សាលា​វិទ្យាល័យ​ព្រែកលៀប​ជាប់​ចំណាត់ថ្នាក់​ ​លេខ​១​ខាង​ផ្នែក​សិស្ស​វ៉ៃ​គ្នា​

0

​ភ្នំ​ពេ​ញះ​  ប្រជា​ពលរ​ដ្ធ​ដែល​រស់នៅក្នុង​សង្កាត់​ព្រែកលៀប​បាន​រង​ការរិះគន់​យ៉ាងខ្លាំង​ដល់​លោកនាយក​សាលា​វិទ្យាល័យ​ព្រែកលៀប​ដែលមាន​ទីតាំង​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦​ស្ថិត​ក្នុងភូមិ​ព្រែកលៀប​សង្កាត់​ព្រែកលៀប​ខណ្ឌ​ឬ​ស្សី​កែវ​រាជធានី​ភ្នំពេញ​បន្ទាប់ពី​ឃើញ​សិស្ស​នៅក្នុង​សាលា​វិទ្យាល័យ​ខាងលើនេះ​វ៉ៃ​គ្នា​ដោយ​មិន​លោះ​ថ្ងៃនោះ​ឡើយ​ហើយ​ពុំដែល​ឃើញ​លោកនាយក​សាលា​មាន​ចំណាត់ការ​តឹងរឹង​ណាមួយ​ដល់​ពួក​សិស្ស​ដែល​ពូកែ​វ៉ៃ​គ្នា​នោះឡើយ​ដូចជា​ករណី​ដែល​នា​ន​

កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​០០​នាទី​ព្រឹក​ថ្ងៃទី​៦​ខែមិថុនា​ឆ្នាំ​២០១៤​មាន​សិស្សសាលា​២​ក្រុម​បាន​ដេញ​វ៉ៃ​គ្នា​បណ្ដាល​មាន​អ្ន​ខ្លះ​រងរបួស​រហូតដល់​សន្លប់​គ្រាន់តែ​សិស្សសាលា​មួយ​មួយក្រុម​ដេញ​វ៉ៃ​គ្នា​មិនបាន​ប៉​ន្មា​ន​នាទី​ផង​ស្រាប់តែ​សិស្ស​មួយក្រុម​ទៀត​បាន​ដេញ​វ៉ៃ​គ្នា​ពេញ​សាលា​បណ្ដាលអោយ​មានការ​ភ្ញាក់ផ្អើល​ដល់​សិស្ស​ផ្សេងទៀត​រហូត​ដឹង​ដល់​សមត្ថកិច្ច​បុ​ស្ដ៍​ព្រែកលៀប​បាន​ចុះមក​ឃាត់​សិស្ស​ទាំងពី​ក្រុម​នោះ​យកទៅ​បុ​ស្ដ៍​តែម្ដង​។​សិស្សសាលា​ចំនួន​២​នាក់​ដែល​រងរបួស​នោះ​

ទីមួយ​ឈ្មោះ​អ៊ុយ​ស៊ិន​ម៉ានិត​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​ជា​សិស្ស​ថ្នាក់​ទី​១២A5​ស្នាក់នៅ​ភូមិ​ព្រែកលៀប​សង្កាត់​ព្រែកលៀប​ខណ្ឌ​ឬ​ស្សី​កែវ​រាជធានី​ភ្នំពេញ​រងរបួស​សន្លប់​ចំណែក​សិស្ស​ដែល​រងរបួស​ទី​២​ឈ្មោះ​រុណ​ស៊ីនួន​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​ជា​សិស្ស​ថ្នាក់​ទី​១១A5​ស្នាក់នៅ​ភូមិ​រនាស​សង្កាត់​កោះដាច់​ខណ្ឌ​ឬ​ស្សី​កែវ​រាជធានី​ភ្នំពេញ​ចំណែង​ជនបង្ក​ទាំង​២​នាក​នោះ​ទី​១​ឈ្មោះ​ច័ន្ទ​ថា​រី​

ដា​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​ស្នាក់នៅ​ភូមិ​ព្រែកលៀប​សង្កាត់​ព្រែកលៀប​ខណ្ឌ​ឬ​ស្សី​កែវ​រាជធានី​ភ្នំពេញ​នុង​ទី​២​ឈ្មោះ​គឹម​សាន​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​ស្នាក់នៅ​ភូមី​រនាស​សង្កាត់​កោះដាច់​ខណ្ឌ​ឬ​ស្សី​កែវ​។​សិស្សសាលា​វិទ្យាល័យ​ដែល​បង្ក​ភាព​រញ៉ែរ​ញ៉ៃ​នៅក្នុង​សាលារៀន​ទាំង​៤​នាក់​នោះ​ត្រូវបាន​សមត្ថកិច្ច​អោយ​វិលត្រឡប់​ទៅវិញ​ហើយ​បន្ទាប់ពី​ធ្វើការ​អប់រំ​កុំអោយ​ឈ្លោះប្រកែក​គ្នា​នៅក្នុង​សាលារៀន​បន្ដទៀត​៕image (1) image (3) image image (2)