​ស្ថានភាព​ថៃ​បិទ​ច្រករបៀង​ព្រំដែន​ជាប់​កម្ពុជា​ក្នុង​ខេត្ត​មួយចំនួន​បាន​បាន​ដំណើរការ​វិញ​ហើយ

0

​បន្ទា​យាម​ជ័យ​៖ បន្ទាប់ពី​កង​យោធា​ថៃ​បានប្រកាស់​ធើ្វ​រដ្ឋប្រហារ​នាយករដ្ឋមន្ត្រី​ចាំផ្ទះ​របស់​គណបក្ស​ភឿ​ថៃ​កាលពី​ថ្ងៃទី​២២​ឧសភា​នោះ ស្ថានភាព​នៅតាម​បន្ទាត់​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​ត្រូវបាន​កង​យោធា​ថៃ​រឹតបណ្តឹង​និង​បិទ​ច្រករបៀង​ទាំង​ផង ។​

ប៉ុន្តែ​សម្រាប់​ថ្ងៃទី​២៩​ឧសភា​នេះ​ស្ថាន​ការ​ណ៏​តាម​ព្រំដែន​ជាប់​និង​ប្រទេស​ថៃ​បាន​ធូ​ស្បើយ​ខ្លះ​ហើយ ព្រោះ​បំរាប​គោចរ​របស់​កង​យោធា​ថៃ​នោះ​ហាក់​បាន​ដកចេញ​អស់​ច្រើន ជាក់ស្តែង​ព្រំដែន​កម្ពុជា​ថៃ​ស្ថិតក្នុង​ទឹកដី​ខេត្តបន្ទាយមានជ័យ​ច្រករបៀង​

ចំនួន​ច្រើន​ត្រូវបាន​ថៃ​អនុញាត​ឲ្យ​ដំណើរការ​វិញ នេះ​យោងតាម​ការ​ឲ្យ​ដឹង​ពី​ស្ត្រី​ម្នាក់​ជា​អាជីវករ​លក់ដូរ​នៅក្នុង​ផ្សារ​រោង​គ្លឿ​ប្រទេស​ថៃ បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​២៩​ឧសភា​ថា​៖​ច្រករបៀង​ជាប់​និង​ក្រុង​ប៉ោយប៉ែត​ត្រូវបាន​ថៃ​បើក​ឲ្យ​ដំណើរការ​វិញ​បាន​ចំនួន​ពីរ​ថ្ងៃ​ហើយ គាត់​ថា​ជា​រៀងរាល់​យប់​រូបគាត់​បាន​នាំចូល​ទំនិញ​គីប​ជជុះ​ពី​កម្ពុជា​ចូល​ប្រទេស​ថៃ​តាម​ច្រករបៀង​ដូច​មុន បន្ទាប់ពី​កង​ទាហាន​ឈុត​ប៉ា​រ៉ា​បាន​ដក​ចេញពី​ព្រំដែន​ជួ​មុខ​ចូលទៅ​ទីក្រុង​បាងកក​អស់នោះ ។​

យ៉ាងណាក៏ដោយ​ច្រករបៀង​នៅ​ប៉ែក​ខាង​ទឹកដី​ខេត្តបាត់ដំបង​និង​ប៉ៃលិន និង​ឧ​ត្ត​រ​មានជ័យ នៅ​មិនទាន់​បើក​ឲ្យ​ដំណើរការ​វិញ​នៅឡើយ​ទេ សេចក្តី​រាយ​ការ​ណ៏​បាន​បញ្ចាក់​ទៀតថា​៖​ពលរដ្ឋ​កម្ពុជា​អាច​ចេញ​ចូលទៅ​ប្រទេស​ថៃ​បានតែ​តាម​ច្រក​តំបន់​និង​ច្រកទ្វារ​អន្តរជាតិ​តែប៉ុណ្ណោះ ចំណែក​របៀង​នៅតែ​បន្ត​បិទ​ដដែល ។​ ​

លោក ប្រាក់ សាំ មេបញ្ជាការ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៧០៥ បាន​ឲ្យ​ដឹងថា​៖​ស្ថានភាព​កង​យោធា​ថៃ​នៅ​តំបន់​បឹង​ត្រ​គួ​ន​ប្រឈម​និង​ស្រុក​តា​បា​យ៉ា​របស់​ថៃ​នោះ​មិនមាន​អ្វី​ប្លែក​ទេ​គឺ​ស្ងប់ស្ងាត់​ដូច​តែ​ពេលមុន​ដែរ លើសពីនេះ​ទៀត​នោះ ពលរដ្ឋ​ខ្មែរ​ដែល​ចេញចូល​ប្រទេស​ថៃ​ព្រឹកល្ងាច​តាម​ច្រករបៀង​ត្រូវបាន​បិទ​ដោយ​កង​យោធា​ថៃ​ដដែល ។

​ចំណែក​ទិដ្ឋភាព​រួម​នៅ​ច្រកទ្វារ​អន្តរជាតិ​ឯ​ក្រុង​ប៉ោយប៉ែត​វិញ គឺ​ស្ងប់ស្ងៀម​ពលរដ្ឋ​ខ្មែរ​ចេញ​ចូលទៅ​ប្រទេស​ថៃ​ប្រក​មុខ​បរ​បរបាន​ដូច​ធម្មតា​វិញ​ហើយ ប៉ុន្តែ​ចំនួន​ភ្ញៀវទេសចរ​ណ៏​ជាតិ​និង​អន្តរជាតិ​បាន​ថយចុះ​ប្រមាណ​ជា​៦០%​ឯណោះ​ដោយឡែក​ភ្ញៀវ​ថៃ​ដែល​ចូលមក​លេងល្បែង​កាស៊ីណូ​នៅ​តំបន់​ប៉ោយប៉ែត​ហាក់​កើន​ជាង​មុន​៣០%​នេះ​បើ​យើង​ពិនិត្យ​តាម​ទិដ្ឋភាព​ជាក់ស្តែង ។​vew