនិងរដ្ឋាករច្រកកំពង់ផែងន្តរាជាតិក្រុងព្រះសីហនុមិនអាចសុំ
ការបញ្ជាក់អំពីមូលហេតុដែលនាំអោយមានការខកខាននេះនិងមានគំរោងលើកពេលណាមួយអោយច្បាស់លាស់នៅឡើយដែរព្រោះទូរសព្ទ័ចូលច្រើនដងដែរតែគ្មានអ្នកទទួល៕