អ្នកកាសែតស្រី ត្រូវប្រុសអប្រិយ វាយធ្វើបាបឲ្យរងរបួសធ្ងន់ ដង្ហោយ ឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌

0

(កំពត)៖អ្នកកាសែតស្រីម្នាក់ ប្រចាំនៅខេត្តកំពត ដែលត្រូវបានជនសង្ស័យវាយឲ្យរបួសធ្ងន់ នៅព្រឹក ថ្ងៃទី៨ ខែគុម្ភះ ឆ្នាំ២០១៦នេះ បានអំពាវឲ្យសមត្ថកិចកិច្ច ជួយរកយុត្តិធម៌

ដល់រូបខ្លួនផង ខណ:ជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលមូលដ្ឋានសង្កាត់កំពង់កណ្តាល ក្រុងកំពត រយ:ពេល០៣ថ្ងៃហើយ បាត់ដំណឹងសូន្យមិនទាន់មានចំណាត់ការ។អ្នកកាសែតស្រី ឈ្មោះ អុឹម មុនីចិន្តា អាយុ៣៤ឆ្នាំ ស្នាក់នៅ ភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត បានឲ្យដឹងថា ខ្លួនត្រូវជនសង្ស័យ ឈ្មោះ ម៉េង មៀន ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅ ភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុង និងខេត្តកំពត ធ្វើសកម្មភាពវាយលើរូបខ្លួន ចំនួន៥ទៅ៦កៅអីជ័រ វាយទៅលើក្បាល មុខ និងខ្នង បណ្តាលឲ្យរងរបួសធ្ងន់ គួរសម ខណ:ខ្លួនចេញពីក្លឹបកំសាន្ត កាលពីម៉ោង២រំលងអាធ្រាត្រ ចូលថ្ងៃទី៦ ខែគុម្ភះ ឆ្នាំ២០១៦ នៅចំណុចរង្វង់មូលធុរ៉េន ស្ថិតក្នុង ភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត។ តាមអ្នកកាសែតស្រីរូបនេះ បានបន្តថា ក្នុងហេតុការវាយនេះ នៅពេលខ្លួនមកដល់កន្លែងកើតហេតុ បានជួបជាមួយជនសង្ស័យខាងលើ ដោយចៃដន្យ ហើយខ្លួនបានសួររកទូរស័ព្ទមួយគ្រឿង ម៉ាកសុីមតិច ដែលជនសង្ស័យរូបនោះ បានលួចក្នុងហាងលក់បាយរបស់ខ្លួន កាលពី៣ថ្ងៃមុនកើតហេតុ។ លុះសួរនាំច្រើន បណ្តាលឲ្យជនសង្ស័យខឹងសម្បា ក៏កើតជាកំហឹង ហើយជ្រុលដៃវាយតែម្តង ដោយបាក់កៅអីប្រហែល៥កៅអីជ័រ។ក្រោយវាយហើយ ជនសង្ស័យបានគេចខ្លួនបាត់។ចំណែកខ្លួនបានខំទៅដាក់ពាក្យបណ្តឹងទាំងយប់នៅឯអធិការដ្ឋាននគរបាលក្រុង កំពត តែទៅដល់មាននគរបាលប្រចាំការម្នាក់ ប្រាប់ថា យប់អត់ទទួលពាក្យបណ្តឹងទេ ចាំព្រឹកស្អែក លុះព្រឹកឡើង ខ្លួនបានបង្វែរទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ត្រើយកោះវិញ តែរហូតមកដល់ពេលនេះមិនទាន់មានចំណាត់ការនៅឡើយ។ចំពោះ លោកអនុសេនីយឯក តូ ម៉ាណារិន នាយប៉ុស្តិ៍នគរបាលសង្កាត់កំពង់កណ្តាល បានឲ្យដឹងថា នៅរសៀលនេះប៉ុស្តិ៍នគរបាលមូលដ្ឋាន បានកោះហៅឪពុក ម្តាយជនល្មើស មកធ្វើការសម្របសម្រួលគ្នា ជាមួយជនរងគ្រោះ តែមកដល់ប៉ុស្តិ៍អាណាព្យាបាលរបស់ជនល្មើស មិនទទួលខុសត្រូវឡើយ ចំណែកជនសង្ស័យបានគេចខ្លួនបាត់ ដូច្នេះនគរបាល កំពុងបំពេញសំណុំរឿង អនុវត្តតាមនីតិវិធីច្បាប់៕