បុរសវ័យ៣៦ឆ្នាំម្នាក់ស្លាប់ខណៈពេលហូបបាយល្ងាចជាមួយសម្លម្ជួរ

0

ខេង ឧត្តម
សៀមរាប៖ ធ្លាប់ឮតែចាស់ៗថា អួលបាយរកទឹក អួលទឹករកចប នេះជារឿងពិត បុរសវ័យ៣៦ឆ្នាំម្នាក់ ត្រូវស្លាប់ខណៈពេលហូបបាយល្ងាចជាមួយសម្លម្ជួរ ហេតុនេះ បានកើតឡើង វេលាម៉ោង៦,៣០ល្ងាច ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅភូមិរកាកំបុត្រ ឃុំត្រពាំងធំ ស្រុក

ប្រាសាទបាគង ខេត្តសៀមរាប។នគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា បុរសដែលស្លាប់ មានឈ្មោះសំ ពេជ្រ ហៅកុក ភេទប្រុស អាយុ៣៦ឆ្នាំ នៅលីវ រស់នៅភូមិឃុំខាងលើ ខណៈពេល ហូបបាយល្ងាច ជាមួយសម្លម្ជួរ ក៍អួលបាយទើប ស្លាប់ទៅ។ សមត្ថកិច្ចបានបញ្ជាក់ថា តាមអ្នកជិតខាងប្រាប់ថា បុរសរូបនោះ គាត់មានជំងឺរាំរៃផង តែមិនបានដឹងថាជុំងឺអីទេ បច្ចុប្បន្ន សពត្រូវសាច់ញាត្តិកំពុងតែធ្វើបុណ្យតាមប្រពៃណី៕