បន្ទាយមានជ័យ: អាជីវករជាអ្នកលក់ដូរតាមផ្សារ តាមរាននិងតាមកន្លែងលក់នានានៅខេត្តបន្ទាយមានជ័យ និងដោយឡែកនៅផ្សារចម្ការគ ជាផ្សារបោះដុំធំជាងគេនៅក្រុងសិរីសោភ័ណឬទីរួមខេត្តបានកាន់តែមានស្មារតីប្រុងប្រយ័ត្ន បង្ការទប់ស្កាត់ការពារនូវទំនិញម្ហូបអាហារដែលខូចគុណភាព ដែលហួសកាលកំណត់ប្រើប្រាសនិងដែលទំនាស់នឹងច្បាប់។
អាជីវករ យ៉ាន, ផល្លីន..លក់ដូរគ្រឿងទេសក៍(ចាប់ហួយ)នៅផ្សារចម្ការគនិយាយប្រាប់សមត្ថកិច្ចនិងអ្នកសារព៍ត័មានថ្ងៃទី១៣កុម្ភ:ថា: ពួកខ្លួនបានយល់ដឹងច្រើនឡើង ហើយជានេះទៅទៀតគឺពួកខ្លួនត្រូវមានស្មារតិប្រុងប្រយ័ត្នខ្ពស់បំផុត ត្រូវបង្ការទប់ស្កាត់មិនអោយមានទំនិញម្ហូបអាហារនិងទំនិញប្រើប្រាសទាំងឡាយណាដែលខូចគុណភាព ដែលហួសកាលកំណត់ប្រើប្រាស ដែលវេចខ្ចប់មិនល្អខ្វះអនាម័យ សោភ័ណភាព ដែលគ្មានប្រភពច្បាស់លាស់និងដែលត្រូវហាមឃាត់ដោយច្បាប់។
ពួកគាត់និយាយថា :បើធ្វេសប្ហែសហើយមានទំនិញដូចខាងលើតាំងលក់ លោតែអ្នកទិញឃើញនិងដឺង ពួកគេនឹងតវ៉ាឬនឹងខ្រឹបតៗគ្នា ហើយអតិថិជនដទៃទៀតនឹងលែងចូលទិញទំនិញ។ដូច្នេះពួកយើងនឹងស្លាប់។
ឬជួនជាសមត្ថកិច្ចជំនាញរកឃើញដកហូតឬរឹបអូសទំនិញចុសដូចខាងលើ ពេលនោះតូបឬស្តង់ឬកន្លែងលក់របស់គាត់នឹងខូចឈ្មោះ ហើយលែងមានអ្នកទិញមកទិញ។ឬធ្ងន់ជាងនេះ អាចបញ្ហានឹងផ្លូវច្បាប់ផង។
អាជីវករនិយាយដូច្នេះបន្ទាប់ពីសមត្ថកិច្ចចម្រុះមានកាំកុងត្រូលដឹកនាំដោយលោកស៊ានសីុណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យនិងសហការី សហការនឹងកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត/ក្រសួង និងមន្ទីរពាណិជកម្មខេត្ត បានចុះធ្វើការត្រួតពិនិត្យគុណភាព កាលកំណត់ប្រើនិងអនាម័យទំនិញម្ហូបអាហារនៅផ្សារចម្ការគនាសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណនោះកាលពីថ្ងៃទី១៣កុម្ភ:។
លោក ហុង លៀង អនុប្រធានទទួលបន្ទុកប្រមូលចំណូលនិងទីផ្សារ នៃសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យបាននិយាយថា: មន្ត្រីក្រុមការងារសមត្ថកិច្ចជំនាញចម្រុះបានត្រួតពិនិត្យ រឹបអូសនូវទំនិញម្ហូបអាហារខូចគុណភាពខ្លះពីផ្សារចម្ការគដូចជាត្រីខកំប៉ុង ១២គ.ក្រ ទឺកក្រូចដបធំនិងដបតូច៣ដប កំទេចមីមួយចំនួននិងអាហារកំបិុកកំប៉ុកខ្លះទៀត។
តមកក្រុមការងារបានចុះពិនិត្យចំណីលក់អោយសិស្សនៅវិទ្យាល័យហ៊ុនសែន ខ្លាកូននាភូមិខ្លាកូនថ្មីសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ ។
នៅទីនោះ លោក ស៊ាន សីុណាត ប្រធានសាខានិយាយថា :សមត្ថកិច្ចវាយតម្លៃថា ចំណីអាហារតាំងលក់ទីនោះមានអនាម័យ គុណភាព មិនហួសកាលកំណត់នោះទេ។នោះដោយសារនាយក នារករង លោកគ្រូអ្នកគ្រូមិងអ្នកលក់ដូរបានយកចិត្តទុកដាក់និងប្រុងប្រយ័ត្នជានិច្ច។ប៉ុន្តែសមត្ថកិច្ចនៅរកឃើញទឺកក្រូចដបតូច នំច្រកថង់ខ្លះដែលលក់មិនដាច រហូតដល់ហួសកាលកំណត់ប្រប្រាស។
ចុងក្រោយ មន្ត្រីជំនាញក៏បាន ធ្វើការអប់រំផ្សព្វផ្សាយដល់សិស្សសាលាចំនួនជាង៥០០នាក់ ស្តីពីហានិភ័យម្ហូបអាហារនិងវិធីបង្ការទប់ស្កាត់គ្រោះថ្នាក់។
មន្ត្រីកាំកុងត្រូលបានបង្ហាញពីទំនិញខូចគុណភាព និងហួសកាលកំណត់ប្រើប្រាសមួយចំនួនដែលសមត្ថកិច្ចរឹបអូសបាន ហើយណែនាំពីគ្រោះថ្នាក់របស់វានិងរកវិធីចៀសវាង។ក្នុងក៏បានសួរ ឆ្លើយដល់សិស្សនូវការយល់ដឹងពីសុវត្ថិភាព អនាម័យនិងគុណភាពម្ហូបអាហារទូទៅ៕ដោយ:ឃិន គន្ធា