អភិបាលខេត្តព្រះសីហនុផ្តល់មេដាយការងារនិងគ្រឿងឥស្សរិយយសជូនក្រុមប្រឹក្សាឃុំ/សង្កាត់ទូទាំងខេត្ត

0

ខេត្តព្រះសីហនុ៖នៅព្រឹកថ្ងៃទី១៤កុម្ភៈ២០១៧នេះក្រុមប្រឹក្សាឃុំ/សង្កាត់មកពីឃុំ/សង្កាត់ទូទាំងខេត្តព្រះសីហនុចំនួន ២៧ឃុំ/សង្កាត់ប្រមាណជាជិត២០០នាក់

បានទទួលការបំពាក់គ្រឿងឥស្សរិយយសដោយសម្តេច វិបុលភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅសាលាខេត្តព្រះសីហនុ។

ការបំពាក់គ្រឿងឥស្សរិយយសនេះធ្វើឡើងដោយមិនប្រកាន់និន្នាការនយោបាយគណបក្សឡើយ។

សូមបញ្ជាក់ជូនថាក្នុងអាណត្ថិ ឯឧ យន្ត មីន ជាអភិបាលខេត្តព្រះសីហនុ សង្គេតឃើញថាឯឧត្តមបានយកចិត្តទុកដាក់ខ្លាំងលើមន្ត្រីដែលបានខិតខំបំពេញការងារក្នុងការបំរើសេវាសាធារណៈជូនពលរដ្ឋបានល្អប្រសើរនិងទទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។

មើលឃើញបែបនេះឯឧ អភិបាលខេត្តេព្រះសីហនុ ក៏បានផ្តល់ការលើកទឹកចិត្តដល់ក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ដោយសម្រេចបំពាក់មេដាយនិងគ្រឿងឥស្សរិយយសជូនដោយមិនបានរើសអើងនិន្នាការឡើយ៕