ខេង ឧត្តម
សៀមរាប៖ ប្រធានសហគមន៍ កសិករប្រើប្រាស់ទឹក សង្កាត់ជ្រាវ លោក គង់ មង្គល មានប្រសាសន៍ថាបច្ចុប្បន្ននេះ សត្វស្លាបទឹក ជាង១៧៦ប្រភេទ កំពុងវត្តមាន នៅក្នុងបឹង
ទន្លេសាប តំបន់បឹងពារាំង ដែលជាតំបន់ការពាររបស់សហគមន៍ ហើយអនាគតតំបន់នោះ អាចទាក់ទាញភ្ញៀវទេសចរណ៍ឱ្យទៅមើលសត្វស្លាប និងទៅមើលតំបន់អភិរក្សជីវៈចម្រុះ ដែលអាចឱ្យប្រជាពលរដ្ឋ រកកម្រៃចិញ្ចឹមជីវិតបានប្រសើរ។
លោកមង្គលបញ្ជាក់ថា ខេត្តសៀមរាប គឺជាខេត្តទេសចរណ៍ ដ៍សំខាន់មួយនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិមកទស្សនា ប្រាសាទបុរាណនានា ក៏អាចទៅទស្សនា បឹងទន្លេសាប តំបន់សត្វស្លាបនៅ សហគមន៍ជ្រាវ បានដែរ ដោយគ្រាន់តែធ្វើដំណើរចម្ងាយផ្លូវប្រហែល៨គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប ប៉ុណ្ណោះ។
សមាគមន៍ទេសចរណ៍សង្កាត់ជ្រាវ កំពុងប្រឹងប្រែងអភិវឌ្ឍន៍ តំបន់បឹងពាំង តាំងពីខែកញ្ញា ឆ្នាំ២០១៦ លើការអភិរក្ស ព្រៃលិចទឹក ត្រីមេពូជ្រ និង ប្រភេទសត្វស្លាប់ទឹក មួយចំនួន ដើម្បីឱ្យសក្តានុពល ទាំងនេះ អាចគៀងគរ ភ្ញៀវទេសចរណ៍ទៅកំសាន្ត ប្រយោជន៍ជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋ នៅក្នុងសង្កាត់ជ្រាវ ឱ្យប្រសើរឡើង តាមរយៈរកចំណូលពីវិស័យទេសចរណ៍ សម្រាប់អនាគត៕