បន្ទាយមានជ័យ៖នាព្រឹកថ្ងៃទី០៦ខែមិថុនាឆ្នាំ២០១៤ក្រុមកម្មករជាង៣៥នាក់មកពីឡឥដ្ឋរបស់ក្រុមហៃព្រូស្ថិតក្នុងភូមិកូបធំសង្កាត់និមិតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យក្រុមកម្មករទាំងនោះបានមកតវ៉ាធើ្វបាតុកម្មនៅមុខកាស៊ីណូត្រូពីកាណាក្រុងប៉ោយប៉ែតសុំបើកលុយពីថៅកែកាស៊ីណូដែលបានជំពាក់ប្រាក់ថ្លៃពលកម្មកពួកគេនាកាលនក្លងមក ។
កម្មករម្នាក់ក្នុងចំណោមកម្មករទាំងនោះបានឲ្យដឹងថា៖ពួកគាត់មកបាតុកម្មនៅមុខកាស៊ីណូត្រូពីកាណាក្រុងប៉ោយប៉ែតនេះចំនួន០២ថ្ងៃមកហើយដើម្បីសុំឲ្យថៅកែបើកប្រាក់ថ្លៃពលកម្មឲ្យពួកគេឲ្យបានគ្រប់ចំនួនដែលពួកគេបានធើ្វការនៅក្នុងការដ្ឋានឡឥដ្ឋរបស់ក្រុមហ៊ុនហៃព្រូនៅក្នងភូមិកូបធំ ។
អ្នកតំណាងឲ្យភាគីកម្មករបានឲ្យដឹងកថា៖មូលហេតុដែលនាំឲ្យកម្មករផ្ទុះការតវ៉ានេះឡើង គឺដើមហេតុមកពីមេការរបស់ក្រុមហ៊ុនកាស៊ីណូ ដែលជាជនជតិថៃឈ្មោះអិត មិនព្រមបើកប្រាក់ថ្លៃពលកម្មរបស់កម្មករ លោកថារឿងរ៉ាវ គឺបានកើតឡើងជិតមួយឆ្នាំមកហើយរហូតមានការប្តឹងផ្តល់គ្នារវាងភាគីកម្មករនិងតំណាងក្រុមហ៊ុនហៃព្រូទៅដល់តុលាការខេត្តទៀតផង ក្នុងនោះតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ បានសម្រេចឲ្យភាគីក្រុមហ៊ុន សងប្រាក់ដែលក្រុមហ៊ុនបានជំពាក់កម្មករឲ្យគ្រប់ចំនួនពោលគឺជាង៤លានប្រាក់បាតថៃ ។ ប៉ុន្តែភាគីក្រុមហ៊ុនមិនព្រមសងតាមការកំណត់របស់ដីការតុលាការសម្រេចនោះឡើយលើសពីនេះទៅទៀតភាគីក្រុមក្រុមហ៊ុនបានពន្យាពេលយកលេសកុហកកម្មករថាចាំថ្ងៃនេះថ្ងៃនោះខែនេះខែនោះជាដើម។
លោកហៀង ប៊ុនធឿនតំណាងឲ្យភាគីកម្មករឡឥដ្ឋរបស់ក្រុមហៃព្រូបានឲ្យដឹងថា៖មកដល់ពេលនេះជាង០៦ខែមកហើយ ដែលក្រុមហ៊ុនមិនព្រមសងប្រាក់មកកម្មករលោកបានលើកឡងទៀតថា៖កាលពីថ្ងៃចន្ទ័កន្លងទៅនេះតំណាងខាងក្រុមហ៊ុនបានសន្យាថានឹងបើកប្រាក់ឲ្យពួកគាត់ចំនួន៥សែនបាតប្រាក់ថៃជាកំណាក់កាលទី១ប៉ុន្តែពេលលោកនាំកម្មករមកបើកប្រាក់នៅសាលាក្រុងប៉ោយប៉ែតនោះ មន្ត្រីសាលាក្រុងថា៖គ្មានប្រាក់បើកឲ្យកម្មករនោះទេ ព្រោះភាគីខាងក្រុមហ៊ុនកាស៊ីណូមិនមានបានយកប្រាក់មកប្រគល់ឲ្យលោកទុកបើកឲ្យកម្មករទេ ។
លោកធឿន ថានៅថ្ងៃនោះដែរមេការក្រុមហ៊ុនដែលជាជនជាតិថៃឈ្មោះអិត បានទូរសព្ទ័ទៅប្រាប់លោកស្រីបុប្ផាប្រធានក្រុមហ៊ុនកាស៊ីណូថា៖គេបានឲ្យប្រាក់ទៅតំណាងកម្មករចំនួន០៥សែនបាតហើយ តែតំណាងនោះមិនព្រមយកឡើយ ប៉ុន្តែធាតុពិតឈ្មោះអិតមិនបានយកប្រាក់មកបើកឲ្យកម្មករឡើយ ។
យ៉ាងណាក៏ដោយនៅរសៀលថ្ងៃទី០៦ខែមិថុនាឆ្នាំ២០១៤បន្ទាប់ពីមានកិច្ចប្រជុំរួមរវាងតំណាងកម្មករនិងប្រធានមន្ទីរការងារខេត្តបន្ទាយមានជ័យរួមនិងលោក ង៉ោម៉េងជ្រូនអភិបាលគណៈអភិបាលក្រុងប៉ោយប៉ែត បានដោះស្រាយនិងឈានទៅរកកិច្ចសន្យាកំណាក់កាលទី១ពោលគឺខាងភាគីក្រុមហ៊ុនព្រមសងប្រាក់ចំនួន៥សែនបាតប្រាក់ថៃ ឲ្យទៅតំណាងកម្មករដើម្បីបជ្ឈប់ការតវ៉ានៅមុខកាស៊ីណូហើយកិច្ចសន្យានេះនឹងធើ្វឡើងនៅសាលាក្រុងប៉ោយប៉ែត ។
លោក ហៀង ប៊ុនធឿន បានបញ្ជាក់ថា៖ថ្ងៃនេះក្រុមកម្មកររបស់លោកទទួលបានសំណងខ្លះពីភាគីក្រុមហ៊ុននូវចំនួនទឹកប្រាក់៥សែនប្រាក់បាតថៃដើម្បីដោះស្រាយជូនកម្មករចំនួន៨០នាក់ដែលមិនទាន់បានបើកប្រាក់ថ្លៃពលកម្មរបស់ពួកគាត់ ។
ពាក់ពន្ធ័និងដំណោះស្រាយរវាងក្រុមហ៊ុននិងកម្មរ លោក ង៉ោមេងជ្រូន អភិបាលក្រុងប៉ោយប៉ែតដែលជាអាជ្ញាធរក្នុងការរកដំណោះស្រាយឲ្យកម្មករបានឲ្យដឹងថា៖ថ្ងៃនេះយើងបានសម្រេចឲ្យភាគីក្រុមហ៊ុនសងប្រាក់ចំនួន៥សែនបាតទៅតំណាងកម្មករដើម្បីឲ្យកម្មករបានទទួលប្រាក់ថ្លៃពលកម្មនឹងវិញទៅផ្ទះវិញលោកអភិបាលបានបញ្ជាក់ទៀតថា៖ក្រុមហ៊ុនដែលមានបញ្ហាជាមួយកម្មករនោះមិនមែនក្រុមហ៊ុនកាស៊ីណូត្រូពីកាណូនោះទេ គឺក្រុមហ៊ុន ហៃព្រូ ផលិតឡឥដ្ឋនៅឯភូមិកូបធំ ។