ជនសង្ស័យ៤នាក់ត្រូវបានកំលាំងអាវុធហត្ថស្រុកជាំក្សាន្តឃាត់ខ្លួនពីបទប្រើប្រាស់គ្រឿងញៀន!

0

សួន លីណា
ព្រះវិហារ៖ កម្លាំងអាវុធហត្ថស្រុកជាំក្សាន្ត សហការណ៍ជាមួយកម្លាំងអាវុធហត្ថស្នាក់ការភូមិធម្មជាតិ ដឹកនាំដោយលោកវរសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាការកងរាជអាវុធហត្ថស្រុក ចុះបង្រ្កាបករណីប្រើប្រាស់សារធាតុញៀន នៅចំណុចភូមិស្រឯមខាងជើង ឃុំស្រឯម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានធ្វើការឃាត់ខ្លួនជនសង្ស័យ៤នាក់ នៅវេលាម៉ោង១២និង៤០នាទី ថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០១៧ ។
លោកវិរៈសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាការកងរាជអាវុធហត្ថស្រុកជាំក្សាន្ត បានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ដែលកម្លាំង បានធ្វើការឃាត់ខ្លួនទី១.ឈ្មោះក្រាក់ សុផាត ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនប្រាកដ ២.ឈ្មោះខុំ ភេន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនប្រាកដ ៣.ឈ្មោះពុធ វិត ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកសិករ និងទី៤.ឈ្មោះរស់ លីណា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាអ្នកប្រដាល់ ទាំង៤នាក់រស់នៅភូមិឃុំខាងលើ ។ លោកថាក្រៅពីឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ខាងលើ កម្លាំងបានធ្វើការឆែកឆេរកឃើញថ្នាំញៀន១កញ្ចប់តូច ដាវសាំរ៉ៃ១ កាំភ្លើងខ្លីឈើឆ្នៃ១ រំសេវសំរាប់ឆ្នៃគ្រឿងផ្ទុះ១ថង់ ទូរស័ព្វដៃ១គ្រឿង រួមទាំងសម្ភារៈជក់មួយចំនួន ។
លោកបន្តថា នៅពេលបច្ចុប្បន្នជនសង្ស័យទាំង៤នាក់ កំពុងឋិតក្នុងការសាកសួរ តាមនិត្តិវិធីច្បាប់របស់កម្លាំងកងរាជអាវុធហត្ថ និងរៀបចំក៍សាងសំណុំរឿងបញ្ជូនទៅកាន់ កងរាជអាវុធហត្ថខេត្តព្រះវិហារ ចាត់ការបន្តទៅតាមផ្លូវច្បាប់៕