វិបត្តិ​អ៊ុយ​ក្រែ​ន​​ក្រុង​កៀវ​ថា​ពួក​ឧទ្ទាម​ស្លាប់​ជាង​៣០០​នាក់​និង​របួស​ជាង​៥០០​នាក់​

0

ក្រុង​កៀវៈ អាជ្ញាធរ​អ៊ុយ​ក្រែ​ន រៀបរាប់​កាលពី​ថ្ងៃទី​៤ មិថុនា ថា ពួក​ឧទ្ទាម​បំបែក​ខ្លួន​និយម​ដល់​ទៅ​ជាង​៣០០​នាក់ ស្លាប់​អំឡុង​ការវាយលុក​ទ្រង់ទ្រាយ​ធំ​មួយ​របស់​រដ្ឋាភិបាល​នៃ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ថ្មី​លោក ប៉េ​ត្រូ ប៉ូ​រ៉ូ​ឆេន​កូ (Petro Poroshenko) ប្រឆាំង​ពួក​បំបែក​ខ្លួន​និយម​ស្និទ្ធ​រុស្ស៊ី​នៅ​ភាគ​ខាងកើត​ប្រទេស​នា​ក្រុង​ស្លា​វ​យ៉ាន​ស្ក៍ (more than 300 rebel fighters had been killed and about 500 wounded in fierce fighting in the past 24 hours in and near the city of Slaviansk,) ។

នេះ​បើតាម​វេ​ប​សាយ​បរទេស​ផ្សាយ​នៅ​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៤​នេះ​។​ ​យោងតាម​អ្នកនាំពាក្យ​របស់​ប្រតិបត្តិ​ការប្រឆាំង ភេរវកម្ម​បើក​ធ្វើ​ដោយ​រដ្ឋាភិបាល លោក វ្វ្លា​ឌី​ស្លា​វ សេ​លេស​នី​យ៉ូ​វ ( the government forces spokesman, Vladyslav Seleznyov )​ថា យុទ្ធជន​ឧទ្ទាម​ជាង​៣០០​នាក់ ត្រូវស្លាប់ និង​ប្រមាណ​ជា​៥០០​នាក់​ទៀត​ត្រូវរបួស ក្នុងការ​ប្រយុទ្ធ​គ្នា​យ៉ាង​ស្វិតស្វាញ​នានា​រយៈពេល​២៤ ម៉ោង​ចុង​ក្រោយនេះ​ក្នុង​ទីតាំង​របស់​ពួក​បំបែក​ខ្លួន​នៅ​ក្រុង​ស្លា​វ​យ៉ាន​ស្ក៍ និង​តំបន់​ជុំវិញ​ក្បែរៗ​នោះ​។

ការប្រយុទ្ធ​នោះ ខាង​កងទ័ព​អ៊ុយ​ក្រែ​ន​បាត់បង់​ទាហាន​២​នាក់ ហើយ​ទាហាន​៤៥​នាក់​ទៀត​ត្រូវរបួស ។ ​ពួក​បំបែក​ខ្លួន​និយម​ពុំទាន់​ប្រកាស​ពី​តុល្យការ​ផ្ទាល់​របស់​ពួកគេ ក្នុងពេល​ភ្លាមៗ​ឡើយ ក្រោយ​ការប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​កាលពី​ថ្ងៃទី​៣ មិថុនា ដែល​កងទ័ព​រដ្ឋាភិបាល​ប្រើប្រាស់​កង​យន្តហោះ ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ និង​កាំភ្លើង​ធំ​ប៉ុនប៉ង​កម្ចាត់​ពួក​បំបែក​ខ្លួន​និយម​ដែល​ត្រួតត្រា​ក្រុង​ស្លា​វ​យ៉ាន​ស្ក៍ តាំងពីដើម​ខែមេសា​មក​ម្ល៉េះ ។​

​ប៉ុន្តែ អ្នកនាំពាក្យ​ក្រុម​ឧទ្ទាម​បំបែក​ខ្លួន នាង​ស្តេ​ឡា ខូ​រ៉ូ​ស្ហេ​វ៉ា ( A spokeswoman for the rebels, Stella Khorosheva) បាន​និយាយថា ការប្រយុទ្ធ​កាលពី​រាត្រី​កន្លងទៅនេះ​ពិត​ជាមាន​មនុស្ស ស្លាប់​ច្រើន​កើនឡើង​មែន តែ​មិនទាន់​ដឹង​ពី​ចំនួន​ពិតប្រាកដ​នៅឡើយ​ទេ​។​ ​

លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ទើប​ជាប់ឆ្នោត​ថ្មី ប៉េ​ត្រូ ប៉ូ​រ៉ូ​ឆេន​កូ (President-elect Petro Poroshenko )​បាន​និយាយថា កម្លាំង​រដ្ឋាភិបាល​បាន​បើក​ការវាយប្រហារ​លើក​ងក​ម្លាំ​ង​ឧទ្ទាម​ដែល​គាំទ្រ​រុស្ស៊ី ហើយ​ក្នុងនោះ​ក៏មាន​កងកម្លាំង​រុស្ស៊ី​ចូលរួម​គាំទ្រ​ពួកគេ​ដែរ ប៉ុន្តែ អាជ្ញាធរ​ក្រុង​ម៉ូស្គូ បាន​បដិសេធ ហើយ​ទទូច​ឲ្យ​អាជ្ញាធរ​ក្រុង​កៀវ​បញ្ឈប់​ការប្រយុទ្ធ​៕ukrene Ukrene1 ukrene1d Ukrene3