ខេត្តរតនគិរី: ប្រទះឃើញឈើប្រណិតដឹកជញ្ជូនតាមរថយន្តម៉ាកឡងគ្រីស័រ១គ្រឿងសេរីចាស់ពណ៍ខ្មៅអត់ស្លាកលេខ អ្នកបើកបរប្រាប់ថា៖ ជាឈើរបស់ឈ្មោះ ធំ ជាមន្ត្រីនគរបាលការពារព្រំដែនគោកលេខ៦២៣ដឹក
ចេញពីក្នុងព្រៃមួយកន្លែងក្នុងទិសដៅពីលិចទៅកើតតាមបណ្តោយផ្លូវជាតិលេខ៧៨បម្រុងនាំចេញទៅច្រករបៀងភ្នំក្រហមពុំឃើញមានស្ថាប័នណាចេញមុខមកបង្ក្រាបនោះឡើយដឹកយ៉ាងរលូនទាំងព្រឹកប្រលឹមឆ្លងកាត់មុខទីស្នាក់ការវរ:ការពារព្រំដែនគោកលេខ៦២៣ នឹងសមត្ថកិច្ចតាមដងផ្លូវជាច្រើនស្ថាប័ន។
ឈើប្រណិតប្រភេទឈើសក្រំឡាំងបួនជ្រុងមានមុខកាត់៣០ទៅ៤០សង់ទីម៉ែត្រប្រវែង៤ម៉ែត្រប្រមាណ៦ដើមលានចេញពីគូទរថយន្តប្រវែងជាងមួយម៉ែត្រ អ្នកសារព័ត៌មានបានប្រទះឃើញកាលពីព្រឹកថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០១៧ វេលាម៉ោង៦។
តាមប្រភពពីតៃកុងរថយន្តដឹកឈើមិនស្គាល់អត្តសញ្ញាណខាងលើបានប្រាប់អ្មកសារព័ត៌មានឲ្យដឹងថា ជាឈើរបស់ឈ្មោះ ធំ ជាមន្ត្រីនគរបាល១រូបឈរជើងនៅវរ:ការពារព្រំដែនគោកលខ៦២៣ ស្ថិតនៅភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
ប្រភពបន្តថា ឈើទាំងអស់នេះដឹកជញ្ជូនទៅច្រករបៀងភ្នំក្រហមដែលមានចម្ងាយពីច្រកទ្វារអន្តជាតិអូរយ៉ាដាវប្រមាណ២០០ម៉ែត្រដល់ច្រកចូលភ្នំក្រហមតាមផ្លូវលំ១ខ្សែឆ្ពោះទៅកាន់ប្រទេសវៀតណាមផងដែរ។
គួរបញ្ជាក់ផងដែរថា បទល្មើសព្រៃឈើការដឹកជញ្ជូននាំចេញទៅលក់នៅឯប្រទេសវៀតណាមភាគច្រើនជាសមត្ថកិច្ចដែលមានអំណាចប្រកាន់បក្សពួកនិយម ទើបធ្វើចរាចរបានយ៉ាងរលូន ប៉ុន្តែប្រជាពលរដ្ឋតូចតាចទន់ខ្សោយដឹកតាមម៉ូតូ២ទៅ៣ដុំដេញចាប់ប្រផាប់ប្រផីងបង់ផាកមិនលើកលែងនោះឡើយ ៕ដោយ: យក្ខឡោម