វិវាទរវាងសហគមន៌ចិញ្ចឹមត្រីនិងក្រុមហ៊ុនបូមខ្សាច់ក្នុងសមុទ្រនៅមិនទាន់បានលទ្ធផលវិជ្ជមាននៅឡើយខណៈអ្នកចិញ្ចឹមត្រីទាមទារអោយក្រុមហ៊ុន MSKI ប៉ះប៉ូវដោយមានតំលៃថ្លៃខ្ពស់ពេក។

0

ខេត្តព្រះសីហនុ÷លោក យស-មុនីរ៉េត អគ្គនាយកធនធានរ៉ែ នៃក្រសួង រ៉ែនិងថាមពល រួមជាមួយលោក ឆាយ-សុគន្ធដា អភិបាលស្រុកស្ទឹងហាវ ខេត្តព្រះសីហនុនិងមន្ទីរជំនាញ ពាក់ព័ន្ធ កាលពីព្រឹកថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ២០១៧ បាន ចុះដោះស្រាយលើករណីវិវាទរបស់ប្រជាពលរដ្ឋ ចំនួន ១៤គ្រួសារដែលប្រកបរបរចិញ្ចឹមត្រីឆ្ពុង នៅតាមបណ្តោយព្រែក ៣ ស្ថិតនៅភូមិ ១ ឃុំទនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលបានប្តឹងក្រុមហ៊ុន MSKI ជាក្រុមហ៊ុនដែលទទួលសិទ្ធបានក្នុងការបូមខ្សាច់យកមកអភិវឌ្ឍន៍ចាក់ នៅកំពង់ផែរអន្តរជាតិខេត្តព្រះសីហនុថាបានធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរដល់ការចិញ្ចឹមត្រីក្នុងសមុទ្ររបស់ពួកគាត់។តែលទ្ធផលនៅមិនទាន់ទទួលបានជាវិជ្ជមាននៅឡើយ។

ប្រជាពលរដ្ឋបានឲ្យដឹងថា៖សកម្មភាពរបស់ក្រុមហ៊ុន បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការចិញ្ចឹមត្រី ខណៈក្រុមហ៊ុនធ្វើសកម្មភាពបូមយកខ្សាច់ ចេញពីព្រែកបណ្តាលឲ្យ  ប្រែពណ៏ទឹកជាល្អក់ និងមានក្លិន បណ្តាលឲ្យត្រីនៅក្នុងប៊ែរងាប់ជាបណ្តើរៗ។(មានឃ្លីបអ្នកចិញ្ចឹមត្រី)

ពលរដ្ឋថា៖បើក្រុមហ៊ុនខាងលើ បន្តរការបូមខ្សាច់ ត្រូវ ប៉ះប៉ូវថ្លៃខាតបង់ការប្រកបរបរចិញ្ចឹមត្រី ក្នុងមួយគ្រួសារគិតជាទឹកប្រាក់ចំនួន ៥០០០០$ (ប្រាំមីនដុល្លា ) ។ បើសរុបជាទឹកប្រាក់១៤គ្រួសា រក្រុមហ៊ុនខាងលើត្រូវចំណាយសាច់ប្រាក់ចំនួនដល់ទៅ៧០ម៉ីន$សហរដ្ឋអាមេរិក។

តំណាងក្រុមហ៊ុនខាងលើ បានបញ្ជាក់ថាការទាមទារដ៍ធំធេងយ៉ាងនេះហាក់បីដូចជាមិនសមមាត្រទៅនិងទិន្នផលត្រី ដែលមាននៅក្នុងប៊ែរទេ។តែលោកនឹងធ្វើរបាយការណ៍ជូនទៅអគ្គនាយកក្រុមហ៊ុន ដើម្បីស្វែងរកគន្លឹះដោះស្រាយឲ្យគ្រប់ជ្រុងជ្រោយនិង ទៅតាមនិតិវិធីច្បាប់ ដែលក្រសួងបានសម្រេចប្រគល់ សិទ្ធក្នុងការបូមខ្សាច់យកទៅអភិវឌ្ឍន៍កំពង់ផែអន្តរ ជាតិខេត្តព្រះសីហនុ។

លោក យស មុនីរ៉េត បញ្ជាក់ថាបើទោះជាក្រុមហ៊ុនមានអាជ្ញាពណ្ណ័ក៏ដោយក៏មិនអាចអោយបូមតាមចិត្តនោះឡើយគឺជំនាញពិនិត្យទីតាំងសមស្របអោយបូម។ (មានឃ្លីបសម្ភាស)

ដោយឡែកប្រជាសហគមន៌មួយចំនួនដែលប្រកបមុខរបរនេសាទលក្ខណៈគ្រួសារខ្នាតតូចនៅតំបន់ការពារដោយសហគមន៌នោះក៏បានទាមទាប៉ះប៉ូវដល់ពួកគាត់ដែរព្រោះគាត់រស់នៅតំបន់ខាងលើប្រកបរបរនេសាទតិចតួចចិញ្ចឹមគ្រួសារបើក្រុមហ៊ុនបូមខ្សាច់វានិងប៉ះពាល់ដល់ជីវៈចំរុះមិនអាចកកើតបានវិញភ្លាមៗសម្រាប់គាត់នេសាទបាននោះទេ៕