កម្មវិធីបូកសរុបការងារប្រចាំឆ្នាំ២០១៦ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២៌១៧ របស់សាលាដំបូង

0

រតនគិរី: នៅសាលប្រជុំសាលាខេត្តនាព្រឹកថ្ងៃទី១០ ខែកុម្ភ:ឆ្នាំ២០១៧ បានបើកកម្មវិធីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំនិងលើកទិសដៅការងារប្រចាំឆ្នាំ២០១៧ របស់សាលាដំបូងខេត្តរតនគិរី គ្រោមអធិបតីភាពលោក លី វិន្ទ អភិបាលរងខេត្ត និង ជាតំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តមអភិបាល គណះអភិបាលខេត្តរតនគិរី លោក សួស ឡា ប្រធានសាលាដំបូងខេត្ង លោក លាវ ស្រេង ព្រះរាជ អាជ្ញាអមសាលាដំបូងខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ។

លោក សួស ឡា ប្រធានសាលាដំបូងខេត្ត បានឡើងមានមតិស្វាគមន៍ គណះអធិបតីក្នុងអង្គពិធី និងអានរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៦ លើកទិសដៅលទ្ធផលការងារប្រចាំឆ្នាំ២០១៧ របស់សាលាដំបូងខេត្តរតនគិរី ។
ក្នុងរយះពេលមួយឆ្នាំបានកន្លងមកនេះ ដែលគិតចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥មកដល់ថ្ងៃទី
១៥ ខែធ្នូ ឆ្នាំ២០១៦ សាលាដំបូងខេត្តរតនគិរី រួមមាន៖ ស្ថាប័នតុលាការ ស្ថាប័នអយ្យការសម្រេចបាននូវសមិទ្ធផលសំខាន់ៗ៤ចំណុច៖
១-ផ្នែកការងាររដ្ធបាល ២- ផ្នែកការងារបច្ចេកទេស
៣- ផលវិបាកនៃចំណាត់ការរឿងក្តី ៤-ទិសដៅអនុវត្តបន្ត ។

លោកបញ្ចាក់ថា៖ ទោះបីសាលាដំបូងខេត្តបានជួបការលំបាកមួយចំនួនក្តី ក៍លោកបានប្តេជ្ញាចិត្តខិតខំជំនះរាល់ឧបសគ្គ និងដាក់ទិសដៅអនុវត្តបន្តនាពេលខាងមុខបង្កើនការកោះប្រជុំជាមួយមន្ត្រីនគរបាលយុត្តិធម៌លើបញ្ហាប្រឈមនៃការអនុវត្តច្បាប់ព្រហ្មទ័ណ្ឌអោយបានញឹកញាប់និងជាប្រចាំ ។
បន្តការចូលរួមបណ្តុះបណ្តាលចំណេះដឹងផ្នែកច្បាប់ដល់មន្ត្រីនគរបាលយុត្តិធម៌ ។
អនុវត្តអោយបានល្អប្រសើរជាងមុននូវផែនការណ៍ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។
ពង្រឹងទប់ស្កាត់ការបង្ក្រាបបទល្មើសគ្រឿងញៀន ធនធានធម្មជាតិរ៉ែ និងជលផលអោយស្របតាមគោលការណ៍របស់រាជរដ្ធាភិបាលដែលបានដាក់ចេញនាចុងឆ្នាំ២០១៦។

ពិនិត្យតួនាទីភារកិច្ចរបស់មណ្ឌលសេវាកម្មយុត្តិធម៌ ក្រុងបានលុងជាថ្មីឡើងវិញ។
ព្យាយាមលុបបំបាត់នូវរាល់ទម្រង់បាតុភាពនានាដែលធ្លាប់មានក៍ដូចជាការអនុវត្តលើគោលការណ៍ច្បាប់ដែលនាំអោយមានការភាន់ច្រឡំពីសាធារណះជន ។
បន្តការខិតខំបន្ថែមទៀតអោយបានសម្រេចនូវរាល់ផែនការសកម្មភាពដែលក្រសួងយុត្តិធម៌បានលើកទិសដៅក្នុងកម្រោងផែនការសកម្មភាពប្រចាំឆ្នាំនិងអនុវត្តបន្តរាល់សកម្មភាពដែលមានអត្ថប្រយោជន៍សម្រាប់សេវាកម្មយុត្តិធម៌ដល់ភាគីនៃរឿងក្តី ។

ខិតខំពង្រឹងការអនុវត្តច្បាប់អោយកាន់តែប្រសើរឡើងថែមទៀត ក៍ដូចជាការពន្លឿន ចំណាត់ការរឿងក្តីអោយបានឆាប់រហ័ស ។

ចូលរួមអនុវត្តទិសដៅ និងផែនការសកម្មភាពនៃគោលនយោបាយកំណែតម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌អោយមានប្រសិទ្ធភាពខ្ពស់។

លោក លី វិន្ទ អភិបាលរងខេត្ត ថ្លែងការកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះស្ថាប័នតុលាការខេត្តរតនគិរីដែលបានអនុវត្តការងារក្នុងឆ្នាំកន្លងមក ទទួលបានលទ្ធផលគួរអោយមោទន: ។
ឯកឧត្តមបានផ្តាំផ្ញើដល់ស្ថាប័នអនុវត្តច្បាប់ទាំងអស់ធ្វើយ៉ាងណាត្រូវប្រកាន់ភ្ជាប់នូវតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេស ត្រូវធ្វើការផ្តល់សេវាសាធារណះផ្នែកច្បាប់ជូនដល់ប្រជាពលរដ្ធអោយបានលឿន ឆ្លើយតបទៅនិងអភិក្រម របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៑ុនសែន នាយករដ្ធមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានលើកឡើងថា ធ្វើអោយលឿន និងធ្វើអោយមានប្រសិទ្ធិភាព ៕ដោយ: យក្ខឡោម