សង្កាត់រដ្ឋបាលព្រៃឈេីសណ្ដាន់ឃាត់រថយន្ដដឹកឈេី១គ្រឿងនិងឃាត់ខ្លួន៨នាក់

0

ក្រចេះ៖   នគរបាលស្រុកសំបូររួមជាមួយកម្លាំងនគរបាលប៉ុស្ដិរដ្ឋបាលក្បាលដំរីបានសហការជាមួយជំនាញរដ្ឋបាលព្រៃឈេីសង្កាត់សណ្ដាន់គ្រោមបញ្ជាលោកធុចបញ្ចសន្តិភាពព្រះរាជអាជ្ញារងសាលាដំបូងខេត្តក្រចេះបានឃាត់រថយន្ដសាំងយ៉ុងដឹកឈេី១គ្រឿងនិងឃាត់ខ្លួនអ្នកពាក់ពន្ធ័និងអ្នកនៅនិងកន្លែងដឹកឈេីចំនួន៨នាក់រួមនិងវត្ថុតាង។ប្រតិបត្ត័នេះធ្វេីឡេីងនៅវេលាម៉ោង១១និង៣០នាទីថ្ងៃទីខែគុម្ភះឆ្នាំ២០១៧នៅភូមិអូរពោរឃុំក្បាលដំរីស្រុកសំបូរខេត្តក្រចេះ៕
នគរបាលស្រុកសំបូរបញ្ជាក់ឲ្យដឹងថារថយន្ដ១គ្រឿងនោះម៉ាក់សាំងយ៉ុងស្លាក់លេខភ្នុំពេញ2Y8445ដឹកសសរចំនួន៨ដេីមនិងឈេីក្ដាបន្ទះចំនួន១៩សន្លឹកប្រវែង៣មែត្រនិងឃាត់ខ្លួនមនុស្សចំនួន៨នាក់ជាប់ពាក់ពន្ធនិងដឹកឈេីខុសច្បាប់និង៥នាក់ទៀតជាប់ពាក់ពន្ធ័ពីបទកំហែងយកដោយអ្នកទាំង៥នាក់ជាមន្រ្តីអង្គការការពារបរិស្ថាននិងសិទ្ធពលរដ្ឋកម្ពុជាហេីយអ្នកទាំងនេះបានឃាត់រថយន្ដសាំងយ៉ុង១គ្រឿងដឹកឈេីយកមកទុកផ្ទះខ្លួនឯងដេីម្បីជំរិតទាប្រាក់។
លោកណយសុីថាចអធិការងស្រុកសំបូរទទួលកាងារយុត្តិធម័បានឲ្យដឹងថាគ្រោយពីឃាត់ខ្លួនអ្នកទាំង៥នាក់ជាមន្រ្តីអង្គកាការពរបរិស្ថាននិងរថយន្ដរបស់ពួកកេចំនួន២គ្រឿងយកទៅសួរនាំហេីយកម្លាំងចែកក្នុងរថយន្ដអ្នកទាំង៥នោះរកឃេីញកាំបិតផ្គាក់និងកាំបិតតាំងតោក្នុងរថយន្ដ។
ជនសង្ស័យទី១៖ឈ្មោះសុីមគឹមស៊ាភេទប្រុសអាយុ២៧រស់នៅភូមិអូពោឃុំក្បាលដំរីស្រុកសំបូរខេត្តក្រចេះ៕ទី២ឈ្មោះរាជប្រកបភេទប្រុសអាយុ៤០ឆ្នាំរស់នៅភូមិស្រែត្រែងឃុំក្បាលដំរីស្រុកសំបូរខេត្តក្រចេះ៕ទី៣ឈ្មោះថៃលាងភេទប្រុសអាយុ២៦ឆ្នាំមានទីលំនៅភូមិទី១ឃុំកោះសំរោងស្រុកកំពងសៀមខេត្តកំពង់ចាម។ទី៤ឈ្មោះប៊ុនចាន់ថ្លាភេទប្រុសអាយុ១៩ឆ្នាំរស់នៅភូមិអូពោឃុំក្បាលដំរីស្រុកសំបូេខត្តក្រចេះនិងទី៥ឈ្មោះឡៃសេងហ៊ាបភេទប្រុសអាយុ៣៧ឆ្នាំរស់នៅភូមិសណ្ដាន់ឃុំសណ្ដាន់ស្រុកសំបូរខេត្តក្រចេះអ្នកទាំង៥នាក់មុខរបរធ្វេីការអង្គកាការពាបរិស្ថាននិងសិទ្ធពលរដ្ឋកម្ពុជា។
បច្ចប្បន្នអ្នកទាំង៥នាក់ត្រូវនគរបាលឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្នាននគរបាលស្រុកសំបូរដេីម្បីសួរនាំបន្ដនិតិវិធី៕ដោយឡែកមនុស្ស៣នាក់ដែលជាម្ចាស់រថយន្ដនិងព្រូរថយន្ដដឹកឈេីនោះត្រូវឃាត់ខ្លួនបណ្ដោះអាសន្ននៅសង្កាត់រដ្ឋបាលព្រៃឈេីសណ្ដាន់ដេីម្បីកសាងសំសុំរឿងតាមនិតិវីធីរដ្ឋបាលព្រៃឈេី៕
សូមបញ្ជាក់ថាក្នុងចំណោម៥នាក់ជាមន្ត្រីអង្គការការពាបរិស្ថាននិងសិទ្ទពលរដ្ឋកម្ពុជាឈ្មោះសុីមគឺមស៊ាជាមេខ្លោងកន្លងមកធ្លាប់ប្រដេញរថយន្ដដឹកឈេីបន្ដិចបណ្ដាលឲ្យក្រឡាក់ពីលេីផ្លូវនិងរបួសអ្នកជិះក្នុងរថយន្ដដឹកឈេីជាច្រេីននាកទៀតផង។មិនតែប៉ុណ្ណោះគ្រុមអង្គការការពារបរិស្ថាននិងសិទ្ធពលរដ្ឋកម្ពុជានេះតែងតែធ្វេីសកម្មភាពបេីករថយន្ដប្រដេញឡានរាល់ថ្ងៃលេីកំណាត់ផ្លូវជាតិលេខ៧ស្តិតនៅស្រុកសំបូរ៕