មាន វណ្ណតារា
ព្រះវិហារ៖ ឈើឌួងចែម ជិត១៥មែត្រគុប ស្មើ១៨៤ដុំ នៅចំនុច ដីសប្បទានសង្គមកិច្ច ភូមិពោទាប ឃុំម្លូព្រៃ១ ស្រុកឆែបខេត្ត ព្រះវិហារ មានការលួចលាក់អាឈើបំរុងដឹកចេញត្រូវបាន លោក សុខ មុន្នីរិទ្ឋិអភិបាលរងស្រុក ឆែបសហការជាមួយនឹងលោក សេង លាង នាយសង្កាត់ឆែប ចុះបង្ក្រាបទីតាំងខាងលើនោះនៅថ្ងៃទី០៧ខែកុម្ភះនេះ។
លោក សុខមន្នីរិទ្ធិ អភិបាលរងបានឲដឹងថាក្រោយពីទទួលបានព័ត៌មានរាយការមកភ្លាមលោកបានស្នើរសូមកំលាំងជុំនាញចុះរុករកក្រុមឈ្មួញល្មើសច្បាប់ទាំងនោះតែពួកគេរត់អស់បន្សល់ទុកនៅឈើរអាប្រភេទឌួងចែមដែលពួកគេអារួចបំរុងដឹកចេញតាមគោយន្ដមកខាងក្រៅរួចដឹកបន្តតាមរថយន្ដយកទៅលក់នៅក្រៅស្រុក ហើយឈើដែលដកហូតបានមានចំនួន១៥ម៉ែត្រគុបស្មើនិង១៨៤ដុំត្រូវស្ទូចយកមករក្សាទុកនៅមន្ទីកសិកម្មខេត្ត។
តាមប្រភពពត៍មានបានឲដឹងថា ក្រុមឈ្មួញដែលលួចចូលទៅអាឈើនៅតំបន់នោះមានច្រើនណាស់តែអ្នកគ្មានខ្សែរហរត្រូវចុះបង្ក្រាបតែអ្នកមានខ្សែរត្រូវរូវគ្នាមិនដែលឃើញចុះបង្ក្រាបទាន់តែសោះដូចឈើខាងលើនោះត្រូវចុះបង្ក្រាបត្រៀមរាបចំនិងដឹកចេញតែដោយ សារមានការរាយការណ៍ពីក្រុមប្រជាពលរដ្ឋនៅតំបន់នោះ ហើយទាន់ពេលទើបមានការចុះបង្ក្រាប ហើយពួកគាត់ដាក់សំនួរសួរថាបើឈើកាប់ហើយដាំវិញបានទេ បើមន្ត្រីជុំនាញអង្គុយតែក្នុងម៉ាស៊ីនត្រជាក់មិនមានការល្បាតតាមព្រៃផងនោះ បើក្រុមមន្ទីជុំនាញមានការចុះល្បាតហេតុអីបានមានឈើអាដាក់តាមព្រៃ ហើយដឹកចេញស្ទើរាល់ថ្ងៃ ចំណែកម៉ាស៊ីនកាត់ឈើលឺចំងាយមិនក្រោមពី៥គីឡូនោះទេ។ ហើយពួកគាត់សូមឲលោក ពឹង ទ្រីដា ប្រធានមន្ទី កសិកម្មរុក្ខាប្រមាញ់និងនេសាទសូមចេញបទបញ្ជាឲតឹងរឹងជាងនេះបន្តិចព្រោះសព្វថ្ងៃរថយន្ដដឹកឈើដឹកទាំងថ្ងៃទាំងយប់មានទាំងប្រភេទឈើក្រញូងឈើប្រណិតជាពិសេសឈើជ្រាយគឺក្រុមឈ្មួញដឹកយ៉ាងសំញ៉ែងតាមរថយន្ដសាំញុងនិងរថយន្ដផ្សេងៗដូចនៅផ្លូវជាតិលេខ៦២ក្រុមធុនត្រាសនិងតាកុម៉ាមិនក្រោមពី១០គ្រឿងក្នុងមួយយប់បើកក្នុងល្បឿន៤០គីឡូម៉ែតក្នុង១ម៉ហើយពេលរថយន្ដមកជិតដល់មន្ត្រីជុំនាញបិតទ្វាររបងចូលដេកអស់ ហើយពួកគាត់មានចំង៉ល់ថាលោកប្រធានមន្ទីដឹងឬធ្វើមិនដឹង ហើយពួកគាត់បានបន្តទៀតថាលោកប្រធានមន្ត្រីផ្ដោតខ្លាំងជាងគេទៅលើផ្នែកដាំដុះ ចំណែកការចុះបង្ក្រាបបទល្មើសមិនទាន់ស៊ាំនៅឡើយនោះទេ ៕