ម្ចាស់ដីអស់សង្ឃឹមចំពោះអាជ្ញាធរស្រុកព្រៃនប់ខណៈបានដាក់ពាក្យបណ្តឹងអោយជួយទប់ស្កាត់តែអាជ្ញាធរមិនអាចទប់ស្កាត់បានព្រោះអ្នកទន្ទ្រានមានអំណាចខ្លាំងជាង

0

ខេត្តព្រះសីហនុ៖អាជ្ញាធរស្រុកព្រៃនប់ខេត្តព្រះសីហនុហាក់មិនទាន់ចាត់វិធានការណ៏ចំពោះក្រុមប្រជាពលរដ្ឋចំនួន០៨គ្រួសារដែលបានចូលទៅទន្ទ្រានកាន់កាប់លើដីកម្មសិទ្ធឯកជនស្របច្បាប់របស់អ្នកដទៃអោយមានប្រសិទ្ធភាពនៅឡើយបើទោះជាម្ចាស់អចលនទ្រព្យបានដាក់ពាក្យបណ្តឹងទប់ស្កាត់ទៅអាជ្ញាធរមូលដ្ឋាននិងអាជ្ញាធរស្រុកចំនួនពីរដងរួចហើយយ៉ាងណាក្តី។រាល់ថ្ងៃនេះសកម្មភាពលួចសាងសង់នៅតែបន្តរាល់ថ្ងៃបើទោះអាជ្ញាធរឃុំបិតត្រាំងនិងស្រុកព្រៃនប់ធ្លាប់បានចុះហាមឃាត់រួចហើយក៏ដោយ។

លោក ឡុង ជឹម ដែលអះអាងថាជាម្ចាស់ដីបានបញ្ជាក់ថាបច្ចុប្បន្ននេះមានប្រជាពលរដ្ឋចំនួន0៨គ្រួសារបាននឹងកំពុងចូលទន្ទ្រានកាន់កាប់និងសង់លំនៅឋានលើដីរបស់គាត់ដោយមានឈ្មោះ ឈន ផ្លុំ ដែលគេល្បីតគ្នាមានមុខរបរជាឧត្តមសេនីយ៏ក្នុងជួរកងទព័ផងជាមេធំ”។

លោក ឡុង ជឹម បានបញ្ជាក់ទៀតថា៖ ដីរបស់គាត់មានបណ្ណ័កម្មសិទ្ទលេខ C1-0451,C1-0450,C1-0449,C1-0448

មានទីតាំងនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ម្ចាស់អចលនទ្រព្យខាងលើបានបន្ថែមថា បន្ទាប់ពីមានការទន្ទ្រាន លោកបានដាក់ពាក់បណ្តឹងទៅអាជ្ញាធរឃុំ ស្រុកចំនួនពីរដងរួចហើយដើម្បីអោយជួយទប់ស្កាត់ដែរតែអាជ្ញាធរឃុំបិតត្រាំង និងអាជ្ញាធរស្រុកព្រៃនប់មិនទាន់បានចាត់វិធានការណ៏បង្ក្រាបអោយមានប្រសិទ្ធភាពនៅឡើយ។សព្វថ្ងៃបុគ្គលទាំងនោះនៅតែបន្តសាងសង់ផ្ទះ,របងនិងយកដើមឈើទៅដាំលើដីនេះយ៉ាងគឃ្លើនទៀតផងដោយមិនខ្លាចអ្វីទាំងអស់។មូលហេតុដែលអ្នកទាំងនោះមិនខ្លាចព្រោះពួកគរមានខ្នងបង្អែកអ្នកមានអំណាចធំៗនៅពីក្រោយចាំជួយធ្វើអន្តរាគមន៏។

ពាក់ពន្ធ័នឹងការលើកឡើងរបស់ លោក ឡុង ជឹម ខាងលើនេះ លោក ឈន ផ្លុំ បានបញ្ជាក់ថាតាមទូរសព្ទ័ថា បើជាដីរបស់ លោក ឡុង ជឹម អោយ លោក ឡុង ជឹម ប្តឹងគាត់ទៅ។

លោក ឈន ផ្លុំ (ម្ចាស់សំណង់ម្នាក់ក្នុងចំណោម៨នាក់ទៀត)

ឆ្លើយតបបញ្ហានវដែរ លោក​ ទិត វុទ្ធី អភិបាលស្រុកព្រៃនប់មិនទាន់បានបញ្ជាក់នៅឡើយទេ។នៅពេលទូរទស្សន៏អប្សរាហៅទូរសព្ទ័ចូល លោក ប្រាប់ថាកំពុងជាប់ប្រជុំ។

តែយ៉ាងណា មន្ត្រីសាលាស្រុកម្នាក់ទៀតបានប្រាប់ថា កន្លងមកស្រុកធ្លាប់បានហៅអ្នកទាំងអស់នោះមកសាកសួរនិងអោយផ្អាកសកម្មភាពសាងសង់សិនរួចហើយដែរតែអ្នកខ្លះនៅតែលួចសង់បន្ត។មន្ត្រីដដែលនោះបានបញ្ជាក់ថានឹងបង្កើតក្រុមការងារចុះពិនិត្យមើលរឿងនេះម្តងទៀត។

ទោះបីចាបែបនេះក្តីករណីនេះ សង្ឍឹមថា ឯឧ យន្ត មីន អភិបាលខេត្តព្រះសីហនុដ៏មានប្រជាប្រិយ៏នឹងចាត់វិធានការណ៏ប្រកបដោយប្រសិទ្ធភាពចំពោះករណីនេះដើម្បីជៀសវាងអំពើហិង្សាផ្សេងៗ។

សូមបញ្ជក់ថាបើយោងតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាមាត្រា៤១០ចែងថា៖អំពើប្រព្រឹត្តដោយចេតនាដោយបំផ្លិចបំផ្លាញធ្វើអោយទ្រុឌទ្រោមឬធ្វើអោយខូចខាតទ្រព្យសម្បត្តិអ្នកដទៃនោះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ២ឆ្នាំនិងពិន័យជាប្រាក់ពី១.០០០.០០០៛ ទៅ៤.០០០.០០០៛។

មាត្រា៤១១.(ស្ថានទម្ងន់ទោស) បទល្មើសដែលមាចែងក្នុងមាត្រ៤១០(បទធ្វើអោយខូចខាតដោយចេតនា)នៃក្រមនេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤.០០០.០០០៛ទៅ១០.០០០.០០០៛ ក្នុងនោះចំណុច១ បានកំណត់ថា៖កាលណាបើបទល្មើសនេះប្រព្រឹត្តដោយបុគ្គលច្រើនរូបធ្វើសកម្មភាពក្នុងឋានៈជាចារី សហចារី អ្នកផ្តើមគំនិតឬជាអ្នកសមគំនិត៕